ជីវិតកម្សាន្ដ
Selena Gomez បង្ហើបថា គ្រោងនឹងចេញអាល់ប៊ុមថ្មី នាពេលខាងមុខ
និយាយនៅក្នុងកម្មវិធី Deadline’s Crew Call podcast ជាមួយអ្នកសម្របសម្រួលលោក Anthony D’Alessandro កាលពីថ្ងៃអង្គារ តារាចម្រៀងស្រី Selena Gomez បានបង្ហើបពីការផលិតបទចម្រៀង និងត្រៀមចេញអាល់ប៊ុមថ្មី នាពេលខាងមុខ។

តារាល្បីរូបនេះ បានបញ្ជាក់ថា បច្ចុប្បន្ននាងកំពុងស្ថិតនៅក្នុងរដ្ឋ Los Angeles ដោយនាងប្រាប់ពីកាលវិភាគដ៏មមាញឹករបស់នាងថា ”ខ្ញុំកំពុងធ្វើការនៅ LA ដើម្បីផលិតអាល់ប៊ុមថ្មីរបស់ខ្ញុំឥឡូវនេះ”។ នាងបានបង្ហាញឱ្យដឹងថា នាងគ្រោងនិងចេញថតស្ទូឌីយ៉ូចំនួន ៣ បទ និងចងក្រងជាពីរអាល់ប៊ុម។


គួរឲ្យដឹងដែរថា នៅខែកុម្ភៈកន្លងទៅនេះ Coldplay ដែលបានសហការជាមួយនាងបានចេញបទចម្រៀងមួយដែលមានចំណងជើង ‘Let Somebody Go’។ ជាពិសេស នាងទើបបញ្ចប់ការសម្ដែងរបស់នាង ក្នុងរឿង Hulu’s Only Murders in the Building ដែលភាគដំបូង ត្រូវបានចាក់ផ្សាយនៅថ្ងៃ ២៨ ខែមិថុនា នៅពេលខាងមុខនេះ និងបានបញ្ចប់កម្មវិធីធ្វើម្ហូបរបស់នាង(Selena + Chef) នៅរដូវកាលទី ៤ នេះផងដែរ៕
ប្រែសម្រួល៖នាងតូច
ចុចអាន៖បងស្រីទីបីត្រកូល Kardashian ឆ្លើយតបរឿងគេថា នាងកែមុខ ១២ ដង
ចុចអាន៖ឆ្នាំនេះ តារាបង្ហាញម៉ូដ ១០ រូប កំពុងល្បីល្បាញខ្លាំង នៅលើ Instagram
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៩ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


