Connect with us

ជីវិតកម្សាន្ដ

តារា​ចម្រៀង​-​សម្តែង​ជប៉ុន ​Sayaka​ ដេក​ស្លាប់​នៅសណ្ឋាគារ​សង្ស័យ​ធ្វើអត្តឃាត

បានផុស

នៅ

តារា​ចម្រៀង និង​សម្តែង​ជប៉ុន​នាង Sayaka Kanda ដែល​ជា​កូន​ស្រីរបស់​តារា​ស្រី​ដ៏ល្បី​ Seiko Matsuda បាន​ស្លាប់​ក្នុង​វ័យ​៣៥​ឆ្នាំ។ នាង​ត្រូវ​បាន​គេ​គិត​ថា បាន​ដួល​នៅក្នុង​បន្ទប់​សណ្ឋាគារ​ដែល​នាង​ស្នាក់​នៅក្នុង​ទី​ក្រុង Sapporo ប្រទេស​ជប៉ុន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តារា​ស្រី​វ័យ​៣៥​ឆ្នាំ​នេះ​ត្រូវ​បាន​គេ​ប្រទាស់​ឃើញ​ដេក​ដួល​នៅ​លើ​កំរាល​ឥដ្ឋ​ជាន់​ទី​១៤​នៃ​សណ្ឋាគារ​ដែល​មាន​២២​ជាន់​​ជា​កន្លែង​ដែល​នាង​កំពុង​ស្នាក់​នៅ​កាល​ពី​ល្ងាច​ថ្ងៃ​សៅរ៍ ទី​១៨ ខែ​ធ្នូ។ ពេល​នោះ នាង​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យភ្លាម​ៗ​ ប៉ុន្តែ​យប់​នោះ​ត្រូវ​បាន​បញ្ជាក់​ថា នាង​បាន​ស្លាប់​ទៅ​ហើយ។ ការ​ស្លាប់​របស់​នាង​ត្រូវ​បាន​ប៉ូលិស​បញ្ជាក់​កាល​ពី​ថ្ងៃ​អាទិត្យម្សិល​មិញ។

យោង​តាម​សារព័ត៌មាន​ជប៉ុន​ជា​ច្រើន​បាន​ផ្សាយ​ថា ប៉ូលិស​កំពុង​ស៊ើប​អង្កេត​លើ​ករណី​នេះ ខណៈ​មាន​ការ​សង្ស័យ​​អាច​ជា​ការ​ធ្វើ​អត្តឃាត ប៉ុន្តែ​មិន​ទាន់​ត្រូវ​បាន​បញ្ជាក់​ឡើយ។

តារា​ចម្រៀង និង​សម្តែង​ Kanda គ្រោង​នឹង​ឡើង​សម្តែង​ក្នុង​ពិធី​ប្រគំ​តន្ត្រី My Fair Lady នៅ​មហោ​ស្រព​មួយ​ក្នុង​ទី​ក្រុង Sapporo ​នា​យប់​ថ្ងៃ​សៅរ៍​នោះ ប៉ុន្តែ​​នៅ​ថ្ងៃ​​​​ដែល​ត្រូវ​សម្តែង​​បែរ​ជា​មិន​ឃើញ​​នាង​ទៅ​កន្លែង​សម្តែង។ ក្រុម​ហ៊ុន​ចាត់​ចែង​បស់​នាង​បាន​បញ្ជាក់​ថា នាង​បាន​ហាត់​សម​កាល​ពី​ថ្ងៃ​សុក្រ។

នាងបានចាប់​ផ្តើម​អាជីព​ចម្រៀង​កាល​ពី​ឆ្នាំ​២០០១ និង​ល្បី​ខ្លាំង​តាម​ការ​សម្តែង​ជា​តួ Anna នៅ​ក្នុង​ខ្សែ​ភាពយន្ត Frozen។ ម្តាយ​របស់​នាង​ជាតារា​ចម្រៀង និង​និពន្ធ​បទ​ចម្រៀង ខណៈ​ឪពុករបស់​នាងលោក Masaki Kanda ជា​តារា​សម្តែង៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ CNA

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៣ នាទី មុន

ទីតាំងចែកចាយនំបាយក្តាំង និងគ្រឿងសមុទ្របង្កក៣ទីតាំង ត្រូវបានរកឃើញថា គ្មានស្តង់ដារបច្ចេកទេសត្រឹមត្រូវ

ព័ត៌មានជាតិ៥៨ នាទី មុន

ប្រាង្គអាយុកាលពាន់ឆ្នាំ លើកំពូលភ្នំដងរែក កំពុងចែងចាំង អួតអ្នកទេសចរ អំឡុងព្រឹត្តិការណ៍សមរាត្រី

ព័ត៌មានជាតិ១ ម៉ោង មុន

សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ចុះពិនិត្យព្យាបាលជំងឺពលរដ្ឋនៅស្រុកថ្មគោល

ព័ត៌មានជាតិ១ ម៉ោង មុន

កម្មករ-និយោជិត សរសើរថា ពេលមកបើកលុយ ក្រសួងការងារ បានយកចិត្តទុកដាក់លើសពីការរំពឹងទុក

ព័ត៌មានជាតិ២ ម៉ោង មុន

សម្តេចធិបតី និងលោកជំទាវបណ្ឌិត ចាត់ឱ្យគ្រូពេទ្យព្យាបាលពូម្នាក់ដែលមានជំងឺបេះដូងរីក

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

សន្តិសុខសង្គម៥ ថ្ងៃ មុន

បឋម៖ អគ្គិភ័យកំពុងឆេះរោងចក្រជិតផ្សារបែកចាន (មានវីដេអូ)

Sokha Hotels

ព័ត៌មានពេញនិយម