ព័ត៌មានអន្ដរជាតិ
ខ្យល់ព្យុះនិងភ្លៀងធ្លាក់ទឹកកក បំផ្លាញផ្ទះ ៣៥០ខ្នង នៅ វៀតណាម
ប្រទេសវៀតណាម បានជួបគ្រោះធម្មជាតិដ៏អាក្រក់ ដោយខ្យល់ព្យុះនិងភ្លៀងធ្លាក់ទឹកកក បានវាយប្រហារខេត្តជាច្រើន បណ្តាលឲ្យខ្ទេចផ្ទះសម្បែង រាប់រយខ្នង។

តាមការផ្សាយរបស់ VN Express, គ្រោះធម្មជាតិនេះ បានវាយប្រហារខេត្តភាគខាងជើង ដូចជា Dien Bien, Lai Chau, Lao Cai, Tuyen Quang, Phu Tho និង Thai Nguyen ព្រមទាំងទីក្រុងហាណូយ ផងដែរ កាលពីរាត្រីថ្ងៃសៅរ៍ ទី២ ខែឧសភា ឆ្នាំ២០២៦។
យ៉ាងណា ព្យុះនេះ មិនបណ្តាលឲ្យមានមនុស្សបាត់បង់ជីវិតទេ ប៉ុន្តែបង្ករបួស ៥នាក់ និងបំផ្លាញផ្ទះសម្បែងអស់ ៣៥០ខ្នង ខណៈ Thai Nguyen ជាខេត្តរងគ្រោះធ្ងន់ធ្ងរ ជាងគេ។

លើសពីនេះ ព្យុះក៏បង្កការខូចខាតដល់សាលារៀន និងសំណង់នានាជាច្រើន ព្រមទាំងបោកផ្តួលបង្គោលភ្លើង បណ្តាលឲ្យដាច់ចរន្តអគ្គិសនី នៅតំបន់មួយចំនួន ផងដែរ។
យោងតាមមជ្ឈមណ្ឌលជាតិ សម្រាប់ការព្យាករឧតុនិយម និងជលសាស្ត្រវៀតណាម, ព្យុះនេះ កើតឡើង ដោយសារម៉ាស់ខ្យល់ត្រជាក់ ដែលរុញច្រានសម្ពាធទាបឲ្យថយចុះ នៅប៉ែកខាងជើង៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ១៤ ម៉ោង agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាបជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


