ជីវិតកម្សាន្ដ
ឌុច លីដា៖ ការវិលមកវិញលើកនេះ ខ្ញុំពេញចិត្តនឹងរឿង «រសជាតិអ្នកមាន» វគ្គទីបី
តារាសម្តែង នាង ឌុច លីដា អះអាងថា ការវិលមកឆាកសិល្បៈភាពយន្តវិញជាលើកដំបូងនេះ ព្រោះតែនាងពេញចិត្តនឹងរឿង «រសជាតិអ្នកមាន» វគ្គទីបី។

អ្នកដឹកនាំរឿសម្រាប់ខ្សែភាពយន្តទូរទស្សន៍ រសជាតិអ្នកមាន វគ្គបី ប្រមាណជាងហុកសិបភាគបានលោកស្រី ពាន់ ភួងបុប្ផា ក៏បានពន្យល់ពីមូលហេតុដែល ការវិលមកវិញរបស់តារាស្រី ឌុច លីដា ថា ពិតជាត្រូវពេលវេលានិងសក្ដិសមសម្រាប់រឿងភាគមួយនេះ។ លោកស្រី ក៏បានលើកឡើងបន្ថែមទៀតថា ក្រៅពីរូបរាងសម្រស់ស្រគត់ស្រគំ សមត្ថភាពសម្តែងដែលមានកម្រិតកាន់តែខ្ពស់ឡើងៗ នៅពេល ឌុច លីដា វិលត្រឡប់មកកាន់ឆាកសិល្បៈវិញលើកនេះ ខ្លួននាងផ្ទាល់ថែមទាំងមានបទពិសោធជាម្តាយម្នាក់ ដែលយល់ច្បាស់អំពីការសម្ដែងនៅក្នុងរូបភាពស្ត្រីមេម៉ាយ ប្រឈមបញ្ហានៅក្នុងរង្វង់គ្រួសារ។

ចំណុចសំខាន់មួយទៀត អ្នកដឹកនាំរឿងភាគច្រើននៅក្នុងប្រទេសយើងចាំបានហើយថា ឌុច លីដា គាត់មានសមត្ថភាពក្នុងការចាំឃ្លាសន្ទនា ចាំអត្ថបទភាពយន្តបានល្អ ធ្វើការយកចិត្តទុកដាក់ ថែមទាំងចេះលើកដាក់បញ្ចេញបញ្ចូលសំឡេង គឺសម្តែងបានទាំងរូបភាព និងសំឡេង ធ្វើឲ្យឈុតឆាកនីមួយៗមានលក្ខណៈជក់ចិត្តដិតអារម្មណ៍។ «ប្រការនេះញាំងឱ្យអ្នកថតក៏មានលក្ខណៈងាយស្រួល ថតបានឆាប់រហ័ស អ្នកដឹកនាំរឿងក៏មិនសូវហត់នឿយនៅក្នុងការធ្វើការជាមួយនាង! ចំណែកចំណុចចុងក្រោយ គឺលីដាជាមនុស្សគោរពវិន័យ» ប្រសាសន៍អ្នកនិពន្ធនិងដឹកនាំរឿង លោកស្រី ពាន់ ភួងបុប្ផា ។

ទូរទស្សន៍ PNN ទើបនឹងចាក់ផ្សាយចេញនូវខ្សែរឿងភាគទូរទស្សន៍ដ៏សម្រិតសម្រាំង រឿង«រសជាតិអ្នកមាន»វគ្គ ហេឡូអ្នកម៉ាក់កាលពីយប់មិញនេះដែលនៅក្នុងនោះ តារាសម្តែងនាង ឌុច លីដា បានដើរតួជាស្ត្រីខ្មែរមានចរិតលក្ខណៈស្រគត់ស្រគំ តែរឹងមាំឈ្មោះថា ដានី។ ស្នាដៃដឹកនាំនឹង សរសេរឡើងដោយអ្នកនិពន្ធ ពាន់ ភួងបុប្ផា បានធ្វើឱ្យភាពយន្តរសជាតិអ្នកមាន បានទទួលជោគជ័យហួសស្មានពីរលើកមកហើយ។

ចំពោះការងារដំបូងសម្រាប់ការវិលមករកឆាកសម្តែងនេះវិញ តារាស្រី ឌុច លីដា ក៏ទុកថា ជាអារម្មណ៍ថ្មី និងបទពិសោធន៍ដ៏មានតម្លៃខ្លាំងសម្រាប់នាង។ នាងប្រាប់ដូច្នេះថា «ខ្ញុំយកសាច់រឿងមកអានក៏មានអារម្មណ៍ថា ជាសាច់រឿងដ៏ពិសេសទៅហើយ! តួអង្គឈ្មោះដានីនេះ ខ្ញុំចាប់បានអត្តចរិតរបស់គាត់ ហើយពេលសម្តែងខ្ញុំព្យាយាមអត់ឲ្យបាត់អារម្មណ៍ទេ! ទិសដៅនៃការសម្តែងគឺធ្វើឱ្យបានអស់ពីសមត្ថភាព ព្រោះអី ខ្ញុំសប្បាយសប្បាយចិត្តខ្លាំង ដែលខ្ញុំត្រូវបានជ្រើសយកមកសម្តែងថតសាច់រឿងដ៏ល្អ លើកតម្កើងស្ត្រីខ្មែរ!»។

ខ្សែរឿងភាគសេរ៊ី រសជាតិអ្នកមាន ដ៏ល្បីរបស់ Pnn វគ្គ ហេឡូអ្នកម៉ាក់ បានទទួលការវាយតម្លៃរួចមកហើយក្រោយការចេញផ្សាយភាគដំបូងកាលពីយប់មិញថា កំពុងផ្តល់នូវទស្សនាទានថ្មី សម្រាប់ស្ត្រីមេផ្ទះក្នុងការតស៊ូកែប្រែកម្រិតសមត្ថភាពសង្គមរបស់ខ្លួន ក៏មិនចុះចាញ់ឧបសគ្គ មិនបណ្តោយទៅតាមព្រហ្មលិខិត ថែមទាំងមិនស្ងៀមស្ងាត់ចំពោះអំពើហិង្សា មិនថា កាយឬចិត្តក្តី ក្នុងរង្វង់អាពាហ៍ពិពាហ៍ពោរពេញដោយភាពផិតក្បត់។ នេះក៏ជាយុទ្ធសាស្ត្រមួយរបស់ ភី អិន អិន ក្នុងការជំរុញគុណភាពភាពយន្តខ្មែរ គឺការស្វែងរកមនុស្សដែលមានចក្ខុវិស័យច្បាស់ មានជំនាញ មានបេះដូងស្រលាញ់វិស័យផលិតភាពយន្តនេះដ៏ពិតប្រាកដ មិនថាអ្នកនិពន្ធ អ្នកដឹកនាំ អ្នកផលិត ឬអ្នកសម្តែងក្តី។


រឿងរសជាតិអ្នកមាន វគ្គ៣ វគ្គហេឡូអ្នកម៉ាក់ នេះនឹងចាក់ផ្សាយនៅរៀងរាល់ថ្ងៃ ច័ន្ទ ដល់ថ្ងៃ ព្រហស្បតិ៍ វេលាម៉ោង ៨ ដល់ ៩ យប់ ចាប់ពីថ្ងៃទី ០៦ ខែមិថុនាតទៅ៕

-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


