ជីវិតកម្សាន្ដ
ពេលវេលាល្អ ពេលវេលាជាមួយស្រាបៀរគ្រុឌ ក្នុងថ្ងៃមង្គលរបស់អ្នក
ថ្ងៃមង្គលការ គឺជាពេលវេលាដ៏ល្អ សម្រាប់គូស្វាមីភរិយាប្រារព្ធកម្មវិធីជួបជុំបងប្អូន មិត្តភក្តិ និង កត់ត្រានូវពេលវេលាដ៏មានអត្ថន័យដែលមិនអាចបំភ្លេចបាន។ ពិធីមង្គលការ គឺជាប្រពៃទំនៀមទំលាប់ដែលប្រជាជនខ្មែរតែងតែប្រកាន់ខ្ជាប់ និង រៀបចំឡើងតាមប្រពៃណីខ្មែរពីបុរាណមក។ ហេតុនេះហើយ ទើបស្រាបៀរគ្រុឌចូលរួមចែករំលែកពេលវេលាល្អក្នុងថ្ងៃមង្គលនេះជាមួយលោកអ្នក។

គ្រុឌ ជាស្រាបៀរគុណភាពខ្ពស់លំដាប់អន្តរជាតិ មានរសជាតិឈ្ងុយឆ្ងាញ់ ផលិតឡើងយ៉ាងសម្រិតសម្រាំងពីវត្ថុធាតុដើម និងគ្រឿងផ្តល់ល្អបំផុតនាំចូលពីបរទេស ដែលនឹងធ្វើឲ្យការជួបជុំរបស់លោកអ្នកក្នុងថ្ងៃពិសេសនេះកាន់តែអស្ចារ្យ សប្បាយរីករាយមិនអាចបំភ្លេចបាន។
ដោយសារតែស្រាបៀរគ្រុឌ តែងតែចែករំលែកពេលវេលាល្អ ដូច្នេះហើយគ្រប់គូស្វាមីភរិយាដែលជ្រើសរើស ស្រាបៀរគ្រុឌ ក្នុងថ្ងៃអាពាហ៍ពិពាហ៍ នឹងទទួលបានចំណងដៃភ្លាមៗដូចជា៖ សៀវភៅកត់ចំណងដៃ ធុងក្លាសេ និងឆ្នោតផ្សងសំណាងដែលមានឱកាសឈ្នះប្រាក់សុទ្ធចាប់ពី ៥០ លានរៀល រហូតដល់ ២៥០ លានរៀល ព្រមទាំងរង្វាន់ជាច្រើនទៀត។ ចែករំលែកពេលវេលាល្អ ជាមួយស្រាបៀរគ្រុឌ ។ ស្រាបៀរគ្រុឌ ពេលវេលាល្អ ពេលវេលាជាមួយគ្រុឌ។

សូមស្វែងរកជាវស្រាបៀរ គ្រុឌ តាមរយៈបណ្ដាដៃគូចែកចាយ និង ហាងលក់ភេសជ្ជៈទូទាំងប្រទេស ដែលនៅជិតលោកអ្នកបំផុត។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖ ០៨៨ ៨៦៦ ៦២៩៨
*លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត
អំពីគ្រុឌ
គ្រុឌ គឺជាអារម្មណ៍នៃថាមពលវិជ្ជមាន ដែលធ្វើឲ្យអ្នកអាចពុះពារបន្តឆ្ពោះទៅមុខ ទោះស្ថិតនៅកាលៈទេសៈណាក៏ដោយ។ នេះជាថាមពលវិជ្ជមានដែលនៅជិតអ្នកគ្រប់ពេលវេលា ដើម្បីសម្រេចគោលដៅដោយជោគជ័យ។ ពេលដែលលោកអ្នកក្រេបឱជារសរបស់គ្រុឌដ៏ត្រជាក់លើកដំបូងភ្លាម…ហ្អា…លោកអ្នកនឹងទទួលបាននូវអារម្មណ៍ដ៏ល្អជាមួយមនុស្សជាទីស្រលាញ់ ក្នុងបរិយាកាសដ៏វិសេសវិសាលបំផុត។ អារម្មណ៍ដ៏រីករាយដែលស្ថិតនៅក្នុងខ្លួនអ្នក គឺជាថាមពលវិជ្ជមានដែលអ្នកមិនអាចខ្វះបាន។ ដូចនេះសូមបើកគំរបស្រាបៀរគ្រុឌ និងទទួលទានដោយក្តីរីករាយ ព្រមទាំងបង្ហាញនូវស្នាមញញឹមសម្រាប់ថាមពលវិជ្ជមាននេះទាំងអស់គ្នា។
លក្ខណៈពិសេសរបស់ស្រាបៀរគ្រុឌគឺ ក្លិនដ៏ក្រអូបឈ្ងុយពីផ្កាហប់ ពពុះច្រើន រួមផ្សំជាមួយអង្ករប្រណីតរបស់ប្រទេសកម្ពុជា និងវត្ថុធាតុដើមផ្សេងទៀតពីបរទេសដែលមានគុណភាពខ្ពស់ឈ្នះពានរង្វាន់លំដាប់អន្តរជាតិ។ តុល្យភាពនៃរសជាតិល្វីងល្មមចេញពីស្រូវសាលី និងផ្កាហប់ស្រស់បានផ្តល់នូវរសជាតិដ៏ឆ្ងាញ់ពិសារ ព្រមទាំងធានាបាននូវផាសុកភាព និងមិនធ្វើឲ្យឈឺក្បាលបន្ទាប់ពីទទួលទាន៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


