ជីវិតកម្សាន្ដ
ហ្សូណូ ទម្លាយរូបស្និទ្ធស្នាលនិងប្រកាសថា សុខ ស្រីនាង ជាគូជីវិត
អ្នកគាំទ្រនិងមហាជនមានការភ្ញាក់ផ្អើល ខណ:ដែលសុខៗស្រាប់តែតារាចម្រៀងរូបសង្ហាលោក ហ្សូណូ បានប្រកាសថាតារាចម្រៀងមេម៉ាយរូបស្រស់ សុខ ស្រីនាង ជាគូគាប់ភ្ជាប់ជីវិត។

ដំណឹងនេះបានធ្វើឲ្យមហាជនជាច្រើនកាន់តែចាប់អារម្មណ៍ដោយហេតុថា កន្លងមកលោក ហ្សូណូ និង សុខ ស្រីនាង តែងបង្ហាញកាយវិការស្និទ្ធស្នាល និងបង្ហោះរូបភាពមានលក្ខណ:ជិតដិតជាមួយគ្នាបំផុត។ យ៉ាងណាមិញថ្មីៗនេះលោក ហ្សូណូ ក៏បានបង្ហោះរូបភាពចំនួន២សន្លឹកអមដោយពាក្យលើកឡើងថា គូរគាប់ជីវិត ។

តាមរយ:ដំណឹងនេះ មានការលើកឡើងពីអ្នកគាំទ្រថា បេីពិតមែន ខ្ញុំអរជាងបានចូលរួមថ្ងៃការម្ដាយខ្ញុំទៀត។ ពិតជាចង់អោយបងទាំងពីរក្លាយជាគូជីវិតខ្លាំងណាស់ ស្រលាញបងទាំងពីរពេញបេះដូង។ ឯខ្លះទៀតនិយាយថា សមគ្នាណាស់អាយដល។ បោកគេទៀតហើយអាយដល។

ជុំវិញដំណឹងនេះដែរ កម្ពុជាថ្មី នៅរសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២នេះ មិនទាន់អាចទាក់ទងដើម្បីសូមការសួរនាំពីតារាចម្រៀងលោក ហ្សូណូ បាននៅឡើយទេ ខណ:អ្នកនាង សុខ ស្រីនាង ក៏មិនទាន់អាចស្វែងរកការបកស្រាយបានដែរ។ ដោយឡែកនៅពេលមហាជនសួរនាំច្រើនគេឃើញលោក ជុំ លីណូ បាននិយាយដោយខ្លីថា គេថតMVសោះ ចឹងហា ចឹងហា៕
អត្ថបទ៖ ចាន់រ៉ា


-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ


