ជីវិតកម្សាន្ដ
រំភើបបានស្វាគមន៍កូនដំបូង មិត្តប្រុស Rihanna និយាយរឿងនេះទាំងរដាក់រដុប
Rihanna និងមិត្តប្រុស កំពុងទួលបានក្ដីសុខពេញទី បន្ទាប់ពីស្វាគមន៍កូនដំបូងរបស់ពួកគេ ហើយថ្មីៗនេះ តារារ៉េប A$AP Rocky ដែលជាឪពុកក្មេងបានបង្ហាញអារម្មណ៍រំភើប ដោយចែករំលែកទាំងកខិបកខុបពីគម្រោងដែលខ្លួននឹងចិញ្ចឹមកូន ធ្វើឲ្យមហាជនផ្ទុះការចាប់អារម្មណ៍ជាច្រើន។
ក្នុងបទសម្ភាសន៍ជាមួយទស្សនាវដ្តី Dazed តារារ៉េប A$AP Rocky បានបើកចំហពីអារម្មណ៍របស់ខ្លួន នៅពេលស្វាគមន៍កូនដំបូង។ លោកបាននិយាយអំពីគម្រោងដែលលោកស្រមៃខ្លួនឯងជាឪពុក និងអ្វីដែលលោកចង់បង្ហាញដល់កូននៅពេលគេធំឡើង។
“មិនថាមានរឿងអ្វីទេ ខ្ញុំនឹងដាស់តឿនកូនៗរបស់ខ្ញុំជានិច្ច កុំឱ្យគេបាត់បង់ការស្រមើស្រមៃរបស់គេ។ ខ្ញុំពិតជាចូលចិត្តមើលរឿងតុក្កតាដូចជា Teletubbies, Blue’s Clues, Yo Gabba Gabba, Peppa Pig និង Baby Shark ហើយខ្ញុំនឹងអង្គុយមើលរឿងតុក្កតាជាមួយគេ ទាល់តែគេធំឡើងជាមួយខ្ញុំ”។ នេះជាពាក្យរបស់ A$AP Rocky ដែលបានចែករំលែកជាមួយអ្នកសារព័ត៌មាន។
លើសពីនេះ Rocky នឹងចិញ្ចឹមកូនឱ្យបើកចិត្តទូលាយ និងមិនរើសអើងអ្នកដទៃ។ លោកថា ខ្លួនមិនព្យាយាមចិញ្ចឹមកូនឱ្យក្លាយជាមនុស្សឥតនោះខ្ចោះទេ លោកគ្រាន់តែចង់ឱ្យកូនរបស់លោកមានចិត្តត្រជាក់ស្ងប់ដូចឪពុកម្ដាយគេប៉ុណ្ណោះ។
ជាមួយគ្នាដែរ តារារ៉េបប្រុសរូបនេះ ក៏បានបង្ហាញពីក្ដីស្រឡាញ់ដ៏ជ្រាលជ្រៅចំពោះ Rihanna ដោយនិយាយថា នាងគឺជាជីវិតរបស់លោក និងជាមនុស្សស្រីម្នាក់ដែលមានអត្ថន័យពិសេសបំផុតចំពោះខ្លួនលោក។
គួររំលឹកថា មុនពេលសម្រាលកូន Rihanna និងមិត្តប្រុសធ្លាប់ផ្ទុះរឿងជម្លោះដ៏ខ្លាំងមួយ។ ពាក្យចចាមអារ៉ាមថា A$AP Rocky មានទំនាក់ទំនងស្នេហាជាមួយអ្នករចនាស្បែកជើងម៉ាកយីហោផ្ទាល់ខ្លួន ដែលបង្កើតឡើងដោយ Rihanna ខណៈដែលតារាចម្រៀងរូបនេះមានផ្ទៃពោះ។
ឆ្លើយតបនឹងពាក្យចចាមអារ៉ាមគ្មានមូលដ្ឋាន គូស្នេហ៍មួយគូនេះពុំមានប្រតិកម្មតបតឡើយ។ ហើយទោះបីជាមានភាពចម្រូងចម្រាសយ៉ាងណាក៏ដោយ ក៏អ្នកទាំងពីរនៅតែបង្ហាញពីក្តីស្រឡាញ់ដ៏រឹងមាំរបស់ពួកគេ តាមរយៈការចិញ្ចឹមកូនជាមួយគ្នា៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ Selena Gomez បង្ហើបថា គ្រោងនឹងចេញអាល់ប៊ុមថ្មី នាពេលខាងមុខ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


