ជីវិតកម្សាន្ដ
ផ្ទុះរឿងអាស្រូវ ឈិនឡុង ជាមួយកូនស្រី
ថ្មីៗនេះបណ្ដាញសង្គមចិន កំពុងផ្ទុះការចាប់អារម្មណ៍លើរឿងអាស្រូវរបស់តារាក្បាច់គុន ឈិនឡុង (Jackie Chan) ដែលពាក្យចចាមអារ៉ាមនិយាយថា លោកបានទុកកូនស្រីចោលដោយមិនទទួលខុសត្រូវ ជាពិសេសបណ្ដោយឱ្យនាងដើរត្រាច់ចរ គ្មានសូម្បីកន្លែងស្នាក់នៅ។

លោក Jackie Chan ដែលទស្សនិកជនខ្មែរនិយមហៅថា ឈិនឡុង គឺជាតារាក្បាច់គុនដ៏ល្បីបំផុតនៅលើកញ្ចក់ទូរទស្សន៍ចិន និងអាស៊ី ហើយលោកក៏ធ្លាប់មានវត្តមាននៅក្នុងខ្សែភាពយន្តហូលីវូដផងដែរ។ កន្លងមក ជីវិតឯកជនរបស់តារាសម្ដែងរូបនេះ ហាក់ទទួលបានការស្ងើចសរសើរជាច្រើន ជាពិសេសការមើលថែកូនប្រុសជាទីស្រឡាញ់។ ប៉ុន្តែថ្មីៗនេះ បែរជាមានផ្ទុះពាក្យចចាមអារ៉ាមថា តារាវ័យ ៦៨ឆ្នាំរូបនេះ បានទុកកូនស្រីចោល ដោយមិនទទួលស្គាល់នាង និងទុកឱ្យនាងគ្មានកន្លែងរស់នៅទៀតផង។

ថ្វីត្បិតតែជាតារាសម្តែងរូបនេះ ជោគជ័យខ្លាំងក្នុងវិស័យភាពយន្តក៏ដោយ ប៉ុន្តែជីវិតឯកជន ពេលនេះហាក់មានបញ្ហាចម្រូងចម្រាសចាក់ស្រេះយ៉ាងខ្លាំង។ បើតាមប្រភពព័ត៌មាន ឈិនឡុង មានកូន ២នាក់ ប្រុសច្បងម្នាក់ និងកូនស្រីម្នាក់។ ប៉ុន្តែតាមការអះអាងពីកូនស្រីពៅនាង Etta Ng Chok Lam ថា ឪពុកខ្លួនមិនធ្លាប់ខ្វល់ពីសុខទុក្ខរបស់នាងឡើយ ហើយនាងក៏មិនដែលទទួលបានភាពកក់ក្ដៅពីឪពុករូបនេះដែរ។
Etta Ng Chok Lam បន្តថា ឪពុករបស់នាងចែកទ្រព្យសម្បត្តិឱ្យតែបងប្រុសនាងប៉ុណ្ណោះ ឯនាងវិញ មិនទទួលបានអ្វីទាំងអស់។ នាងថែមទាំងអះអាងទៀតថា ឈិនឡុង ជាអ្នកផ្ដល់កំណើតឱ្យនាងពិតមែន ប៉ុន្តែលោកគ្មានចំណែកអ្វី ក្នុងការធំធាត់របស់នាងឡើយ។

កូនស្រីវ័យ ២២ឆ្នាំរូបនេះ សារភាពថា ខ្លួនធ្លាប់ចាកចេញពីផ្ទះ គ្មានកន្លែងរស់នៅ ធ្លាប់ស្នាក់នៅក្រោមស្ពាន ហើយជាច្រើនដង Etta Ng Chok Lam បានរើសសំរាមដើម្បីចិញ្ចឹមជីវិតទៀតផង។
ទោះយ៉ាងណា នេះត្រឹមជាការអះអាងតែម្ខាងប៉ុណ្ណោះ ខណៈពេលនេះខាងលោក ឈិនឡុង មិនទាន់មានប្រតិកម្មតបអ្វីនៅឡើយទេ៕

ប្រែសម្រួល៖ សន្យា
ចុចអាន៖ “Kung Fu Hustle” វគ្គ២ ត្រៀមបង្ហាញវត្តមានឆាប់ៗ ក្រោយវគ្គ១ បញ្ចាំងចប់ជិត ២០ឆ្នាំ
-
ព័ត៌មានជាតិ១៦ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


