Connect with us

ជីវិតកម្សាន្ដ

រីករាយរដូវកាលចុងឆ្នាំនៅណាហ្គាវើលដ៍ ក្នុងឱកាសបុណ្យណូអែលចុងឆ្នាំនេះ

បានផុស

នៅ

សូមអញ្ជើញបងប្អូនទាំងអស់ទៅកម្សាន្តនៅណាហ្គាវើលដ៍ជាមួយក្រុមគ្រួសារ មិត្តភក្តិ និងមនុស្សជាទីស្រឡាញ់ខណៈមណ្ឌលកម្សាន្តប្រណីតនេះមានការផ្តល់ជូនដ៏ច្រើនដូចជា ការតុបតែងលម្អដ៏ស្រស់ស្អាត ការសម្តែងសិល្បៈ ម្ហូបសុភមង្គល នំប្រពៃណីណូអែល និងសេវាកម្មស្ប៉ាសម្រាប់សុខភាពដែលនឹងធ្វើឱ្យបងប្អូនទាំងអស់ទទួលបទពិសោធន៍ដ៏រីករាយបំផុត។

ណាហ្គាវើលដ៍ រង់ចាំស្វាគមន៍បងប្អូនទាំងអស់ដោយក្តីរីករាយក្នុងឱកាសបុណ្យណូអែលជាមួយការផ្តល់ជូនដ៏ច្រើន ដូចជា ការតុបតែងលម្អដ៏ប្រណីត ដើមឈើណូអែល អំពូលភ្លើងចម្រុះពណ៌ រូបសំណាកមនុស្សព្រិល និងការសម្តែងសិល្បៈដ៏រស់រវើក
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅពេលឈានជើងចូលណាហ្គាវើលដ៍ ពុកម៉ែបងប្អូនទាំងអស់នឹងឃើញមានការតុបតែងលម្អបែបណូអែលដ៏ប្រណីតនៅច្រកចូល និងកន្លែងទទួលភ្ញៀវដែលមានដូចជា ដើមឈើណូអែល រូបសំណាកមនុស្សព្រិល និងអំពូលភ្លើងចម្រុះពណ៌ដ៏ស្រស់ស្អាត។ ចំណែកអំពូលភ្លើងចម្រុះពណ៌ខាងក្រៅណាហ្គាវើលដ៍នៅសួនច្បារសម្តេចតេជោ ហ៊ុន សែន ត្រូវបានបំភ្លឺពីម៉ោង ៥:៤៥ ល្ងាចរហូតដល់ម៉ោង ២ ទៀបភ្លឺខណៈរូបដើមឈើណូអែលដ៏ធំដែលព័ទ្ធជុំវិញដោយរូបសំណាកក្តាន់ និងរូបសំណាកស្ករគ្រាប់ ក៏មានភាពទាក់ទាញភ្ញៀវទេសចរ និងប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ផងដែរ។

សម្រាប់ពុកម៉ែបងប្អូនដែលមានបំណងអបអរបុណ្យណូអែលជាមួយក្រុមគ្រួសារ មិត្តភក្តិ និងមនុស្សជាទីស្រឡាញ់ សូមអញ្ជើញទៅភោជនីយដ្ឋានបារាំង Le Gourmet និងទទួលទានអាហារឈុតសុភមង្គលពេលល្ងាច ៧ មុខ ម្នាក់តម្លៃចាប់ពី ២៧២.០០០៛ ឬភោជនីយដ្ឋានអ៊ីតាលី Bistro Romano ដើម្បីទទួលទានអាហារឈុតពេលល្ងាច ៥ មុខ ម្នាក់តម្លៃចាប់ពី ១៨០.០០០៛ ។ ភោជនីយដ្ឋានចិន Fortune Palace និង Hall of Golden Chimes ផ្តល់ជូនឈុតអាហារពេលល្ងាចបែបចិន ម្នាក់តម្លៃចាប់ពី ២៧២.០០០៛ និង ៣៩២.០០០៛ ។ សម្រាប់អ្នកចូលចិត្តអាហារពេលល្ងាចបែបជប៉ុន សូមអញ្ជើញទៅទទួលទានអាហារឈុតពិសេសនៅភោជនីយដ្ឋានជប៉ុន The Teppanyaki ម្នាក់តម្លៃ ៧២០.០០០៛ ។ ក្នុងពេលដំណាលគ្នានេះ ភោជនីយដ្ឋាន The Pangea និង 2Pangea មានបម្រើជូនអាហារប៊ុហ្វេបែបណូអែលដែលមានមុខម្ហូបពេញនិយមដ៏សម្បូរបែប និងទទួលទានឥតកំណត់ ម្នាក់តម្លៃចាប់ពី ១៤០.០០០៛ និង ១៩២.០០០៛ ។ ទំនាក់ទំនងកក់ទុកមុនតាមរយៈលេខទូរសព្ទ +៨៥៥ ២៣ ២៦៣ ០៣១ ឬអ៊ីម៉ែល [email protected]

ភោជនីយដ្ឋាន The Pangea និង 2Pangea មានបម្រើជូនប៊ុហ្វេពេលល្ងាចពិសេសដែលមានមុខម្ហូបប្រពៃណីណូអែលដ៏សម្បូរបែប

សម្រាប់អ្នកដែលចង់អបអរបុណ្យណូអែលនៅគេហដ្ឋាន ណាហ្គាវើលដ៍ ក៏មានផ្តល់ជម្រើសពិសេស ផងដែរដែលមានដូចជា មាន់ទួគីដុត សាច់ឆ្អឹងជំនីគោ (USDA Prime Ribs) និងសាច់ហ៊ែមប្រឡាក់ជាមួយស្ករត្នោត និងម៉ាស្តាតរួមជាមួយម្ហូបពេញនិយមបែបអាស៊ីដូចជា សាច់ទាខ្វៃ ឬកូនជ្រូកខ្វៃ តម្លៃចាប់ពី ១១២.០០០៛ រហូតដល់ ១.១៥២.០០០៛។ សូមណែនាំទំនាក់ទំនងកក់យ៉ាងហោចណាស់ ២ ថ្ងៃជាមុនដើម្បីទទួបានម្ហូបដែលមានគុណភាពខ្ពស់បំផុត។
ធ្វើឱ្យការការអបអរបុណ្យណូអែលរបស់អ្នកកាន់តែជិតស្និទ្ធ និងផ្អែមល្ហែមដោយជាវនំប្រពៃណីណូអែល រួមមាន នំរូបផ្ទះរសជាតិខ្ញី នំសូកូឡារូបគល់ឈើ នំស្តូឡិន និងនំមីនផាយ តម្លៃចាប់ពី ១៦.០០០៛ ប៉ុណ្ណោះ។ សម្រាប់ឈុតអាហារសម្រន់ពេលរសៀលនៅកន្លែងទទួលភ្ញៀវ (Lobby Lounge) មានដូចជា នំដុត នំប៉័ង នំផាស់ទ្រីដោយមានបន្ថែមជូនកាហ្វេ និងតែឥតកំណត់ ឬស្រាក្រឡុក ២ កែវ ម្នាក់តម្លៃ ៨៨.០០០៛ ។ អំឡុងពេលញ៉ាំអាហារសម្រន់ពេលរសៀលនេះ ពុកម៉ែបងប្អូន ក៏អាចស្តាប់ភ្លេងព្យាណូដ៏ពីរោះ និងទស្សនាទឹកធ្លាក់នៅផ្នែកខាងក្រោយនៃកន្លែងទទួលភ្ញៀវផងដែរ។

ណាហ្គាវើលដ៍ ក៏មានផ្តល់ជូនសេវាកម្មស្ប៉ាសម្រាប់សុខភាពផងដែរ រួមមាន សេវាកម្មខាត់ស្បែកដោយប្រើអំបិលសមុទ្រដោយប្រើដៃ ៤ និងសេវាកម្មម៉ាស្សាដងខ្លួនរយៈពេល ១២០ នាទី តម្លៃ ៣៩២.០០០៛ ប៉ុណ្ណោះ។ សម្រាប់សេវាកម្មលាបពណ៌សក់ក្នុងឱកាសចុងឆ្នាំនេះ មានតម្លៃចាប់ពី ៨០.០០០៛ រហូតដល់ ១៦០.០០០៛ និងទទួលបានសេវាកម្មអប់សក់ដោយឥតគិតថ្លៃ។

រីករាយជាមួយការទទួលទានអាហារឈុតប្រពៃណីណូអែលបែបបស្ចិមប្រទេស និងបែបចិននៅភោជនីយដ្ឋានប្រណីតរបស់ណាហ្គាវើលដ៍

សម្រាប់កម្មវិធីកម្សាន្តវិញ ពុកម៉ែបងប្អូនអាចអញ្ជើញទៅកន្លែងទទួលភ្ញៀវ (Lobby Lounge) ដើម្បីទស្សនាការសម្តែងសិល្បៈអបអរបុណ្យណូអែលដែលផ្តល់ជូនដោយសិល្បករ-សិល្បការិនីជាតិ និងអន្តរជាតិដ៏ប៉ិនប្រសប់ប្រចាំណាហ្គាវើលដ៍ ពីថ្ងៃទី២៩ ខែវិច្ឆិការហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤។

នៅក្នុងខែធ្នូនេះ ណាហ្គាវើលដ៍ រង់ចាំស្វាគមន៍ពុកម៉ែបងប្អូនទាំងអស់ជាមួយការផ្តល់ជូនដ៏ច្រើន។ ដូច្នេះ សូមអញ្ជើញនាំក្រុមគ្រួសារ មិត្តភក្តិ និងមនុស្សជាទីស្រឡាញ់ទៅកម្សាន្តនៅណាហ្គាវើលដ៍។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ www.nagaworld.com ឬតាមដានទំព័រហ្វេសប៊ុក ឬទំព័រអ៊ីនស្តាក្រាមរបស់ណាហ្គាវើលដ៍ ។

គួរបញ្ជាក់ថាជាមួយការពង្រីកបន្ថែមថ្មីចុងក្រោយ ណាហ្គាវើលដ៍ មានបន្ទប់ប្រភេទ Suite និង Deluxe ១.៦៥៨ បន្ទប់ ភោជនីយដ្ឋាន បានីយដ្ឋាន និងក្លឹបកម្សាន្តជាង ២០ កន្លែង មណ្ឌលស្ប៉ាប្រណីត ២ សាលមហោស្រព NABA ដែលមាន ២.០០០ កៅអីនៅណាហ្គាវើលដ៍ទី២ ផ្សារទំនិញរួចពន្ធប្រតិបត្តិការដោយក្រុមហ៊ុន China Duty Free Group ដែលជាផ្សារទំនើបក្រោមដីទីមួយក្នុងប្រទេសកម្ពុជាដែលមានលក់ទំនិញម៉ាកអន្តរជាតិល្បីៗ សេវាកម្សាន្តដ៏សម្បូរបែបព្រមទាំងសាលសម្រាប់រៀបចំការប្រជុំ និងកម្មវិធីឈានមុខគេ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
កីឡា៣៥ នាទីutes មុន

លោក Munoz និយាយពីកីឡាករចំណូលថ្មី ក្រោយរកបាន Hat-trick

សេចក្ដីជូនដំណឹង១ ម៉ោង មុន

កូនខ្មែរដំបូង! បង្កើតចង្វាក់ថ្មី KHMER VIBE កំពូលតារាចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ត និងស្ដេចភ្លេង tempo tris បង្កើតស្នាដៃដ៏អស្ចារ្យនេះ

ព័ត៌មានជាតិ១ ម៉ោង មុន

លោក ស៊ូ សុជាតិ៖ ប្រព័ន្ធផ្សព្វផ្សាយឌីជីថល ដើរតួនាទីសំខាន់ជំរុញការអភិវឌ្ឍវិស័យមូលបត្រ

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រី៖ ការផ្សាយព័ត៌មានក្លែងក្លាយ មិនមែនជាសេរីភាពសារព័ត៌មានឡើយ ហើយការផ្សាយបែបនេះ ត្រូវទទួលទោសតាមច្បាប់

ព័ត៌មានជាតិ២ ម៉ោង មុន

ចូលឆ្នាំថ្មីឆ្នាំម្សាញ់នេះ នៅភ្នំពេញ នឹងបើកឱ្យមានការលេងកម្សាន្តសប្បាយ រហូត ៥ ថ្ងៃ ចាប់ពីថ្ងៃទី ១២ មេសា តទៅ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​និស្សិត​ពេទ្យ​​​ដ៏ស្រស់ស្អាត​ជិត​ទទួល​សញ្ញាបត្រ​ ស្លាប់​​ជាមួ​យសមាជិកគ្រួសារ​​ក្នុងអគារ​​​រលំ​​ដោយ​រញ្ជួយដី​

សន្តិសុខសង្គម២០ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ

រថភ្លើង
ចរាចរណ៍១២ ម៉ោង មុន

រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ផ្ទុះ​បំពង់បង្ហូរ​ឧស្ម័ន​នៅ​ម៉ាឡេស៊ី បណ្ដាល​ឲ្យ​របួស​មនុស្ស​២៥​នាក់

Sokha Hotels

ព័ត៌មានពេញនិយម