ជីវិតកម្សាន្ដ
តារាសម្ដែង ថៃ ៤ ដួង ពីតួនាទីតូចតាច រហូតក្លាយជាអ្នកដឹកនាំរឿងដ៏ល្បីប្រចាំប្រទេស
តារាសម្ដែងថៃខ្លះ កើតចេញពីតួនាទីតូចតាចក្នុងវិស័យសិល្បៈ ដែលពួកគេកំពុងដើរ ខ្លះវិញមានអ្នកជួយយឹតយោងឲ្យល្បីល្បាញខ្លាំង ដោយមិនបាច់ប្រឹង។
ដោយឡែក សម្រាប់តារាថៃ ៤ ដួងនេះវិញ តស៊ូខ្លាំងក្នុងសិល្បៈថៃ រហូតក្លាយជាអ្នកដឹកនាំរឿងល្បីៗ មានគេស្គាល់ច្រើនមិនធម្មតាឡើយ។
១ Ken Theeradeth

យោងតាមបទសម្ភាសន៍កាលពីថ្មីៗនេះ របស់ Ken Theeradeth លោកបង្ហាញខ្លួនជាអ្នកដឹកនាំរឿងក្នុងរឿងថ្មី “Sup Tar 2550” ។ យ៉ាងណាក៏ដោយ កំពូលតារារូបនេះបន្ថែមថា លោកក៏មានអ្នកដឹកនាំដែលស្និទ្ធនឹងលោកដែរ។ មិនតែប៉ុណ្ណោះ លោកបានដើរតួជាតួឯកក្នុងរឿងនេះ រួមជាមួយ Anne Thongprasom ។
២ Donut Manatsanun

នាងមិនត្រឹមតែជាអ្នកផលិតរឿងប៉ុណ្ណោះទេ ប៉ុន្តែ Donut ក៏ជាអ្នកដឹកនាំរឿងដ៏អស្ចារ្យផងដែរ។ វីដេអូចម្រៀងថ្មី “U R Ok?” ក្នុងនោះ Alek Teeradetch និង Bow Maylada សម្ដែងរួមគ្នា ត្រូវបានដឹកនាំដោយនាងផ្ទាល់តែម្ដង។ លើសពីនេះទៅទៀត នាងបានដឹកនាំវីដេអូចម្រៀង និងរឿងភាគផ្សេងៗទៀតដែលយើងខ្ញុំពុំបានរៀបរាប់អស់។
៣ Mean Phiravich

តារាសម្បែងថៃក្នុងប៉ុស្តិ៍លេខ ៣ នេះគឺលោក Mean Phiravich ត្រូវបានគេរាយការណ៍ថា ជាអ្នកដឹកនាំរឿង “The Yearbook” របស់ BL ដែលធ្លាប់ល្បីល្បាញនាពេលកន្លងមក ។
៤ Au Tanakorn

Au Tanakorn គឺជាមនុស្សពហុជំនាញ ក្រៅពីការសម្ដែង លោកជាសហអ្នកដឹកនាំ និងជាអ្នកដឹកនាំរឿងភាគរបស់ទូរទស្សន៍ថៃ TV3 ដែលមានដូចជា “Sanae Nang Ngiew” “Krong Karm” “To Me, It’s Simply You” និងរឿង “Lai Kinaree” ផងដែរ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖Jannine ដាក់មួយឈុតនេះ ក្នុងអាងទឹក ផ្អើលអ្នកគាំទ្របើកភ្នែកធំៗ
ចុចអាន៖តារាប្រុស ថៃ វ័យក្មេង ៦ ដួង កំពុងឆក់យកបេះដូងអ្នកទស្សនា ក្នុងនិងក្រៅប្រទេស
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
កីឡា១៤ ម៉ោង agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៣ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


