ជីវិតកម្សាន្ដ
ភោជនីយដ្ឋានខេស៊ី និងស្កាយបារ រៀបចំពិធីជប់លៀង Pool Party ដ៏កក្រើក នៅថ្ងៃបុណ្យណូអែល!
នៅថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ២០២១ នេះ ភោជនីយដ្ឋានខេស៊ី និងស្កាយបារ នឹងរៀបចំពិធីជប់លៀង Pool Party នៅមាត់អាងទឹកដ៏ធំទូលាយរបស់ខ្លួន ដើម្បីឱ្យយុវជន មករាំលេងកម្សាន្ត និងហែលទឹកលេង នៅក្នុងអាងហែលទឹករបស់ខេស៊ី ។

នៅក្នុងពិធីជប់លៀង Pool Party នោះផងដែរ អតិថិជននឹងទទួលបានការញ៉ាំអាហារ ៥ មុខ និងស្រាបៀរ Tiger ដោយសេរីរយៈពេល ៣ ម៉ោង និងមានការកំដរអារម្មណ៍អតិថិជនឱ្យសប្បាយរីករាយដោយ DJs ដ៏មានប្រជាប្រិយភាពរបស់យើងជាច្រើនរូប ក្នុងតម្លៃសំបុត្រត្រឹមតែ ២០ ដុល្លារ/ម្នាក់ ប៉ុណ្ណោះ។ មិនតែប៉ុណ្ណោះ ខេស៊ី មានរៀបចំកម្មវិធីចាប់រង្វាន់ ដែលអតិថិជន អាចមានឱកាសឈ្នះនាឡិកាឆ្លាតវៃ Samsung Galaxy Active 2 កង្ហារ ឆ្នាំងដាំបាយអគ្គិសនី និងរង្វាន់ជាច្រើនទៀត។

ខេស៊ីស្កាយបារ រៀបចំកម្មវិធីជប់លៀងនេះឡើង ដើម្បីបង្កើតភាពរីករាយជូនដល់អតិថិជន និងអបអរសាទរ ចំពោះការបើកដំណើរការជាផ្លូវការនៃភោជនីយដ្ឋានខេស៊ី និងស្កាយបារ និងដើម្បីអបអរសាទរឆ្នាំថ្មី ឆ្នាំសកល ឆ្នាំ ២០២២។

សូមជម្រាបជូនផងដែរថា KC Restaurant & Sky Bar គឺស្ថិតនៅក្រោមរចនាសម្ព័ន្ធនៃក្រុមហ៊ុន KC Group Co., LTD ។ ភោជនីយដ្ឋាន ខេស៊ី និងស្កាយបារ មានផ្ដល់ជូនសេវាម្ហូបអាហារ និងភេសជ្ជៈឆ្ងាញ់ៗជាច្រើនមុខស្របតាមតម្រូវការរបស់អតិថិជន និងទទួលរៀបចំកម្មវិធីជប់លៀងសំខាន់ៗរបស់អតិថិជនដូចជា ពិធីខួបកំណើត ខួបអាពាហ៍ពិពាហ៍ កាត់ចំណងដៃ ជប់លៀងបុគ្គលិកប្រចាំឆ្នាំ និងពិធីជប់លៀងសំខាន់ៗជាច្រើនទៀត។

ភោជនីយដ្ឋានខេស៊ី និងស្កាយបារស្ថិតនៅលើដំបូលនៃអគារផ្សារខេស៊ី ដែលមានទីតាំងស្ថិតនៅទល់មុខព្រលានយន្ដហោះពោធិ៍ចិនតុង ភូមិចម្ការឪឡឹក ២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ នៅលើអាគារផ្សារខេស៊ី មានផ្ដល់ជូនសេវាសំខាន់ៗជាច្រើនដូចជា ក្លឹបហាត់ប្រាណ អាងហែលទឹក ម៉ាស្សា ស្ទីម & សូណា សាលប្រជុំ ការិយាល័យជួល និងស្កាយបារនៅលើដំបូល។




សម្រាប់ព័ត៌មានលម្អិតទាក់ទងនឹងការទិញសំបុត្រ សូមទំនាក់ទំនងមកកាន់៖
លេខទូរសព្ទ៖ 010 494 448/012 336 641/ 099 542 122/096 710 63 37
តេឡេក្រាម៖ KCS_kybar
ហ្វេសប៊ុកឆាត៖ KCMarkettopfloor
ហ្វេសប៊ុក៖ FacebookKCMarkettopfloor
Google Location: KCMarket
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ


