Connect with us

ជីវិតកម្សាន្ដ

ស្គាល់ដែរទេ? កំពូលស្រីស្អាត និងល្បីថា សិចស៊ីខ្លាំង ប្រចាំនៅ វៀតណាម

បានផុស

នៅ

មិនមែនជារឿងអាថ៌កំបាំងទេ​ ដែលនារីវៀតណាម ត្រូវបានគេស្គាល់ទូទាំងពិភពលោក ដោយសាររូបរាងដ៏ទាក់ទាញ និងទេពកោសល្យជាច្រើន។

ដូច្នេះយើងខ្ញុំសុំបង្ហាញសម្រស់ពីកំពូលតារាបង្ហាញម៉ូដវៀតណាម ដែលល្បីថាសិចស៊ីនិងស្អាតខ្លាំងបំផុត។

១ Trương Thị Diệu Ngọc

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាងគឺជាតារាបង្ហាញម៉ូតដ៏ល្បីម្នាក់ និងជាម្ចាស់កម្មវិធីប្រកួតប្រជែង​សម្រស់របស់​វៀតណាម។ Ngoc កើតនៅទីក្រុង Da Nang ក្នុងឆ្នាំ ១៩៩០ នាង​ត្រូវបានប្រជាជនខ្លួនចាត់ទុកថា ស្អាតខ្លាំង និង​មាន​ដងខ្លួនស៊ិចស៊ីបំផុត។

២ Ngoc Trinh

ស្រ្តីម្នាក់នេះ គឺតារាបង្ហាញម៉ូដ មិនត្រឹមល្បី​នៅក្នុងឧស្សាហកម្មម៉ូដវៀតណាម​ប៉ុណ្ណោះទេ ថែមទាំងនៅ​ទូទាំងពិភពលោក​ទៀតផង។ នាងកើត​នៅ​ឆ្នាំ ១៩៨៩ ហើយ​បាន​បង្ហាញ​ខ្លួន​ឲ្យ​សាធារណជន​ស្គាល់ច្រើន។ Ngoc ត្រូវបានអ្នកគាំទ្រ​ពោល​ពាក្យ​សរសើរ​ ចំពោះ​រូបរាងដ៏លេចធ្លោទាក់ទាញ និងមានមុខមាត់ស្អាតខ្លាំងប្រចាំវៀតណាម។ នាងក៏និយមលេងឈុតសិចស៊ី មើលធ្លុះដល់សាច់ខាងក្នុងធ្លាប់ផ្អើលអស់ កំរាលព្រំក្រហមនៃពិធីបុណ្យ Cannes។

៣ Mai Phuong Thuy

កើតក្នុងឆ្នាំ ១៩៨៨ នៃទីក្រុងហាណូយ Mai Phương Thúy ជានារីវៀតណាមដ៏​ស្រស់ស្អាតបំផុត​ ដែលមានទេពកោសល្យ​ជាច្រើន​ក្នុងខ្លួន ។ នាងគឺជាតារាសម្តែង បង្ហាញម៉ូត និងជាបេក្ខភាព​បវរកញ្ញា​វៀតណាម ដែលបានគ្រងមកុដបវរកញ្ញាវៀតណាមលើក​ទី១០ នៅរមណីយដ្ឋាន Vinpearl ក្នុងទីក្រុង Nha Trang កាលពីថ្ងៃទី ២៦ ខែសីហា ឆ្នាំ ២០០៦ ។ នាង​បាន​ជាប់​បវរកញ្ញា​ពិភពលោក​ឆ្នាំ​២០០៦ ​ជា​លើក​ដំបូង​ដោយ​ទទួល​បាន​សំឡេង​គាំទ្រ​ពី​ទស្សនិកជន​ជុំវិញ​ពិភពលោក។ ក្រៅ​ពី​ក្លាយ​ជា​បេក្ខនារី​សម្រស់​ដ៏​ជោគជ័យ Mai Phương Thúy ក៏​មាន​អាជីព​សម្ដែង​ផង​ដែរ។

៤ Lưu Thị Diễm Hươn

នាងគឺជាម្ចាស់ជ័យលាភីកម្មវិធីប្រកួតសម្រស់ និងកើតនៅថ្ងៃទី ៣០ ខែសីហា ឆ្នាំ ១៩៩០ នៅ​ទីក្រុងហូជីមិញ ប្រទេស​វៀតណាម។ នារីដ៏ស្រស់ស្អាតម្នាក់នេះ មានភាពទាក់ទាញខ្លាំង នាងក៏​ត្រូវបានបញ្ជូនដោយផ្ទាល់​ទៅតំណាង​ឲ្យ​វៀតណាម ក្នុងកម្មវិធីប្រកួតបវរកញ្ញាផែនដីឆ្នាំ ២០១០ ដោយ​មិនចាំបាច់ប្រកួតប្រជែងដណ្តើមតំណែងក្នុង Miss World Vietnam 2010 ជាមុនសិន។ នៅក្នុងការប្រលង​នាងបានឈ្នះពានរង្វាន់ “Best in Swimsuit” ។
ក្រៅពីមានភាពទាក់ទាញ​ខ្លាំង​ នាងក៏​មានទេពកោសល្យជាច្រើនទៀតផងដែរ។ ជាឧទាហរណ៍ នាងគឺជាស្ត្រីជំនួញដ៏មាន​ទេពកោសល្យម្នាក់ ដែលបច្ចុប្បន្នគ្រប់គ្រង​ហាងនំប៉័ងផ្ទាល់ខ្លួន។

៥ Pham Thị Hương

នាងកើតនៅថ្ងៃទី ៤ ខែកញ្ញា ឆ្នាំ ១៩៩១ នៅទីក្រុង Haiphong ប្រទេសវៀតណាម នាង​ជា​តារា​ម៉ូដែល​​ដ៏​ល្បីល្បាញ និងជា​ម្ចាស់​ពាន​រង្វាន់​កម្មវិធី​ប្រកួតសម្រស់។ Huong បានចូលរួមក្នុង​ការ​ប្រលង​ទូរទស្សន៍​ជាច្រើន ដែល​ជួយ​បន្ថែមអាជីព​ជាតារាម៉ូដែល។ ជាឧទាហរណ៍ នាងធ្លាប់​ចូលរួម​ប្រកួតប្រជែង​ក្នុង​កម្មវិធី Next Top Model (Top 8), F-Idol 2011 (ឈ្នះ), Ngoi Sao Nguoi Mau Ngay Mai 2012 (Top 5)។ ក្រៅពីនោះ ក្នុងឆ្នាំ ២០១៥ នាងបានតំណាង​ឲ្យ​​វៀតណាម ​ក្នុង​កម្មវិធី Miss Universe 2015។

៦ Chi Pu

ជាតារាចម្រៀង និងជាតារាសម្តែង ដែលកើតនៅថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ ១៩៩៣ ទីក្រុង​ហាណូយ ។ ក្នុងឆ្នាំ ២០០៣ Pu បានឈ្នះការប្រកួតព្យាណូ។ ពីរបីឆ្នាំក្រោយមក ក្នុងឆ្នាំ ២០០៩ នាងបាន​ឡើង​កេរ្តិ៍ឈ្មោះក្នុង​ប្រទេស នៅពេលដែលនាងបានក្លាយជាបេក្ខនារីក្នុងកម្មវិធី Miss Teen Vietnam ដោយនាង​ឈានទៅដល់កំពូលទាំង ២០។ គិតត្រឹមឆ្នាំ ២០១៦ Chi Pu មានអ្នក Follow ច្រើនជាងគេរបស់តារាស្រីវៀតណាម​ទាំងអស់ តាមរយៈ Facebook, Instagram និង YouTube។ នា

៧ Ly Nha Ky

នាង​ជាតារា​សម្តែង តារាម៉ូដែល និងជាអ្នកជំនួញជនជាតិវៀតណាម។ Ly កើតនៅឆ្នាំ ១៩៨២ នៅ Vung Tau ជាកន្លែងដែលនាងចំណាយពេលភាគច្រើន ក្នុងវ័យកុមារភាពរបស់នាង។ នៅទីនោះ នាងកំពុងរៀនភាសាយ៉ាងសកម្ម ដើម្បីឥឡូវនេះ នាងក៏ចេះច្រើនភាសា និងស្ទាត់ជំនាញ មិនត្រឹមតែជាភាសាកំណើត វៀតណាមប៉ុណ្ណោះទេ ថែមទាំងភាសាចិនកុកងឺ អាល្លឺម៉ង់ និង​អង់គ្លេស​ទៀតផង។

៨ Hoang Thuy Linh

ជាតារាសម្តែង និងជាតារាចម្រៀង V-pop ដែលកើតក្នុងឆ្នាំ ១៩៨៨។ Hoang បាន​ចាប់ផ្តើម​អាជីព​របស់នាង​តាំងពីដើមដំបូង និងល្បីល្បាញរួចទៅហើយ​កាលពីក្មេង។ មុនពេលនាងឈាន​ដល់​អា​យុ ២០ឆ្នាំ នាងបានចូលរួមក្នុងការផ្សាយពាណិជ្ជកម្ម​ និងផ្សាយពាណិជ្ជកម្ម​តាម​ទូរទស្សន៍​ជាច្រើនរួច​ទៅហើយ ក៏ដូចជា​នៅលើក្របទស្សនាវដ្តី​សម្រាប់យុវវ័យ។

៩ Kathy Uyen

ជា​អ្នក​ជំនួញ​ថ្មី​មួយ ​ក្នុង​ពិភព​នៃ​ការ​សម្ដែង​របស់​វៀតណាម។ យ៉ាង​ណា​ក៏​ដោយ ស្ត្រី​ដ៏​ស្រស់​ស្អាត​រូប​នេះ​បាន​គ្រប់គ្រង​តំណែង​របស់​ខ្លួន​រួច​ហើយ ​ក្នុង​បញ្ជី​នារី​សិច​ស៊ី​វៀតណាម​។ កើតនៅថ្ងៃទី ២៨ ខែមេសា ឆ្នាំ ១៩៨១ Kathy Uyen គឺជាតារាសម្តែង ផលិតករ និងជាអ្នកនិពន្ធរឿង​ជនជាតិអាមេរិក​វៀតណាម ដែលត្រូវបានគេស្គាល់ថា​ជាតួឯកក្នុងវិស័យ​ភាពយន្ត​ដ៏ពិសេស។

១០ Dong Nhi

គឺ​ជា​តារា​ចម្រៀង​ប៉ុប​វៀតណាម​ដ៏​មាន​ប្រជាប្រិយ​ភាព​ខ្លាំង។ អាជីព​ជា​នារី​នេះ​ ចាប់​ផ្ដើម​តាំង​ពី​ឆ្នាំ​ ២០០៨​មក ហើយ​មាន​ការ​អភិវឌ្ឍ​យ៉ាង​ឆាប់​រហ័ស​ ចាប់​តាំង​ពី​ពេល​នោះ​មក។

Dong Nhi មានតំណែងជាម្ចាស់ជ័យលាភី The Remix Contest រដូវកាលទី១ ឆ្នាំ២០១៥ គ្រូបង្វឹក The Voice Kid Vietnam ឆ្នាំ ២០១៦ និងជា Coach The Voice Vietnam ឆ្នាំ ២០១៧។​ ដោយ​សារ​តែ​នាង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​នោះ​ Nhi ក៏ត្រូវម៉ាកនៃផលិតផលផ្សេងៗគ្នាជាច្រើន ដែលចង់សហការជាមួយនាង។ ដូច្នេះហើយ ទើបនាងក៏ជាមុខមាត់របស់ម៉ាកល្បីៗជាច្រើនដូចជា Samsung, Maybelline, Audi Vietnam, Nescafe, Pepsi, KFC ជាដើម៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ





Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១០ នាទី មុន

ឆ្មក់បង្ក្រាបល្បែងស៊ីសងខុសច្បាប់ សមត្ថកិច្ចឃាត់ខ្លួនមនុស្ស៨នាក់

ជីវិតកម្សាន្ដ១៦ នាទី មុន

ក្រោយចាកចេញពីគ្រួសារទៅរកស្រីក្មេង ជីវិតតារាហុងកុងមួយរូប រស់នៅវេទនាជាងស្លាប់

ព័ត៌មានអន្ដរជាតិ១៩ នាទី មុន

ជប៉ុន ស្នើឲ្យមានជំនួបកំពូលជាមួយ កូរ៉េខាងជើង ខណៈលោក គីម ជុងអ៊ុន កំពុងពង្រឹងសមត្ថភាពកងរថក្រោះ

សន្តិសុខសង្គម២១ នាទី មុន

Update៖ ករណីឆេះផ្ទះក្នុងបុរីពិភពថ្មីកំបូល កើតឡើងដោយសារឆ្លងចរន្តអគ្គិសនី

ព័ត៌មានជាតិ៣១ នាទី មុន

ឯកឧត្ដម ហ៊ុន ម៉ានី ៖ ការអប់រំផ្សព្វផ្សាយអំពី វប្បធម៌ អរិយធម៌ខ្មែរ តាមរយៈបទភ្លេង ពិតជាមានសារៈសំខាន់ណាស់

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម១ ថ្ងៃ មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម