ជីវិតកម្សាន្ដ
គ្រាន់តែបង្ហើបឃ្លាអន្ទងក្នុងបទ «មនសិការជាតិខ្មែរ» អ្នកគាំទ្រ ខេមរៈ សិរីមន្ត ពោលសរសើរគ្រប់គ្នា
តាមរយៈបទ «មនសិការជាតិខ្មែរ» តារាចម្រៀងប្រុសលំដាប់ប្រទេស ខេមរៈ សិរីមន្ត បានបង្ហើបប៉ុន្មានឃ្លាពីបទថ្មីខ្លួន ធ្វើឱ្យមហាជនដែលជាអ្នកគាំទ្រ មានការស្ញប់ស្ញែងជាខ្លាំងចំពោះការបង្ហើរសូរស័ព្ទសំនៀងដ៏គ្រលួចរណ្តំលើឃ្លោងឃ្លាពេញដោយអត្ថន័យ។
ជាមួយឃ្លាអន្ទងព្រលឹងបុព្វបុរសខ្មែរ និងទសបារមីដែលខ្មែរតែងមានជំនឿលើ បានធ្វើឱ្យសាធារណជនជាច្រើនពោលថា “ស្តាប់ហើយព្រឹ” ព្រោះសំឡេងតារាចម្រៀងរូបនេះធ្ងន់ល្អ ហើយផ្សំនឹងឃ្លោងឃ្លាពេញដោយថាមពលដាស់ដួងព្រលឹងដូនតាខ្មែរ ធ្វើឱ្យការបង្ហើបឃ្លានេះកាន់តែអស្ចារ្យ។
កាលពីព្រឹកថ្ងៃទី១៦ ខែកក្កដា កំពូលតារាចម្រៀងជួរមុខកម្ពុជារូបនេះ ក្រុមការងារ និងក្រុមគ្រួសារ បានរៀបចំធ្វើពិធីក្រុងពាលីសុំពរជ័យនៅទីតាំងប្រាសាទអង្គរវត្ត។ បើតាមការបញ្ជាក់ឱ្យដឹង សម្រាប់ការធ្វើពិធីក្រុងពាលីនេះ គឺបង្ហាញពីស្មារតីសាមគ្គីរួមគ្នាជាធ្លុងតែមួយ ដើម្បីលើកទឹកចិត្តដល់វីរកងទ័ពរបស់កម្ពុជា ដែលកំពុងឈរជើងការពារបូរណភាពទឹកដីដ៏អង់អាចក្លាហាន នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ។
មិនតែប៉ុណ្ណោះ គឺដើម្បីបួងសួងដល់បុព្វបុរសគ្រប់ជំនាន់ និងវត្ថុស័ក្ដិសិទ្ធិទាំងអស់ ជួយដល់កងទ័ពកម្ពុជាឈ្នះអស់មារសត្រូវ ព្រមនិងសុំសុខសួស្តីដល់ការថត MV ថ្មី បទ «មនសិកាជាតិខ្មែរ» ផងដែរ។ ខណៈ MV ចម្រៀងកំពុងផលិតនៅទីតាំងទឹកដីវប្បធម៌ និងប្រវត្តិសាស្ត្រកម្ពុជា ហើយត្រៀមចេញឆាប់ៗ។


គួរជម្រាបថា ក្រោយការប៉ះទង្គិចគ្នារវាងទាហានកម្ពុជា និងទាហានថៃ កាលព្រឹកថ្ងៃទី ២៨ខែឧសភា ឆ្នាំ២០២៥ ស្ថិតនៅចំណុចភូមិតេជោមរកត ឃុំមរកតស្រុកជាំក្សាន្តខេត្តព្រះវិហារ មិនមែនតែប្រជាពលរដ្ឋកម្ពុជានោះទេ បណ្តាអ្នកក្នុងចង្កោមសិល្បៈ បានបង្ហាញការយកចិត្តទុកដាក់យ៉ាងខ្លាំង ដូចជាការផ្តល់កម្លាំងចិត្តតាមរយៈសកម្មភាពផ្សេងៗ ដែលរួមមានការឧបត្ថម្ភជំនួយ និងការផលិតចម្រៀងដើម្បីជំរុញស្មារតីគាំទ្រជាដើម។
ជាមួយនឹងស្មារតីរួមគ្នានេះ កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត្ត ក៏ត្រៀមចម្រៀងថ្មីដែរ ដែលអានត្រឹមចំណងជើង មានន័យដូចកំពុងបង្ហាញភក្តីចំពោះជាតិមាតុភូមិ។ សកម្មភាពនេះដែរ ក៏ត្រូវបានមហាជន ពិសេសអ្នកគាំទ្រតារាចម្រៀងប្រុសរូបនេះ បង្ហាញការពេញចិត្តនិងស្ញប់ស្ញែងផងដែរ៕
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ២៣ ម៉ោង agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានអន្ដរជាតិ១៩ នាទី agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
កីឡា១ ថ្ងៃ agoអាហ្សង់ទីន បញ្ចប់ក្តីស្រមៃ ៦០ ឆ្នាំ របស់ អង់គ្លេស ឡើងទៅវគ្គផ្តាច់ព្រ័ត្រជើងឯកពិភពលោក World Cup 2026


