Connect with us

ជីវិតកម្សាន្ដ

រូបថតកាលពីក្មេងរបស់តារាស្រីចិន ៥រូប កំពុងល្បីល្បាញលើបណ្ដាញសង្គម

បានផុស

នៅ

ថ្មីៗនេះ កម្រង​រូបថត​កុមារភាព​របស់កំពូល​តារា​ស្រី​ចិន​ កំពុង​តែ​ល្បីល្បាញលើ​បណ្ដាញ​សង្គម និងបាន​ទាក់ទាញ​ចំណាប់​អារម្មណ៍​ទស្សនិកជន​ជា​ច្រើនលាននាក់។ ក្រោយបានឃើញរូបថតទាំងនោះ គ្រប់​គ្នា​លាន់មាត់សរសើរថា ពួកគេ​មាន​សម្រស់​ស្អាតតាំងពីក្មេងៗ ហើយអ្នកខ្លះហាក់មិនផ្លាស់ប្ដូរសម្រស់ទាល់តែសោះ ។

Fan Bing Bing

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រូបថតកាលពីកុមាររបស់ ​«​រាជិនី​សម្រស់​» ហ្វានពីងពីង ពិតជាមិនខុសឆ្ងាយពីបច្ចុប្បន្នប៉ុន្មានឡើយ។ ​ពីមុន និងពេលនេះ ពីងពីង នៅតែស្រស់ស្អាតបែបធម្មជាតិ។ វាមិនចម្លែកទេ ដែលតារាស្រីរូបនេះជាប់ឈ្មោះជាស្រីស្អាតលំដាប់អន្តរជាតិ។

Dilraba

មុនពេលនាងមានរូបរាងស្រស់ស្អាតដូចបច្ចុប្បន្ន Dilraba ត្រូវបានគេច្រឡំជារឿយៗថានាងជាក្មេងប្រុស។ ក្រឡេកទៅមើលរូបថតកុមារភាព Dilraba ជាមួយនឹងម៉ូដសក់ខ្លី និងរបៀបស្លៀកពាក់បែប Boy ផងនោះ នរណាៗក៏ថានាងប្រុសដែរ។ ទោះជាយ៉ាងណាសព្វថ្ងៃនេះ នាងមានសម្រស់ស្រស់ស្អាត និងទាក់ទាញមនុស្សជាច្រើន។

Yang Mi

យ៉ាងមី ជាតារា​ស្រី​ម្នាក់​ដែល​មាន​សម្រស់​ស្រស់​ស្អាត​តាំង​ពី​ក្មេង​មកម្ល៉េះ។ តាំងពីនៅជាកុមារី រហូតពេញវ័យ  រូបសម្រស់របស់នាងមិនផ្លាស់ប្ដូរច្រើនឡើយ ហើយនេះជាអ្វីដែលហ្វេនស្រឡាញ់នាងខ្លាំង ព្រោះគេជឿថា យ៉ាងមី មិនកែសម្ផស្សដូចតារាមួយចំនួន។

Liu Yifei

ពេលបានឃើញរូបថតកុមារភាពរបស់ Liu Yifei អ្នកនិយមលេងអ៊ីនធឺណេត ចំហមាត់សឹងគ្រប់គ្នា ព្រោះតែមិនជឿថានាងស្រស់ស្អាត គ្មានប្ដូរសោះ។ ស្ថិតក្នុង​រ៉ូប​ពណ៌​ស ទាំងភ្នែក​ ច្រមុះ​ និង​មាត់​ ឡឺយៀកហ្វី​ ពិតជា​ដូច​ព្រះនាងក្នុងព្រេងនិទានអ៊ីចឹង។

Yangtze

យ៉ាំងស៊ឺ មានសម្រស់និង​​រូបរាង​ខុស​ប្លែក​គ្នាបន្តិច ពេល​ប្រៀបធៀប​រូបថត​ពេល​មុន ជាមួយពេលបច្ចុប្បន្ន។ យ៉ាងណាក្ដីរូបថតកាលពីក្មេង នាងពិតជា Cute គួរឱ្យស្រឡាញ់ណាស់។ រហូតមកទល់ពេលនេះ យ៉ាំងស៊ឺ ក៏ជាតារាស្រីគួរឱ្យស្រឡាញ់ផងដែរ។

Angela Baby

ជាច្រើនលើកមកហើយ ទស្សនិកជនបានរិះគន់ពីភាពខុសគ្នារវាងរូបថតបច្ចុប្បន្ន និងអតីតកាលរបស់ Angela Baby។ ​នាងត្រូរងពាក្យចចាមអារ៉ាមម្តងហើយម្តងទៀតថាជា រូបសម្រស់ពេលនេះ គឺបានឆ្លងកាត់មុខកាំបិត។ យ៉ាងណាមិញ រូបថត​កាល​ពី​កុមារភាព​របស់​តារា​ស្រី​រូប​នេះ​នៅ​តែ​ទទួល​បាន​ការ​សរសើរ​ថា​ គួរ​ឱ្យ​ស្រឡាញ់​ខ្លាំង​ណាស់ ទោះបីពេលនោះ Angela Baby មាន​រាង​ធាត់​បន្តិចក៏ដោយ៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ តារាស្រី ១៥ រូប ជាប់ឈ្មោះជាសិល្បករមានអំណាច និងឥទ្ធិពលខ្លាំងក្នុងពិភពតន្ត្រី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

រឹបអូសគ្រឿងញៀន ១.៨​តោន ប្រធានាធិបតី ហ្វីលីពីន ថា នេះជាការបង្ក្រាបគ្មានបង្ហូរឈាម

ព័ត៌មានជាតិ៣ ម៉ោង មុន

ចូលឆ្នាំ៖ ស្នងការនគរបាលខេត្តព្រះសីហនុ ចុះល្បាតផ្ទាល់ និងមានកម្លាំងប្រចាំការតាមគោលដៅនានា

ព័ត៌មានជាតិ៤ ម៉ោង មុន

បញ្ជាការដ្ឋានទ័ពពិសេស រៀបចំលេងល្បែងប្រជាប្រិយខ្មែរ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ស្ដេចថ្មី ម៉ាឡេស៊ី ក្លាយជាម្ចាស់ដំបូងគេ ដែលទិញរថយន្តថ្លៃបំផុតរបស់ ចិន

ព័ត៌មានជាតិ៤ ម៉ោង មុន

លោក ស សុខា៖ សង្ក្រាន្តព្រៃវែង បានបង្ហាញនូវមហាកម្លាំងសាមគ្គីភាពរវាងខ្មែរ និងខ្មែរ ក្រោមម្លប់សន្តិភាព

Sokha Hotels

ព័ត៌មានពេញនិយម