Connect with us

ជីវិតកម្សាន្ដ

ឡៅ បញ្ញា ម្ចាស់មកុដ Mister Supranational Cambodia 2022 តំណាងឲ្យកម្ពុជាចេញទៅប្រកួត នៅប៉ូឡូញ

បានផុស

នៅ

​បន្ទាប់​ឆ្លងកាត់​វគ្គ​ជម្រុះ​ចម្រាញ់​ជាច្រើន​ដំណាក់​កាល​ ទីបំផុតបានរកឃើញម្ចាស់មកុដ Mister Supranational Cambodia202 2ដែលត្រៀមតំណាងកម្ពុជាចេញទៅប្រកួតនៅប្រទេសប៉ូឡូញ គ​បាន​ទៅលើ​បុរស​សង្ហា​តំណាង​ខេត្តកំពង់ធំ ឡៅ បញ្ញា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​បេក្ខភាព​រូបនេះ​ ត្រៀម​ដឹក​ដៃ​កញ្ញា​ អ៊ិន លក្ខិណា​ ចេញ​ទៅ​ប្រកួត​នៅ​ល​ឆាក​អន្តរជាតិ​លើទឹក​ដី​ប្រទេស ប៉ូឡូញ នាពេល​ឆាប់ៗ​ខាងមុខ​ផងដែរ​។​ ហេតុនេះ អ៊ិន លក្ខិណា និង ឡៅ បញ្ញា ជា​ក្តី​រំពឹង​ដ៏​សំខាន់​ក្នុង​ការ​ឡើងទៅ​អង្រួន​វេទិកា​ប្រកួត​បុរសឯក​នារី​ឯក​នៅ​លើ​ពិភពលោក​។​ គេ​រង់ចាំ​មើលថា​ ពេល​ដល់​ការ​ប្រកួត​ធំ​អ្នក​ទាំងពីរ​ធ្វើបាន​កម្រិតណា ​ខណៈ​ហ្វេ​នៗ​ជាច្រើន​ជូនពរ​ឲ្យជោគជ័យ​គ្រប់គ្នា​។​

​គេ​កត់សម្គាល់ថា ឡៅ បញ្ញា មាន​ដងខ្លួន​សង្ហា​ជះ​រាង​សង្ហា​ចេញមក​ទាក់ទាញ​ និង​ទឹកមុខ​ស្រស់​ស្រាយ​ញញឹម​ទាក់ទាញ​។ ​លោក​ជា​តារា​បង្ហាញ​ម៉ូដ​ និង​ជា​កីឡាករ​បាល់ទះ​ម្នាក់​ ហើយ​រូបសម្បត្តិ​របស់​លោក​ត្រូវបាន​អ្នក​និយម​លេង​បណ្តាញ​សង្គម​ និង​តិកតុ​ក​ចូលចិត្ត​ និង​តាមដាន​ណាស់​។ លោក​នឹង​បង្វឹក​ខ្លួន​ឲ្យ​ល្អ​បន្តទៀត​ ដើម្បី​មាន​ទុន​ឡើងទៅ​កាន់​ឆាក​អន្តរជាតិ​ យក​កិត្តិយស​ជូន​ជាតិ​កម្ពុជា​។​

May be an image of 1 person and body of water
May be an image of 1 person, standing and outdoors

​បញ្ហា បាន​ប្រាប់​ឲ្យ​ដឹងថា ​លោក​ខំ​ធ្វើឲ្យបានល្អ​ តាម​ការតាំង​ចិត្ត​ពេល​ចេញទៅ​ប្រកួត​នៅក្រៅ​ស្រុក​ ហើយ​ខំ​យកចិត្តទុកដាក់​លើ​ការដាក់​វិញ្ញាសា​។ ​លោក​នឹង​យក​ការផ្តល់​កម្លាំងចិត្ត​ជាធំ​ ដើម្បី​តតាំង​ជា​មួយ​ឧបសគ្គ​នានា​។ ឡៅ ​បញ្ញា បន្ថែមថា​ លោក​គ្មានអ្វី​អរគុណ​ក្រៅពី​ការលើក​ម្រាមដៃ​១០​ សំពះ​អរ​គុណ​អ្នកគាំទ្រ ​ដែល​ចូលចិត្ត​ និង​ឲ្យ​តម្លៃ​លោក​ទើប​មាន​ថ្ងៃនេះ​៕

អត្ថបទ៖ ចាន់​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម