ជីវិតកម្សាន្ដ
ឌុច លីដា ពន្យល់ហេតុនិងផល ក្រោយផ្ទុះការវែកញែកជាថ្មី ដោយចោទ Peypey Dy រឿងជំនួយ បន្ទាប់ពីទិញដី នៅសៀមរាប
ជាថ្មីម្តងទៀតមហាជនអ្នកគាំទ្របានមានការចាប់អារម្មណ៍ និងផ្ទុះការវែកញែកញែកក្រោយមានព័ត៌មានអំពី Peypey Dy ចាយលុយរាប់សែនដុល្លារទិញនៅខេត្តសៀមរាប ខណ: ឌុច លីដា ចេញមកពន្យល់ថា ដីគេ ទ្រព្យគេ គេមានទាំងមុខជំនួញទៀត។ បើតាមដឹង អ្នកបាញ់លុយ អត់មានអ្នកណាបន្ទោសទេ ព្រោះមុនគេបាញ់គេ ទុកចិត្តគេស្គាល់ថាជាមនុស្សរបៀបណា ណាស់តែអ្នកមិនបានចូលរួមបរិច្ចាគទេ ដែលតែងគិតថាគេយកទៅនេះយកទៅនោះឱ្យតែពូកែគិតដេកគិតឱ្យឈឺក្បាលទៅ។
តែយ៉ាងណា តារាស្រីរូបនេះសង្កត់ធ្ងន់ដែរថា “បើគាត់ពិតជាកិបកេងលុយជំនួយឬធ្វើដូចគេនិយាយមែនទុកឱ្យគាត់ជាអ្នកទទួលផលកម្មនោះទៅ”។

ឌុច លីដា បន្តថា “មនុស្សគេពូកែរកសុីពូកែរកលុយគេ រកលុយកន្លះជីវិតគេហើយគេ មានមុខរបរគេច្រើនមុខណាស់ លុយប៉ុណ្ណឹងគិតថា គេគ្មានឬ? គេមានគោលដៅដែលគេចង់បានអ៊ីចឹងព្រោះតែលុយជំនួយនេះ គឺថ្ងៃក្រោយទៅគេទិញនេះទិញនោះ ដែលគេចង់បានគេត្រូវមានសម្ពាធរហូតមែនទេ? មនុស្សមួយចំនួនសូមឈប់តែស្ករទៅ បើមិនបានជួយអីកុំដាក់បន្ទុកលើគាត់កុំអោយគាត់មានអារម្មណ៍ថា ចំណាយកម្លាំងកាយចិត្ត ហើយទទួលបានតែការចោទប្រកាន់ចំពោះគា ត់ ឈប់ទៅ”។
អ្នកនាង ឌុច លីដា បន្ថែមទៀតថា “យ៉ាងហោចណាស់ក៏គាត់បានជួយដល់អ្នកដែលពិបាកបំផុតក្នុងអំឡុងពេលមានសង្រ្គាមដែរ តែធម្មតាទេមនុស្សតែចិត្តគំនិតខ្លួនឯងមិនល្អស្មោះត្រង់ហើយ គឺមិនអាចគិតថាអ្នកដទៃល្អបានទេ បើគាត់ពិតជាកិបកេងលុយជំនួយឬធ្វើដូចគេនិយាយមែនទុកឱ្យគាត់ជាអ្នកទទួលផលកម្មនោះទៅ ហើយចាំថាកម្មពាវាមិនដែលវង្វេងម្ចាស់ទេមិនថាអ្នកណាក៏ដោយ”៕ អត្ថបទ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


