ជីវិតកម្សាន្ដ
តារាស្រី ១៥ រូប ជាប់ឈ្មោះជាសិល្បករមានអំណាច និងឥទ្ធិពលខ្លាំងក្នុងពិភពតន្ត្រី
ទស្សនាវដ្ដី People បានបញ្ចេញបញ្ជីឈ្មោះតារាស្រី១៥រូប មានឥទ្ធិពលក្នុងពិភពតន្ត្រី ដែលអ្នកគាំទ្រចូលចិត្តដូចជា Taylor Swift, Selena Gomez, Cardi B, Lizzo, Ariana Grande និង BLACKPINK គឺជាសិល្បករតែមួយគត់ ដែលបានផ្លាស់ប្តូរពិភពលោកតន្ត្រី។

យោងតាមសារព័ត៌មាន People បានឲ្យដឹងថា BLACKPINK គឺជាក្រុមតារាស្រីអាស៊ី ដែលទទួលបានជោគជ័យខ្ពស់ ហើយបានបំបែកឯតទគ្គកម្មពិភពលោក Guinness សម្រាប់កាបង្ហាញខ្លួនដំបូងក្នុងឆ្នាំ ២០១៦ រហូតដល់បច្ចុប្បន្ន។ ទាំងវីដេអូចម្រៀងរបស់ក្រុមនារីដែលមានអ្នកមើល YouTube ខ្ពស់បំផុតក្នុងរយៈពេល ២៤ ម៉ោងសម្រាប់ “Kill This Love” (២០១៩) និង “How You Like That” (២០២០) គឺជាក្រុមនារី K-pop ដែលមានការចូលមើលច្រើនជាងគេ។ វាបានឡើងដល់លេខ ១៣ នៅលើតារាង Billboard Hot 100 ជាមួយ “Ice Cream” ជាមួយ Selena Gomez ហើយបានធ្វើការជាមួយសិល្បករលំដាប់ពិភពលោកដូចជា Dua Lipa, Lady Gaga និង Cardi B ។

ចំពោះ Taylor Swift គឺជាសិល្បករស្រី ដែលឈ្នះពានរង្វាន់ Grammy ចំនួន ១១ នាក់ នាងជាតារាចម្រៀង អ្នកនិពន្ធបទចម្រៀង តន្ត្រីករ ផលិតករ និងមានឥទ្ធិពលទាំងវប្បធម៌ និងនយោបាយ និងបានចេញមកបញ្ចេញមតិលើបញ្ហាសង្គមផ្សេងៗ រួមទាំងការការពារសិទ្ធិមនុស្សលើការងារ និងគុណភាពជីវិតរបស់ប្រជាពលរដ្ឋជាបន្តបន្ទាប់។ ជាពិសេសឈ្នះពាក្យបណ្ដឹងពីសិទ្ធិផលិតអាល់ប៊ុមចម្រៀងចាស់របស់នាង ចេញជាកំណែថ្មីម្ដងទៀត។

ដោយឡែកសម្រាប់ Ariana Grande នាងក៏ទទួលបានជោគជ័យដូចគ្នា នឹងបទចម្រៀងដែលមានអ្នកចូលមើលច្រើនបំផុតនៅលើ Spotify ក្នុងពិភពលោក។ បទចម្រៀងរបស់នាងដែលជារឿយៗនិយាយអំពីអំណាចស្ត្រី ការស្រឡាញ់ខ្លួនឯង និងការលើកកម្ពស់សិទ្ធិស្ត្រី គឺជាភស្តុតាងជាក់ស្តែង។

ដូចគ្នានេះដែរ Cardi B ដែលបានក្លាយជាសិល្បករស្រីដំបូងគេដែលឈ្នះពានរង្វាន់ Grammy សម្រាប់អាល់ប៊ុម ចម្រៀងរ៉េបល្អបំផុត។

Selena Gomez ក្រៅពីជាស្ត្រីដែលមានឥទ្ធិពលបំផុតនៅលើអ៊ីនធឺណិត។ ក្នុងនាមជាសិល្បករ និងជាតារាសម្តែងដែលមានអ្នកតាមដាន Instagram ច្រើនជាងគេលើពិភពលោក បើនិយាយពីតន្ត្រីរបស់នាង នាងបានឈរនៅលំដាប់លេខ ១នៅលើតារាង Billboard Top 200 ជាមួយនឹងអាល់ប៊ុមទាំងបីដែលនាងបានចេញ។

ចុងក្រោយនេះគឺជាតារាចម្រៀងរ៉េបស្រី Lizzo ដែលធ្វើឲ្យអ្នកគាំទ្រ ពេញចិត្តដោយសារនាងក្លាហាន មិនសូវខ្វល់នឹងរូបរាង និងជាតិសាសន៍ ពណ៌សម្បុរស្បែក ហើយបានចេញបទចម្រៀងល្បីជាច្រើន ដែលបានឈ្នះពានរង្វាន់ Grammy ចំនួន ៣ ថែមទៀតផង៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖Lisa ក្លាយជាស្ត្រីអាស៊ីដំបូងគេ របស់ទូតឆន្ទៈ ស្រាវីស្គី Chivas
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


