ជីវិតកម្សាន្ដ
ខេមរៈ សិរីមន្ត ឧបត្ថម្ភថវិកា២លានដុល្លារ កសាងផ្លូវនិងប្រឡាយទឹកនៅស្រុកម៉ាឡៃ
តារាចម្រៀងលោក ខេមរ: សិរីមន្ត ថ្មីៗនេះបានសម្រេចឧបត្ថម្ភនូវថវិកាផ្ទាល់ខ្លួនចំនួន២លានដុល្លារដើម្បីចូលរួមចំណែកក្នុងការកសាងផ្លូវនិងប្រឡាយទឹកជួយសម្រួលដល់ប្រជាពលរដ្ឋដែលរស់នៅស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

លោក ខេមរ: សិរីមន្ត បានលើកឡើងថា ការជួយដល់សង្គមជាតិនិងប្រជាជនយើង គឺជាតួនាទីរបស់យើងទាំងអស់គ្នា។ ថវិកា2 000 000$(ពីរលានដុល្លា)ជាថវិកាដ៏ច្រើនសម្រាប់ខ្ញុំ តែខ្ញុំរីករាយនឹងរួមចំ ណែកជាមួយរាជរដ្ឋាភិបាល ដើម្បីកសាងនៅផ្លូវ និងប្រឡាយទឹកជួយសម្រួលដល់ពុកម៉ែបងប្អូនដែលរស់នៅស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ និងទូទាំងប្រទេសតាមអ្វីដែលខ្ញុំអាចធ្វើបាន។

បើតាមការបញ្ជាក់ឲ្យដឹងពីរដ្ឋបាលខេត្តបន្ទាយមានជ័យ សម្រាប់ថវិកាចំនួន២លានដុល្លាររបស់តារា ចម្រៀងលោក ខេមរ: សិរីមន្ត នេះ គឺដើម្បីរួមចំណែកក្នុងការស្ថាបនាផ្លូវប្រវែង២២គីឡូម៉ែត្រ និងកាយប្រព័ន្ធទឹកប្រវែង១២គីឡូម៉ែត្រ ស្ថិតនៅភូមិអូរអំពិល ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។

តាមរយ:សកម្មភាពជួយសង្គមរបស់កំពូលតារាចម្រៀងលោក ខេមរ: សិរីមន្ត ពេលនេះ កំពុងទទួលបានការគាំទ្រច្រើនពីសំណាក់មហាជន និងអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក។ ដោយឡែកនៅព្រឹកថ្ងៃទី២២ ខែធ្នូនេះ លោក ខេមរ: សិរីមន្ត និងភរិយាក៏បានចុះចែកអំណោយ និងថវិកាមួយចំនួនចំពោះលោកគ្រូ អ្នកគ្រូសិល្បកររៀមច្បងផងដែរ៕
អត្ថបទ៖ ចាន់រ៉ា


-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច១ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


