ជីវិតកម្សាន្ដ
សឿ សុធារ៉ា កាន់តែធ្វើឲ្យមហាជនសង្ស័យលើបញ្ហាបែកបាក់ស្វាមី
អតីតតារាសម្តែងមានទឹកមុខស្រទន់ ពូកែខាងសម្រក់ទឹកភ្នែក អ្នកនាង សឿ សុធារ៉ា អំឡុងមួយរយៈនេះ បានធ្វើឲ្យអ្នកគាំទ្រនិងមហាជន មានការសង្ស័យកើតចេញជាមន្ទិលគ្រប់គ្នា ខណៈដែលជារឿយៗតារាស្រីរូបនេះ បានបញ្ចេញសារហាក់មានអារម្មណ៍មិនសប្បាយចិត្តប្រៀបដូចកំពុងជួបវិបត្តិបែកបាក់ស្នេហាជាមួយស្វាមីលោក សាពូន មីដាដា។

ចម្ងល់នេះ បាននិងកំពុងធ្វើឲ្យអ្នកគាំទ្រមួយចំនួនធំ មានការភ្ញាក់ផ្អើលនិងរង់ចាំមើលការចេញមុខមកបកស្រាយពីសំណាក់តារាសម្តែងស្រីអ្នកនាង សឿ សុធារ៉ា និងស្វាមីលោក សាពូន មីដាដា ថាតើវាជាការពិតឬយ៉ាង? ខណៈដែលកន្លងអ្នកគូស្នេហ៍របស់អ្នកទាំងពីរតែងតែបង្ហាញពីភាពផ្អែមល្ហែមនិងស្និទ្ធស្នាលគ្នាខ្លាំង ប្រៀបបានដូចជាសត្វស្រមោចហើយស្ករអញ្ចឹងដែរ។

យោងតាមខ្លឹមសាររបស់អ្នកនាង សឿ សុធារ៉ា ដែលបានសរសេររៀបរាប់នៅលើបណ្តាញសង្គមហ្វេសប៊ុកដែលមានឈ្មោះថា Sapoun Darapemean បានលើកឡើងថា ថ្វីបើខ្ញុំបរាជ័យរឿងស្នេហាជាលើកទី១ទៅហើយ តែ ជេនី គាត់បរាជ័យស្នេហាចំនួន៧ដងទើបបានជួបស្នេហ៍ស្មោះពិតមានន័យផ្អែមកក់ក្តៅបែបនេះ។ ឱ តើខ្ញុំនៅមានសង្ឃឹមទេ?។


គេហទំព័រកម្ពុជាថ្មីនៅព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០នេះ មិនទាន់អាចស្វែងរកការបកស្រាយពីតារាសម្តែងអ្នកនាង សឿ សុធារ៉ានិងលោក សាពូន មីដាដា បាននៅលើយទេចំពោះមន្ទិលខាងលើនេះ។ ដោយឡែកបើក្រឡេកទៅមើលនៅលើហ្វេសប៊ុករបស់អ្នកនាង សឿ សុធារី មុននេះក៏បានបញ្ចេញប្រយោគខ្លីទៀតថា ផ្ញើជួនប្រុសល្អគេបំផ្លាញខ្ញុំ នេះគឺជាជីវិតសព្វថ្ងៃសូមថែរក្សាសុខភាពរបស់បងប្អូនទាំងអស់គ្នាផង៕
អត្ថបទ៖ ចាន់រ៉ា
សូមចុចអាន៖ តារាស្រី៣រូប បង្ហាញជំនឿចិត្ត ខណៈទ្រនំរបស់ពួកគេត្រៀមបំបែកទីផ្សារជាមួយតារាថៃ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
កីឡា៩ ម៉ោង agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


