ជីវិតកម្សាន្ដ
ភរិយា ឈិនឡុង លេចមុខជាសាធារណៈម្ដង មហាជនផ្អើលព្រាត
ចូលវ័យ ៦៩ឆ្នាំហើយ ភរិយារបស់ ឈិនឡុង (Jackie Chan) អតីតតារាសម្ដែងតៃវ៉ាន់ ធ្វើឲ្យមហាជនភ្ញាក់ផ្អើលជាមួយនឹងរូបរាងក្មេងជាងវ័យ មើលសឹងច្រឡំយុវវ័យ ក្រោយបង្ហាញខ្លួនជាសាធារណៈកាលពីពេលថ្មីៗនេះ។


អ្នកស្រី Joan Lin បានចូលនិវត្តន៍ពីវិស័យសិល្បៈ ក្រោយរៀបការជាមួយតារាក្បាច់គុន Jackie Chan កាលពីឆ្នាំ១៩៨២។ បន្ទាប់ពីរៀបការរួចអ្នកស្រីក៏សម្រេចចិត្តរស់នៅជីវិតឯកជន កម្របង្ហាញមុខចំពោះអ្នកសារព័ត៌មានជាទីបំផុត។

ទើបតែពេលថ្មីៗនេះ គេថតបានរូបថតជាច្រើនសន្លឹករបស់ភរិយា ឈិនឡុង នៅពេលបង្ហាញខ្លួនជាសាធារណៈដ៏កម្រ ហើយវាបានក្លាយជាប្រធានបទដ៏គួរឱ្យចាប់អារម្មណ៍ពាសពេញបណ្ដាញសង្គមចិន ដោយសារតែរូបរាងដ៏ក្មេងខ្ចីរបស់អ្នកស្រី។ ជាមួយនឹងរូបរាងស្រឡូន ស្បែកស និងការតុបតែងខ្លួនបែបយុវវ័យថែមទៀតនោះ គ្មាននរណាគិតទេថា Joan Lin ជាស្ត្រីវ័យ ៦៩ឆ្នាំ។


ដោយឡែកចំពោះអាថ៌កំបាំងរក្សាសម្រស់ក្មេងជាងវ័យ និងគួរឲ្យទាក់ទាញរបស់អតីតតារាសម្ដែងរូបនេះ ត្រូវគេទម្លាយថា ដោយសារតែអ្នកស្រីទម្លាប់ញ៉ាំអាហារតាមក្បួនសុខភាព និងហាត់ប្រាណជាប្រចាំ៕






ប្រែសម្រួល៖ សន្យា
ចុចអាន៖ ដឹងអាថ៌កំបាំងរក្សាវ័យមិនចេះចាស់របស់ អតីតតួ ហាន់ជីអ៊ុន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


