Connect with us

ជីវិតកម្សាន្ដ

ព្រោះ​ហេតុផល​នេះ​ទើប យុ​ត្ថា​រ៉ា ឆា​នី ត្រូវ​បង្ខំ​ចិត្ត​ដកខ្លួន​កាន់តែ​ឆ្ងាយ​ពី​សិល្បៈ

បានផុស

នៅ

ភ្នំពេញ ៖ តារា​សម្តែង​មាន​ប្រជាប្រិយភាព​និង​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​នា​អំឡុង​ចុង​ទសវត្សរ៍​ឆ្នាំ​៨០​និង​ដើម​ទសវត្សរ៍​ឆ្នាំ​៩០​លោក យុ​ត្ថា​រ៉ា ឆា​នី ថ្មីៗ​នេះ​បាន​ដាច់ចិត្ត​ទម្លាយ​ប្រាប់​ច្បាស់ៗ​អំពី​មូល​ហេតុដែល​លោក​កាន់តែ​ឃ្លាតឆ្ងាយ​សិល្បៈ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​តាម​ការ​កត់សម្គាល់​តារា​សម្តែង​ប្រុស​ជើងចាស់​លោក យុ​ត្ថា​រ៉ា ឆា​នី គឺ​មួយរយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង ក្រោយនេះ​លោក​ហាក់ដូចជា​ស្ងប់ស្ងាត់​និង​រយាល​ឆ្ងាយ​ពី​សិល្ប​:​ស្ទើរតែ​ទាំង​ស្រុក​ខណៈ​កន្លងមក​មាន​អ្នកគាំទ្រ​មួយចំនួន​តែងតែ​សួរនាំ​ចង់ដឹង​អំពី​បញ្ហា​នេះ​ផងដែរ។

​ដើម្បី​ជា​ការ​ស្រាយ​មន្ទិល​របស់​មហាជន​និង​អ្នក​គាំទ្រ​លោក យុ​ត្ថា​រ៉ា ឆា​នី បានបញ្ជាក់​ពី​មូលហេតុ​ដូច្នេះ​ថា​ កើតមក​ក្លាយជា​បុគ្គល​សាធារណៈ​ពិតជា​គ្មាន​សេរីភាព​សោះ​ហើយ​រង​នូវ​គំនាប​ផ្លូវចិត្ត​។​លោកអ្នក​ដឹង​ទេ​ថា មនុស្ស​ទូទៅ​ចង់បាន​ណាស់​សេរីភាព​? តែ​ត្រូវ​មាន​ព្រំដែន​វា​ដែរ​។

លោក​បន្ថែមទៀតថា​ គ្រប់ពេលវេលា​មានតែ​យក​ចិត្ត​មនុស្ស​ទូទៅ​ដាក់​ក្នុង​បេះដូង​ខ្លួនឯង​ចំណែក​មនុស្ស​ទូទៅ​មិនដែល​យកចិត្ត​យើង​ដាក់​ក្នុង​បេះដូង​ពួក​គាត់​ទេ​។​ កត្តា​ទាំងនេះហើយ​ដែល​ធ្វើអោយ​ខ្ញុំ​បង្ខំ ចិត្ត​ដកខ្លួន​កាន់តែ​ឆ្ងាយ​ពី​បុគ្គល​សាធារណៈ​។​ តើ​លោកអ្នក​យល់​ពី​អារម្មណ៍​មួយ​នេះ​ទេ​?​សូម​អ​ធ្យាស្រ័យ​ចំពោះ​អ្នក​ដែល​គាំទ្រ​និង​ធ្លាប់បាន​គាំទ្រ​។

មបញ្ជាក់ថា​លោក យុ​ត្ថា​រា ឆា​នី គឺជា​តារា​សម្ដែង​ដ៏​ល្បីល្បាញ​មួយ​រូប​នា​អំ​ឡុងចុង​ទសវត្សរ៍​ឆ្នាំ​៨០​និង​ដើម​ទសវត្សរ៍​ឆ្នាំ​៩០​រួម​ជំនាន់​ជាមួយ​លោក ទេព រិន្ទ​ដា​រ៉ូ និង​អ្នកនាង អម្ពរ​ទេវី​ជាដើម​។​ ប៉ុន្តែ​គិត​មក ដល់ពេល​បច្ចុប្បន្ន​លោក យុ​ត្ថា​រ៉ា ឆា​នី កាន់តែ​ឃ្លាត​ឆ្ងាយ​ខ្លាំង​ពី​អាជីព​សិល្បៈ​ដោយ​ងាក់​ទៅ​ចាប់​មុខ​ជំនួញ​ណែន​ក្នុង​ដៃ​៕

ដោយ ៖ ចាន់​រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ នាទី មុន

លោកស្រី ឱ វណ្ណឌីន ជំរុញឱ្យគ្រប់មណ្ឌលសុខភាពត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការព្យាបាល និងថែទាំអ្នកជំងឺ

ព័ត៌មានជាតិ៨ នាទី មុន

នាយករដ្ឋមន្ត្រី បញ្ជាក់ថា ការដាក់ចេញគោលនយោបាយ គឺដើម្បីផលប្រយោជន៍ពលរដ្ឋ មិនមែនសម្រាប់ធ្វើយានអវកាសទេ

ជីវិតកម្សាន្ដ២៥ នាទី មុន

“Queen of Tears” ជាប់ចំណាត់ថ្នាក់កំពូលទាំង ៣ របស់ Netflix ជាស៊េរីមានអ្នកទស្សនាច្រើនជាងគេ

ព័ត៌មានអន្ដរជាតិ២៦ នាទី មុន

លោកតាប្រមូលអេតចាយនៅ ថៃ សម្រេចក្ដីស្រមៃទៅលេងសមុទ្រជាលើក​ដំបូងក្នុងជីវិត

ព័ត៌មានជាតិ២៩ នាទី មុន

ដំណើរឆ្ពោះត្រៀមខ្លួន របស់សាលារៀន ដើម្បីកសាងភាពធន់ និងធានាគុណភាពអប់រំ

Sokha Hotels

ព័ត៌មានពេញនិយម