ព័ត៌មានអន្ដរជាតិ
រថយន្តបុករះនៅផ្សារបុណ្យណូអែលអាល្លឺម៉ង់ ស្លាប់និងរបួសមនុស្សច្រើននាក់ សង្ស័យជាអំពើភេរវកម្ម
រថយន្តមួយគ្រឿង បានបុករះមនុស្សនៅឯផ្សារបុណ្យណូអែលក្នុងទីក្រុង Magdeburg នៃប្រទេសអាល្លឺម៉ង់ ដោយបណ្តាលឲ្យមនុស្ស២នាក់បាត់បង់ជីវិត និង៦៨នាក់ទៀតរងរបួស។

តាមការចុះផ្សាយរបស់ Reuters, ហេតុការណ៍នេះកើតឡើងនៅម៉ោង៧យប់ (ម៉ោងនៅអាល្លឺម៉ង់) ដោយគេឃើញរថយន្តម៉ាក BMW ពណ៌ខ្មៅមួយគ្រឿង បើកបំបុកចូលផ្សារបុកអ្នកទិញទំនិញនិងអ្នកលក់ទាំងកំរោល បង្កភាពចលាចល។
ជនសង្ស័យគឺជាវេជ្ជបណ្ឌិតសញ្ជាតិអារ៉ាប៊ីសាអ៊ូឌីតវ័យ៥០ឆ្នាំ។ បុរសម្នាក់នេះបានមករស់នៅប្រទេសអាល្លឺម៉ង់ ក្នុងឆ្នាំ២០០៦ ហើយថែមទាំងមានប័ណ្ណពលរដ្ឋជាផ្លូវការទៀតផង។
ហេតុការណ៍នេះ ធ្វើឲ្យពិភពលោករន្ធត់ចិត្ត សូម្បីមេដឹកនាំនានា ក៏បានបង្ហាញភាពតក់ស្លុតផងដែរ ហើយវាកើតឡើងប៉ុន្មានថ្ងៃប៉ុណ្ណោះ មុនពិធីបុណ្យណូអែល ចូលមកដល់។ ដូច្នេះហើយទើបគេបារម្ភខ្លាំងចំពោះសន្តិសុខនៅទ្វីបអឺរ៉ុប ក្នុងអំឡុងពិធីបុណ្យដ៏ធំនេះ។

ត្បិតតែប៉ូលិសអាល្លឺម៉ង់ មិនទាន់បញ្ជាក់ថាតើហេតុកាណ៍នេះបណ្តាលមកពីអ្វីក៏ដោយ ប៉ុន្តែមានការសង្ស័យថា វាជាការវាយប្រហារភេរវកម្ម ខណៈការស៊ើបអង្កេតកំពុងបន្ត។
នេះមិនមែនជាលើកដំបូងឡើយដែលប្រទេសអាល្លឺម៉ង់ ជួបហេតុការណ៍រន្ធត់មុនបុណ្យណូអែល។ ជាក់ស្តែងកាលពីថ្ងៃទី១២ខែធ្នូឆ្នាំ២០១៦ រថយន្តធុនធំមួយគ្រឿង ក៏បានបើកបុករះមនុស្សនៅផ្សារបុណ្យណូអែលដែរ ដោយបណ្តាលឲ្យមនុស្ស១២នាក់ បាត់បង់ជីវិតនិង៤៨នាក់រងរបួស។
ការវាយប្រហារនោះ កើតឡើងនៅតំបន់ Breitscheidplatz ក្នុងទីក្រុងបែរឡាំង ហើយត្រូវបានគេសន្មត់ថា ជាការវាយប្រហារភេរវកម្ម៕
សូមទស្សនាវីដេអូ៖
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ មនុស្សមួយក្រុមកំពុងចាំឡានក្រុង តែត្រូវរថយន្តបុករះ ស្លាប់៧នាក់នៅរដ្ឋតិចសាស់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


