ជីវិតកម្សាន្ដ
សកម្មភាពសិល្បករ-សិល្បការិនីច្រើនកុះករហែរឃោសនាគាំទ្រគណបក្សប្រជាជនកម្ពុជាថ្ងៃបិទបញ្ចប់
ភ្នំពេញ ៖ តាមការកត់សម្គាល់គេថា នៅក្នុងថ្ងៃបិទបញ្ចប់នៃយុទ្ធនាការណ៍ឃោសនារកសំឡេងឆ្នោតសម្រាប់ក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥នាថ្ងៃនេះគឺគេឃើញមានប្រជាពលរដ្ឋនិងសិល្បករ-សិល្បការិនីល្បីៗយ៉ាងច្រើនកុះករចូលរួមហែឃោសនាគាំទ្រគណបក្សប្រជាជនកម្ពុជា។

ក្នុងសកម្មភាពនេះគឺប្រជាពលរដ្ឋនិងសិល្បករ-សិល្បការិនីដែលបានចូលរួមទាំងអស់សុទ្ធតែសម្តែងក្តីរីករាយផុសចេញពីក្រអៅបេះដូងនិងគាំទ្រដោយស្មោះស្ម័គ្រជូនគណបក្សប្រជាជនកម្ពុជាដែលដឹក នាំប្រទេសដោយសម្តេចតេជោ ហ៊ុន សែនជានាយ ករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា។

ជាក់ស្តែងនៅលើគណនីហ្វេសប៊ុករបស់លោក ហេង ឡុង ដែលទើបទទួលបានងារជាឧកញ៉ានិងជាប្រធានសមាគមន៍មិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គមបានបង្ហោះរូបភាពជាច្រើនដោយភ្ជាប់ការលើកឡើងថា សកម្មភាពបងប្អូនសិល្បករ-សិល្បការិនីហែឃោសនាគណបក្សប្រជាជនកម្ពុជាថ្ងៃបិទឃោសនាឆ្នាំ2022។

សូមបញ្ជាក់ដែរថា នៅថ្ងៃទី០៣ខែមិថុនា ឆ្នាំ២០២២ នេះគឺជាថ្ងៃបិទបញ្ចប់នៃយុទ្ធនាការណ៍ឃោសនា រកសំឡេងឆ្នោតសម្រាប់ក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥។ យ៉ាងណាមិញគេក៏សង្កេតឃើញថាបង ប្អូនប្រជាពលរដ្ឋគ្រប់រូបបានត្រៀមលក្ខណៈសម្បត្តិគ្រប់អស់ហើយដើម្បីបោះឆ្នោតជូនគណបក្សប្រជា ជនកម្ពុជានៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ។ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាគឺដើម្បីខ្លួនយើងក្រុមគ្រួសារយើងនិងសង្គមជាតិយើង៕
ដោយ ៖ ចាន់រ៉ា




























-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
សេដ្ឋកិច្ច៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា៧ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


