ជីវិតកម្សាន្ដ
គូស្វាមីភរិយាដំបូងមកពីខេត្តកំពង់ឆ្នាំង ទទួលសំណាងឈ្នះ “៥០ លានរៀល” ក្នុងកម្មវិធី “ ពេលវេលាល្អក្នុងថ្ងៃមង្គលរបស់អ្នក ជាមួយស្រាបៀរគ្រុឌ”
ស្រាបៀរគ្រុឌ សូមអបអរសាទរ គូស្វាមីភរិយាដំបូងបង្អស់ ដែលមានឱកាសឈ្នះ ប្រាក់សុទ្ធ “៥០ លានរៀល” ពីកម្មវិធី “ពេលវេលាល្អក្នុងថ្ងៃមង្គលរបស់អ្នក ជាមួយស្រាបៀរគ្រុឌ”។ ពេលវេលាដ៏ល្អ ជាមួយទឹកប្រាក់ ៥០ លានរៀល សូមផ្តល់ជូនទៅកាន់ គូស្វាមីភរិយា ដែលកូនកំលោះមានឈ្មោះ ឡេង សុផៃ និង កូនក្រមុំមានឈ្មោះ ស៊ួក វិមាន មានអាសយដ្ឋាននៅ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ សូមបញ្ជាក់ផងដែរថា ការចាប់រង្វាន់នេះ គឺធ្វើឡើងនៅក្នុងកម្មវិធី Krud Idol Concert នាថ្ងៃសៅរ៍ ទី ២ ខែមេសា ឆ្នាំ ២០២២ ចាប់ពីម៉ោង ៨ យប់ ដែលមានការផ្សាយផ្ទាល់ លើកញ្ចក់ទូរទស្សន៍រស្មីហង្សមាស និងផេកផ្លូវការ របស់ស្រាបៀរគ្រុឌ។


អ្នកនាង ស៊ួក វិមាន បានមានចំណាប់អារម្មណ៍ថា គាត់ជ្រើសរើសស្រាបៀរគ្រុឌ ក្នុងពិធីមង្គលការកាលពី ថ្ងៃ ១៩ មីនា ឆ្នាំ ២០២២ ដោយមានការណែនាំពីមិត្តភក្ដិដែលបានជ្រើសរើសគ្រុឌក្នុងថ្ងៃមង្គលរបស់ពួកគាត់ដែរ និងដោយសាររសជាតិឈ្ងុយឆ្ងាញ់ គុណភាព សុវត្ថិភាព និងតម្លៃសមរម្យ ព្រមទាំងភាពពេញនិយមរបស់ស្រាបៀរគ្រឌ។ “ដំបូងឡើយ ពួកខ្ញុំអត់បានដឹងថា ពួកខ្ញុំបានឈ្នះរង្វាន់ទេ តែមិត្តភក្ដិខលមកប្រាប់ថា ឃើញឈ្មោះឈ្នះរង្វាន់លើប៉ុស្តិ៍រស្មីហង្សមាស ពេលហ្នឹងគឺអារម្មណ៍រំភើបមែនទែន ស្ទើរតែមិនចង់ជឿ រហូតដល់ក្រុមហ៊ុនស្រាបៀរគ្រុឌធ្វើការទំនាក់ទំនងមក” សម្តីបន្ថែមពី អ្នកនាង ស៊ួក វិមាន និងលោក ឡេង សុផៃ។
គួរបន្ថែមពី អ្នកនាង ស៊ួក វិមាន បន្តទៀតថា សម្រាប់រង្វាន់ដែលផ្តល់ពីស្រាបៀរគ្រុឌ ក្នុងកម្មវីធី “ពេលវេលាល្អក្នុងថ្ងៃមង្គលរបស់អ្នក ជាមួយស្រាបៀរគ្រុឌ” អ្នកនាងនិងស្វាមី នឹងយកថវិកាទៅផ្គត់ផ្គង់គ្រួសារ និងជាដើមទុនក្នុងការប្រកបមុខរបរអាជីវកម្ម សម្រាប់ការកសាងគ្រួសារតូចមួយនេះ ឲ្យមានជីវភាពកាន់តែប្រសើរជាងនេះនៅពេលអនាគត។

គ្រុឌ ជាស្រាបៀរគុណភាពខ្ពស់លំដាប់អន្តរជាតិ មានរសជាតិឈ្ងុយឆ្ងាញ់ ដែលស័ក្ដិសមបំផុត សម្រាប់ពិធីមង្គលការ ពិធីជួបជុំផ្សេងៗរបស់លោកអ្នក។ ស្រាបៀរគ្រុឌ ផលិតឡើងយ៉ាងសម្រិតសម្រាំង ពីវត្ថុធាតុដើម និងគ្រឿងផ្សំល្អបំផុតនាំចូលពីបរទេស ដែលនឹងធ្វើឲ្យពេលវេលាល្អរបស់លោកអ្នកកាន់តែអស្ចារ្យ សប្បាយរីករាយមិនអាចបំភ្លេចបាន។


ដោយសារតែស្រាបៀរគ្រុឌ តែងតែចែករំលែកពេលវេលាល្អ ដូច្នេះហើយគ្រប់គូស្វាមីភរិយាដែលជ្រើសរើស ស្រាបៀរគ្រុឌ ក្នុងថ្ងៃអាពាហ៍ពិពាហ៍ នឹងទទួលបានចំណងដៃភ្លាមៗដូចជា៖ សៀវភៅកត់ចំណងដៃ ធុងក្លាសេ្ស និងឆ្នោតផ្សងសំណាង ដែលមានឱកាស ឈ្នះប្រាក់សុទ្ធចាប់ពី ៥០លានរៀល រហូតដល់ ២៥០លានរៀល ព្រមទាំងរង្វាន់ជាច្រើនទៀត។ ចែករំលែកពេលវេលាល្អ ជាមួយស្រាបៀរគ្រុឌ ។ ស្រាបៀរគ្រុឌ ពេលវេលាល្អ ពេលវេលាជាមួយគ្រុឌ៕


សូមស្វែងរកជាវស្រាបៀរ គ្រុឌ តាមរយៈបណ្ដាដៃគូចែកចាយ និង ហាងលក់ភេសជ្ជៈទូទាំងប្រទេស ដែលនៅជិតលោកអ្នកបំផុត។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖ ០៨៨ ៨៦៦ ៦២៩៨
លក្ខខណ្ឌត្រូវបានអនុវត្ត
សន្លឹកឆ្នោតដែលបានបំពេញរួច ត្រូវដាក់ក្នុងធុងឆ្នោត របស់ស្រាបៀរគ្រុឌ នៅតាមភ្នាក់ងារចែកចាយ។
សន្លឹកឆ្នោតដែលខូច ឬរហែក មិនត្រូវបានយកមកចាប់ឆ្នោតឡើយ។
សម្រាប់ការប្តូរយករង្វាន់ធំ អ្នកឈ្នះសូមទាក់ទងមកកាន់ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ឬភ្នាក់ងារចែកចាយរបស់ក្រុមហ៊ុន។
រង្វាន់នឹងប្រគល់ជូនដល់អ្នកឈ្នះទាំងអស់ បន្ទាប់ពីធ្វើការចាប់រង្វាន់ចប់សព្វគ្រប់។
ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី សូមរក្សាសិទ្ធិក្នុងការផ្លាស់ប្តូរ និងកែប្រែនូវលក្ខខណ្ឌណាមួយ ដោយពុំចាំបាច់ការយល់ព្រម និងជូនដំណឹងទុកជាមុន។
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


