ជីវិតកម្សាន្ដ
ខេមរ: សិរីមន្ត ទទួលបានការសរសើរ តាមរយៈសកម្មភាពបំផុសកូនឱ្យស្រលាញ់ និងរាំចង្វាក់ប្រពៃណីខ្មែរ
កំពូលតារាចម្រៀងល្បីឈ្មោះប្រចាំប្រទេសឧកញ៉ា ខេមរ: សិរីមន្ត បានបង្ហាញវីដេអូកូនស្រីសំណព្វរាំចង្វាក់ប្រពៃណីខ្មែរ រួមនឹងពាក្យពេចន៍បំផុសស្មារតីស្រលាញ់សិល្បៈវប្បធម៌ ធ្វើឱ្យសាធារណជនពិសេសអ្នកគាំទ្រ បង្ហាញការកោតសរសើរជាខ្លាំង។

ជាក់ស្តែងតារាចម្រៀងចាស់វស្សាលោក ខេមរ: សិរីមន្ត បានបង្ហាញវីដេអូរយ:ពេលជាង ១នាទី នៃសកម្មភាពបង្រៀនកូនស្រីរាំបទចង្វាក់រាំវង់ប្រពៃណីជាតិខ្មែរយ៉ាងរស់រវើកទទួលបានការចាប់អារម្មណ៍ និងកោតសរសើរពីសំណាក់មហាជនអ្នកគាំទ្រពិសេសអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកផងដែរ។
ទន្ទឹមគ្នានោះកំពូលតារាចម្រៀងងារជាឧកញ៉ា ខេមរ: សិរីមន្ត ក៏បានឆ្លៀតទម្លាយពាក្យផ្តាំដ៏មានអត្ថន័យចំពោះកូនស្រីខ្លួនថា “ថ្ងៃនេះនាំកូន «មន្តស្ត្រី» រៀនរាំបទរាំវង់ប្រពៃណីជាតិខ្មែរ ហើយខ្ញុំបានប្រាប់កូនថា ទោះសម័យសិល្បៈទំនើបប៉ុណ្ណាតែយើងត្រូវថែរក្សាប្រពៃណីបុរាណដូនតារបស់យើងជានិច្ចដែរណាកូន”។
តាមរយ:ខ្លឹមសារនេះ សង្កេតឃើញមានទស្សនិកជនមួយចំនួនបានបង្ហាញការគាំទ្រ និងសរសើរថា លោកគឺជាបុគ្គលគំរូសម្រាប់សង្គមព្រោះក្នុងនាមជាឪពុកដ៏ល្អ ខេមរ: សិរីមន្ត បានណែនាំកូនស្រីពីរួមការរក្សានូវសិល្ប:វប្បធម៌របស់ខ្មែរ។
ក្នុងនោះក៏មានការលើកឡើងថា នេះជាសកម្មភាពភាពដែលរីករាយនិងបង្កើតអនុស្សាវរីយ៍ដ៏កក់ក្ដៅ និងមានន័យនៅក្នុងគ្រួសារ។ ខណ:មានខ្លះទៀតសរសើរដែរថា ល្អណាស់ប្អូនប្រុសបង្ហាត់កូនស្រី ឱ្យចេះរាំបទប្រពៃណីខ្មែរយើង រាំវង់ របស់ខ្មែរយើងរាំមិនចេះសាបសូន្យសុភាពរាបសាររមទម្យតជំនាន់៕ ចាន់រ៉ា



-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៩ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


