ជីវិតកម្សាន្ដ
ខេមរ: សិរីមន្ត សោកស្ដាយទង្វើអ្នកចម្រៀងជំនាន់ថ្មីមួយចំនួនលេងសៀកបំភ័ន្តភ្នែកអ្នកគាំទ្រ
កំពូលតារាចម្រៀងល្បីឈ្មោះឧកញ៉ា ខេមរ: សិរីមន្ត បានសម្តែងការសោកស្តាយចំពោះទង្វើអ្នកសិល្ប:ចម្រៀងជំនាន់ក្រោយមួយចំនួន ដែលមានអំនួតនិងកំពុងមោទទនភាពចំពោះខ្លួនឯង ទាំងដឹងថាខ្លួនកំពុងលេងសៀកបំភ័ន្តអ្នកគាំទ្ររឿង copy បទភ្លេង ឬបទចម្រៀងពីប្រទេសគេ។

រៀមច្បងសិល្ប:រូបនេះក៏បានបង្ហាញការហួសចិត្តផងដែរ ទៅលើក្រុមអ្នកគាំទ្រតារាចម្រៀងជំនាន់ថ្មីដែលតែងរិះគន់និងតាមជេប្រមាថមើលងាយដោយចោទប្រកាន់ និងប្រៀបធៀបរៀមច្បងស្ទើរទាំងអស់គ្នាថា មិនចេះធ្វើអី្វក្រៅពី Copy ចម្រៀងពីប្រទេសគេ។
តារាចម្រៀងជើងចាស់ ខេមរ: សិរីមន្ត ថា “ក្នុងរយៈពេល៧ឬ៨ឆ្នាំចុងក្រោយនេះ បងនិងរួមតារាចម្រៀងរាមច្បងលោកគ្រូអ្នកគ្រូផ្នែកចម្រៀងស្ទើរតែទាំងអស់ ត្រូវបានក្រុមអ្នកគាំទ្ររបស់ប្អូនៗតារាចម្រៀងជំនាន់ថ្មី តាមជេប្រមាថមើលងាយរហូត ដោយចោទប្រកាន់និងប្រៀបធៀបថា ពួកបងនិងរៀមច្បងស្ទើរទាំងអស់គ្នា មិនចេះធ្វើអីក្រៅពីcopyចម្រៀងពីប្រទេសគេទាំងក្នុងស្ថានភាពប្រទេសយើង ស្ថិតក្នុងការលំបាកនាពេលអតីតកាល”។
លោកបន្តថា “ក្រុមអ្នកគាំទ្ររបស់ប្អូនៗមានមោទនភាពព្រោះពួកប្អូនៗ ដោយពួកគាត់គិតថាប្អូនៗជាអ្នកនិពន្ធថ្មី ហើយបងក៏ធ្លាប់មានមោទនភាពប្អូនៗដែរ បងក៏បានផលិតចម្រៀងនិពន្ធថ្មីរយៈពេល ៧ឆ្នាំជាប់គ្នាមកនេះបានខ្ទង់រយបទហើយ តែអ្វីៗបងមិននឹកស្មានថាប្អូនៗ Cheat បំភ័ន្តសូម្បីតែហ្វេនរបស់ខ្លួនឯងថា ខ្លួនជាអ្នកនិពន្ធថ្មីតែឥឡូវនេះ គឺបែកធ្លាយអស់ហើយគឺប្អូនៗ Copy ពីប្រទេសគេរហូតដែរសោះ។
តារាចម្រៀងឧកញ៉ា ខេមរ: សិរីមន្ត បានបន្ថែមថា បងសោកស្ដាយចំពោះការមោទនភាពរបស់បង ចំពោះប្អូនៗកន្លងមកហើយ បានទទួលរងការប្រមាថពីហ្វេនរបស់ប្អូនៗរហូត មកដែរ តែមិននឹកស្មានថាប្អូនៗធ្វើចឹងសោះឈប់បានឈប់ទៅប្អូនៗសម្លាញ់ យើងធ្វើបានប៉ុណ្ណាយើងប្រាប់គេត្រង់ៗទៅល្អជាងសម្រាប់យើងទាំងអស់គ្នា។

គួរបញ្ជាក់ថា គិតមកទល់ពេលនេះកំពូលតារាចម្រៀងលោកឧកញ៉ា ខេមរ: សិរីមន្ត បានចូលប្រឡូកក្នុងវិស័យសិល្ប:ផ្នែកចម្រៀងមានរយ:ពេលជាង២០ឆ្នាំហើយ ខណ:លោកក៏បានក្តោមបានទីផ្សាគាំទ្រយ៉ាងច្រើនពីសំណាក់មហាជននិងមិត្តៗយុវវ័យ ដែលជាឱកាសកើបលុយក្លាយជាឧកញ៉ាដូចពេលបច្ចុប្បន្ន៕ អត្ថបទ៖ ចាន់រ៉ា

-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៩ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


