ជីវិតកម្សាន្ដ
លោក គួច ខេវិន លើក ៣ ចំណុច ជុំវិញរឿង ចាន់ សុផានី និង ហ្សូណូ កំពុងផ្ទុះលើបណ្ដាញសង្គម
ខណៈរឿងរ៉ាវរបស់អតីតតារាសម្ដែងអ្នកនាង ចាន់ សុផានី និង អតីតស្វាមីលោក កែ សុណ្ណារ៉េត ហៅ ហ្សូណូ កំពុងតែផ្ទុះក្ដៅដូចបាយពុះនៅលើបណ្ដាញសង្គមហ្វេសប៊ុកនាអំឡុងពេលប៉ុន្មានថ្ងៃចុងក្រោយ ពាក់ព័ន្ធសំណើជួយចិញ្ចឹមកូនស្រីដែលជាដំណក់ឈាមរួមគ្នានោះ បានធ្វើឲ្យមហាជនផ្ទុះការវែកញែកគ្រប់គ្នាចំពោះបញ្ហានេះ។

ក្រឡេកមកមើលផលិតករល្បីឈ្មោះលោក គួច ខេវិន ក៏បានលើកជាចម្ងល់ផង និងផ្ដល់ជាគំនិតដល់អតីតប្ដីប្រពន្ធតារា ១ គូនេះផង ទាក់ទងរឿងម្នាក់ៗ យកត្រូវរៀងៗខ្លួន នាំឲ្យមានភាពចម្រូងចម្រាសកាន់តែខ្លាំងដោយសារតែពួកគេមិនយល់ចង្កៀងផ្ទះអ្នកណាភ្លឺផ្ទះអ្នកនោះ។ លោក គួច ខេវិន ដែលធ្លាប់រាប់អាន និងធ្វើការងារសិល្បៈជាមួយលោក ហ្សូណូ និង អ្នកនាង សុផានី នាពេលកន្លងមក បានចេញសារដូច្នេះថា «មានអារម្មណ៍ចង់ប្រាប់ចង់និយាយចង់ថា មាន ៣ ,១.ហេតុ+ បច្ច័យ + ផល / ២.ហ្សូណូ + ចាន់ សុផានី + កូន /៣.ហ្សូណូ សុផានី កូន + ម្ដាយឪពុក + សង្គម។

១. ហេតុ=>ហេតុអីបានជាអ្នកទាំងពីរក្លាយជាប្តីប្រពន្ធនឹងគ្នា បង្កើតបានជាកូន? /២.បច្ច័យ=>បែកបាក់គ្នា ដោយសារប្តី? ដោយសារប្រពន្ធ? ឬដោយសារកូន? ឬដោយសារនរណា? /៣.ផល=>ក្រោយលែងលះបាក់បែកចែកផ្លូវគ្នា ផលដែលបានមកវិញ តើនរណាជាអ្នកទទួល=ប្តី ប្រពន្ធ ឬកូន?»។

លោក គួច ខេវិន និយាយថា «ខ្ញុំស្គាល់ ហ្សូណូ-ចាន់ សុផានី តាំងតែពីនៅក្មេងៗ មិនទាន់ល្បី រហូតលែងល្បី តាំងពីមិនទាន់ស្រឡាញ់គ្នា រហូតស្រឡាញ់គ្នា រហូតបែកបាក់គ្នា តែមិនទាន់បានស្គាល់ច្បាស់កូនក្មេងម្នាក់ដែលជាកូនរបស់ពួកគេ ជាដំណក់ឈាមរបស់គេទាំងពីរ តែអាចនឹងត្រូវវេទនាដោយសារអ្នកទាំងពីរ? តើមានហេតុបច្ច័យអ្វីដែលអ្នកទាំងពីរលែងលះគ្នា នាំឲ្យមានផលឲ្យកូនវេទនា?។ ហ្សូណូ លែង ចាន់ សុផានី ឬ ចាន់ សុផានី លែងលះ ហ្សូណូ តើអ្នកណាវេទនា នោះជាផលដែលបានមកវិញ។ ក្រៅពីស្រឡាញ់រាប់អាន ខ្ញុំនៅមានចិត្តអាណិតចំពោះប្អូនទាំងពីរ ជាពិសេសក្មួយស្រីដែលជាកូនរបស់ប្អូនទាំងពីរ។ មិនថាប្អូនក្លាយជាប្តីប្រពន្ធដោយមង្គលការកំលោះក្រមុំ ដោយសារម្ដាយឪពុករៀបចំ ដោយសារសេចក្ដីស្រឡាញ់ស្មោះស្ម័គ្រ ឬដោយចៃដន្យយ៉ាងណានោះឡើយ តែប្អូនបានឲ្យកំណើតក្មេងម្នាក់ ដែលត្រូវការអ្នកទាំងពីរជាចាំបាច់ តាំងតែពីចាប់កំណើតរហូតរលត់ជីវិតទៅវិញ»។

លោកនិយាយទៀតថា «បើបានជាបង្កើតកូនមកហើយ ត្រូវតែទទួលខុសត្រូវសព្វបែបយ៉ាង កុំទម្លាក់ឲ្យនរណាម្នាក់រ៉ាប់រងតែឯកឯង? បើជារឿងរបស់យើង កុំទម្លាយឲ្យអ្នកដទៃមកជួយហែក(ចង្កៀងផ្ទះអ្នកណាភ្លឺផ្ទះអ្នកនោះ) បើយកសព្វរឿងមកប្រដូចនឹងខ្លួនឯង នោះយើងនឹងត្រូវឆ្កួត។ ចូរប្អូនរៀនតាម “ស្វា៣”ស្វាបិតភ្នែក ស្វាបិតត្រចៀកស្វាបិទមាត់។ ចង់និយាយតែ ៣ ហ្នឹង ជូនចំពោះប្អូន ហ្សូណូ ចាន់ សុផានី និងក្មួយស្រី តែ ៣ នាក់ហ្នឹង។ ប្រសិនបើនរណាចង់ស្ដាប់ ចង់យល់ ក៏អាចផ្តល់យោបល់បានដោយសុភវិនិច្ឆ័យ»។

សូមបញ្ជាក់ថា ចំពោះរឿងរ៉ាវស្នេហារវាងតារាចម្រៀងហង្សមាស លោក ហ្សូណូ និងអ្នកនាង ចាន់ សុផានី គឺបានចែកផ្លូវគ្នាតាំងពីកូនស្រីរបស់ពួកគេមានអាយុជិត ៥ ឆ្នាំម្ល៉េះ។ ហើយថ្មីៗនេះ អ្នកនាង ចាន់ សុផានី ក៏បាននិយាយថា បច្ចុប្បន្ននាងកំពុងរស់នៅជីវភាពលំបាក អត់លុយបង់ថ្លៃផ្ទះជួល ហេតុនេះស្នើសុំឲ្យ ហ្សូណូ អន្តរាគមន៍ជួយចិញ្ចឹម និងទំនុកបម្រុងកូនឲ្យបានរៀនសូត្រទៅមុខទៀតផង ព្រោះនាងគ្មានលទ្ធភាពទេ៕
អត្ថបទ ៖ ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ