Connect with us

ជីវិតកម្សាន្ដ

ស្រាបៀរគ្រុឌ នាំពេលវេលាល្អ គាំទ្រកម្មវិធីលំដាប់អន្តរជាតិ Cambodian idol សម្រាប់រដូវកាលទី ៤

បានផុស

នៅ

​ក្រោម​ទស្សនៈ ពេលវេលា​ល្អ ពេលវេលា​សម្រាប់​គ្រុឌ ស្រាបៀរគ្រុឌ បានសហការជាមួយស្ថានីយទូរទស្សន៍រស្មីហង្សមាស នាំយកកម្មវិធីលំដាប់អន្តរជាតិ Cambodian idol រដូវកាលទី ៤ ចាប់ផ្តើម​ប្រលង​សមត្ថភាព ក្នុង​ឆាក​អន្តរជាតិ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បេក្ខជន​ដែលមាន​ចំណាប់អារម្មណ៍​ចែករំលែក​ពេលវេលា​ល្អ និង​បញ្ចេញ​សមត្ថភាព​របស់ខ្លួន​ដើម្បី​ដណ្តើមពាន Cambodian idol រដូវ​កាល​ទី​ ៤ អាច​មករក​ទិញ​ពាក្យសុំ​ប្រកួត​បាន​នៅ​ក្រុមហ៊ុន​ហង្ស​មាស​វីដេអូ និង​តាម​ដេប៉ូ​ចែកចាយ​ស្រា​បៀរ គ្រុឌ ទូទាំងប្រទេស រួច​ដាក់ពាក្យ​តាម ONLINE ដោយ​គ្រាន់តែ​ថត​ជា​វីដេអូ​ឃ្លី​ប​តាមរយៈទូរស័ព្ទដៃ រួច​ផ្ញើ​មកកាន់​ផេ​ក FACEBOOK ផ្លូវការ​របស់​កម្មវិធី CAMBODIAN IDOL ឬ តាមរយៈតេ​ឡេ​ក្រាម​ដែលមាន​ទូរស័ព្ទ​លេខ 099 471 221, 015 471221 ។

​ស្រា​បៀរ​គ្រុឌ តែងតែ​ចែករំលែក​ពេល​ពេលា​ល្អ​ដល់​អ្នក​គ្រប់គ្នា។ មិន​ថា​ស្ថិតនៅក្នុង​កាលៈទេសៈ​ណាក៏ដោយ អ្នក​អាចបង្កើត​ពេលវេលា​ល្អៗ ជាមួយ​មនុស្ស​ជុំវិញ​បាន​។ ពេលវេលា​ល្អ​ទាំងនេះហើយ ជា​ពេលវេលា​ដ៏​ល្អ​សម្រាប់​គ្រុឌ​។ សម្រាប់​អ្នកចូលរួម​ក្នុង កម្មវិធី​ប្រកួត​ចម្រៀង​សមត្ថភាព Cambodian idol រដូវ​កាល​ទី​ ៤ អាច​ទទួល​ជយលាភី​ជា​ម្ចាស់​ពាន Cambodian idol រដូវ​កាល​ទី​៤ និង​ទឹកប្រាក់ ១០០ លាន​រៀល ហើយ​ក្លាយជា​តារាចម្រៀង​អាជីព​ក្នុង​ផលិតកម្ម​រស្មី​ហង្ស​មាស និង​ជា​អាយ​ដល​ក្នុង​បេះដូង​ប្រជាជន​ខ្មែរ​យើង។ សូម​អញ្ជើញ​ទៅ​ដេប៉ូ​ចែកចាយ​ស្រា​បៀរ​គ្រុឌ​ទូទាំងប្រទេស ដើម្បី​ទទួលយក​ពាក្យ​ដាក់​សុំ​ប្រឡង​ក្នុង​កម្មវិធី​លំដាប់​អន្តរជាតិ​នេះ ដែលមាន​តម្លៃ​ត្រឹមតែ ១០,០០០ រៀល​ប៉ុណ្ណោះ ដែល​អាច​កែប្រែ​វាសនា​លោកអ្នក ក្លាយជា​តារា​លំដាប់​អន្តរជាតិ​បាន​។

សូម​រីករាយ​ទស្សនា

អំពី​ក្រុមហ៊ុន VATTANAC BREWERY

​ម្ចាស់​ភាគហ៊ុន​នៃ ក្រុមហ៊ុន VATTANAC BREWERY បាន​ស្គា​ស់​ច្បាស់​អំពី​វិស័យ​ស្រា​បៀរ​នៅ​ប្រទេស​កម្ពុជា តាមរយៈ​បទពិសោធន៍​នៃ​ការធ្វើ​អាជីវកម្ម​ស្រា​បៀរ​ជាង ៣០​ឆ្នាំ ដោយ​ចាប់​ផ្តើមដំបូង​ឡើង​ពី​ការនាំ​ចូល​ស្រា​បៀរ TIGER មក​លក់​នៅ​ទីផ្សារ​ប្រទេស​កម្ពុជា តាំងពី​មិនទាន់មាន​អ្នក​ស្គាល់​ស្រា​បៀរ TIGER រហូត​ទទួលបាន​នូវ​ចំណែក​ទីផ្សារ​យ៉ាង​ធំធេង និង​សម្រេច​ឈានដល់​ការបណ្តាក់ទុន​រួមគ្នា​ជាមួយ​ក្រុម​ហ៊ុន TIGER ក្នុងការ​បង្កើត​រោងចក្រ​ផលិត​ស្រា​បៀរ TIGER នៅក្នុង​ប្រទេស​កម្ពុ​ជានា​ពេលកន្លងមក​។ បទពិសោធន៍​ជោគជ័យ​ទាំងនេះ បាន​ជំរុញ​ឲ្យ​ម្ចាស់​ភាគហ៊ុន​មាន​ភាពជឿជាក់ និង​សម្រេច​បោះទុន​វិនិយោគ​សាងសង់ រោងចក្រ VATTANAC BREWERY ដើម្បី​ផលិត និង​ចែកចាយ​ស្រា​បៀរ ដោយ​ខ្លួនឯង​ផ្ទាល់​តែម្តង ដែល​បច្ចុប្បន្ន​មាន ស្រា​បៀរ VATTANAC និង ស្រា​បៀរ គ្រុឌ ហើយ​នាពេលខាងមុខ​នឹងមាន​ផលិតផល​ភេសជ្ជៈ​ផ្សេងៗ​ជាច្រើន​បន្តបន្ទាប់​ផងដែរ​។

​ដោយបាន​យល់ច្បាស់​អំពី​តម្រូវការ​របស់​អតិថិជន ដែល​កាន់​តែមាន​ភាព​វ័យឆ្លាត និង​គិតគូ​ជា​ចម្បង​អំពី​សុខភាព និង​គុណភាព ក្នុងការ​ជាវ​ទំនិញ និង​សេវាកម្ម ដោយ​មិន​ផ្តោត​សំខាន់​លើ​តម្លៃ​តែមួយ​មុខ​នោះ ម្ចាស់​ភាគហ៊ុន​របស់​ក្រុមហ៊ុន VATTANAC BREWERY បាន​ខិតខំ​ពង្រឹង​នូវ​ចំណុចខ្លាំង​របស់ខ្លួន​ក្នុង​ការផលិត និង​ចែកចាយ​ដោយ​ឈរលើ​គោលការណ៍ “​គុណភាព សេវាកម្ម​ល្អ​ឯក និង​សុខភាព​” បូករួម​នឹង​សម្ភារៈ និង​បច្ចេកទេស​ផលិត​ដ៏​ទំនើប​ពិសេស​។

​ផលិតផល​ស្រា​បៀរ​របស់ VATTANAC BREWERY ធានាបាន​នូវ​រសជាតិ​ឈ្ងុយឆ្ងាញ់ និង​មាន​គុណភាព​ខ្ពស់ ដោយ​ពិសា​ហើយ​ភ្ញាក់​មក គឺ​មិន​ឈឺក្បាល មិន​ស្កាត​អណ្តាត មិន​ស្ងួត​បំពង់ក និង​មិន​ស្ងួត​បបូរមាត់ ជាដើម​។ ម្យ៉ាងទៀត VATTANAC BREWERY ជា​រោងចក្រ​ស្រា​បៀរ​ដំបូង​គេ​បង្អស់​នៅ​ប្រទេស​កម្ពុជា ដែល​ផលិត​ស្រា​បៀរ​ដោយ​ប្រើ​អង្ករ​ស្រូវ​សាលី​សុទ្ធ ១០០% និង​ត្រូវបាន​សម្រិតសម្រាំង​យ៉ាង​យកចិត្តទុកដាក់​បំផុត​មុននឹង​យកមក​ផលិត​។ ទាំងនេះ សុទ្ធសឹង​ជាការ​គិតគូ​យ៉ាង​ល្អិតល្អន់ និង​យកចិត្តទុកដាក់​បំផុត ប្រកប​កដោយ​ការទទួលខុសត្រូវ​ខ្ពស់​មួយ របស់​ម្ចាស់​ភាគហ៊ុន សំដៅ​ធានាថា រាល់​ការចំណាយ និង​ការគាំទ្រ​ទាំងឡាយ​របស់​អតិថិជន ពិតជា​ទទួលបាន​ត្រលប់​មកវិញ​នូវ​តម្លៃ​តម​ស្នង​មួយ​ជាទី​គាប់ចិត្ត​បំផុត​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេចក្ដីជូនដំណឹង២ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ៣ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

Breaking News! ប្រធានាធិបតី វៀតណាម ប្រកាសលាលែងពីតំណែង

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម