Connect with us

ជីវិតកម្សាន្ដ

ABC ច្នៃផលិតផលថ្មីជាមួយ “Reserve” ដែលជាស្រាបៀរលាយវីស្គីដំបូងគេ ក្នុងប្រទេសកម្ពុជា

បានផុស

នៅ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ថ្ងៃ​ទី​ ១៨ ខែកក្កដា ឆ្នាំ ​២០២២ ស្រាបៀរ ABC កំពុងបោះជំហានមួយកម្រិតទៀត តាមរយៈការណែនាំពីការផលិតថ្មីផ្តាច់មុខរបស់ខ្លួន គឺស្រាបៀរ ABC Reserve ដែលជាស្រាបៀររួមបញ្ចូលនូវរសជាតិវីស្គីដ៏ប្រណីត។ ABC ត្រូវបាន​គេ​ស្គាល់​តាមរយៈ​ស្រា​បៀរ “Extra Stout” ដ៏​ល្បីល្បាញ ហើយ​ឥឡូវនេះ​ជាមួយនឹង “Reserve” ផលិតផល​នេះ នឹង​អញ្ជើញ​អតិថិជន​ទៅកាន់​ពិភព​រសជាតិ​ដ៏​ល្អ​ឯក​ពីរ​លាយ​បញ្ចូល​គ្នា ដែលផលិតឡើង សម្រាប់​អ្នក​ដែល​ស្វែងរក​អ្វីៗ​បន្ថែម​ដល់​ជីវិត និង​ចង់​ស្វែងរក​បទពិសោធន៍​រស​ជាតិ​ថ្មីៗ​ផងដែរ​។​

​លោក Loic de Laubriere នាយក​ផ្នែក​ទីផ្សារ​នៃ​ក្រុមហ៊ុន​ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា មានប្រសាសន៍ថា​៖ «​តាមរយៈ ស្រា​បៀរ ABC Reserve យើងខ្ញុំ​ចង់​បង្កើត​បរិយាកាស​ពិសេសៗ​ទៅដល់​ឱកាស​ជួបជុំគ្នា​សម្រាប់ យុវជន​ជំនា​ន់ក្រោយ តាមរយៈ​ការទទួលបាន​នូវរ​បទពិសោធន៍​រសជាតិ​ថ្មី​បន្ថែម​។ ផលិតផល​នេះ​ ពិតជា​ខុសប្លែក​ពី​ផលិតផល​ដទៃ ដែល​នេះ​បានបញ្ជាក់​ឲ្យ​ឃើញថា ABC គឺជា​យីហោ​ដែល​តែងតែ​ឈានមុខ​គេ​ក្នុងការ​បង្កើតឡើង​នូវ​ឧត្តមភាព​ដ៏​ល្អ​ឯក​។ យើងខ្ញុំ​មាន​ក្តីរំភើប​រីករាយ​ដែល​ឃើញ​អតិថិជន​របស់​យើងខ្ញុំ​ទទួលបាន​នូវរស​និយម​ថ្មី ហើយ​រីករាយ​ក្នុងពេល​រាត្រី​ដ៏​អស្ចារ្យ​ជាមួយ “ABC Reserve” ដែលជា​ស្រា​បៀរ​រួមបញ្ចូល​នូវ​រសជាតិ​វី​ស្គី​ដ៏​ប្រណីត​របស់​យើងខ្ញុំ​។​»

​ដូច​ទៅនឹង​ស្រា​បៀរ ABC Extra Stout ដែរ ស្រា​បៀរ ABC Reserve ត្រូវបាន​ផលិត​ដោយ​គ្រឿងផ្សំ ដែលមាន​គុណភាព​ខ្ពស់បំផុត រួមទាំង​ស្រូវ​សាលី​លំដាប់​ខ្ពស់​ដែល​ផលិត​តាម​ស្តង់ដារ​គុណភាព​អន្តរជាតិ ដែលជា​ការច្នៃប្រឌិតរ​បស់​កំពូល​អ្នកជំនាញ​ផលិត​ស្រា​បៀរ​របស់​យើង​។ ស្រា​បៀរ ABC Reserve គឺជា​ស្រា​បៀរ​ប្រភេទ​ថ្មី មាន​ពណ៌​មាស​ដ៏​ប្រណិត អមដោយ​ក្លិនក្រអូប​ឈ្ងុយ​ឈ្ងប់ ព្រមទាំង​រសជាតិ​ប្រហើរ ពេញ​ដប ដែលមាន​ការ​រចនា​ថ្មី​ឡូយ រំលេច​នូវ​ពណ៌​ទង់ដែង ជា​ពណ៌​ប្រចាំ​ផលិតផល​នេះ​។​

​លោកស្រី Susanne Bose ដែល​កំពូល​អ្នកជំនាញ​ផលិត​ស្រា​បៀរ​របស់​ក្រុមហ៊ុន​ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា មានប្រសាសន៍ថា​៖ «​ការបង្កើត​រូបមន្ត​ដ៏​ត្រឹមត្រូវ​សម្រាប់​ស្រា​បៀរ ABC Reserve ត្រូវបាន​ចំណាយពេល​មួយ​យ៉ាងយូរ​។ ស្រា​បៀរ​របស់ យើង​នេះ​ត្រូវបាន​ផលិត​ដោយ​ការដកស្រង់​មតិ​ពី​អតិថិជន​របស់​យើង ដើម្បី​បង្កើត​តុល្យភាព​មួយ​ដែល​សមស្រប​គ្នា​។ អ្នក​ពិសា​ អាចទទួលបាន​រសជាតិ​ស្រា​បៀរ​ស្រទន់​ ដែលមានក្លិនប្រហើរ​បែប​វី​ស្គី ធ្វើ​ឲ្យ​ពួកគេ​ទទួលបាន​នូវ​បទពិសោធន៍​មួយ​ថ្មី​ដែល​ខុសពី​វី​ស្គី​។​»

​ដើម្បី​សម្ពោធ​ស្រា​បៀរ ABC Reserve កម្មវិធី​បង្ហាញ​ត្រូវ​បានរៀបចំ នៅក្នុង​ពិធីជប់លៀង​ឯកជន​ផ្តាច់មុខ​មួយ ត្រូវបាន​ធ្វើឡើង​ដោយមាន​ការសហការ​ជាមួយនឹង​បារ​ដ៏​ប្រណីត​ស្រស់ស្អាត​បំផុត​មួយ​ក្នុង​រាជធានី​ភ្នំពេញ​គឺ Bar Menaka​។ ជាមួយនឹង​ការ​រចនាបទ​យ៉ាង​ពិសេស​ពី Bar Menaka កម្មវិធី​ដាក់​បង្ហាញ​របស់​ស្រា​បៀរ ABC Reserve បានផ្តល់​ជូន​នូវ​កម្ម​វី​ធី​កម្សាន្ត ដែលមាន​ការ​លាយ​បញ្ចូល​នូវ​ការប្រគុំ​តន្ត្រី និងការសម្តែង​ផ្សេងៗ​ដែល​នឹកស្មាន​មិន​ដល់​។ ការសម្តែង​នោះ​មានការ​ចូលរួម​សម្តែង​របស់​កំពូល​តារា​ល្បី​ក្នុងស្រុក​គឺ អ្នកនាង ឱក សុគន្ធ​កញ្ញា ដែល​បាន​បង្កើត​នូវ​បរិយាកាស​ដ៏​អស្ចារ្យ​។ បន្ទាប់មក​បរិយាកាស​ក៏​កាន់តែ​ពិសេស នៅពេល DJ Maily បានបង្ហាញ​នូវ​ការប្រគុំ​ត​ន្រី្ត​ទាន់សម័យ​។ រាត្រី​នេះ​ត្រូវបាន​បញ្ចប់​ជាមួយ​ការប្រគុំ​តន្ត្រី​ដ៏​ពិសេស​ផ្តាច់មុខ​ពី DJ Soda ដែលជា DJ លំដាប់​កំពូល​របស់​ប្រទេស​កូរ៉េ​។ គួរបញ្ជាក់​ផងដែរ​ថា កម្មវិធី​នេះ​ក៏មាន​នូវ​ការបង្ហាញ​ក្បាច់​រាំ​ថ្នាក់​អន្តរជាតិ ដែល​បាន​បង្កើត​នូវ​បរិយាកាស​យ៉ាង ស្រស់ស្អាត​មិនធម្មតា រហូត​ទស្សនិកជន​ភ្លឹកស្មារតី​ថែមទៀត​ផង​។ សកម្មភាព​ដ៏​ពិសេស​ទាំងអស់នេះ គួបផ្សំ​នឹង​បរិយាកាស​ដ៏​ល្អឥតខ្ចោះ​របស់ Bar Menaka ពិតជា​ធ្វើ​ឲ្យ​រាត្រី​នេះ​កាន់តែ​មិនអាច​បំភ្លេចបាន​។​

​ស្រា​បៀរ ABC Reserve នឹងមាន​លក់​ផ្ដាច់​មុខតែ​នៅ​ភោជនីយដ្ឋាន បារ និង​ក្លឹប​លំដាប់​ខ្ពស់​នានា នៅ ក្នុង​ទីក្រុង​សំខាន់ៗ ជុំវិញ​ប្រទេស​កម្ពុជា រួមមាន​រាជធានី​ភ្នំពេញ ក្រុង​សៀមរាប ក្រុងព្រះសីហនុ ក្រុង​កំពង់ចាម និង​ក្រុង​បាត់ដំបង​ប៉ុណ្ណោះ​។ ម្យ៉ាងទៀត យើងខ្ញុំ​រំពឹងថា​នឹង​ឃើញ​ពិធីជប់លៀង​ពិសេសៗ នឹង​កើតឡើង នៅ​ទីក្រុង​សំខាន់ៗ​ទាំងនេះ​ផងដែរ​។ សូម​តាមដាន​ទំព័រ​បណ្ដាញ​សង្គម​របស់​ស្រា​បៀរ ABC សម្រាប់ ព័ត៌មាន​បន្ថែម​។​

​ព័ត៌មាន​អំពី​ស្រា​បៀរ ABC

​ក្រុមហ៊ុន Archipelago Brewery Company (ABC) ជា​ក្រុមហ៊ុន​ដែលមាន​ដើមកំណើត​មកពី​ប្រទេស​សិង្ហ​បុរី ហើយ​បាន​ផលិត​តាំងពី​ឆ្នាំ ១៩៣១​។ ស្រា​បៀរ ABC Extra Stout ផលិតឡើង​ជាមួយនឹង ABC Extra Stout ជា​កេរ​មរតក​របស់​អាឡឺម៉ង់ គឺជា​ស្រា​បៀរ​លំដាប់ថ្នាក់​លេខ​១ របស់​ប្រទេស​កម្ពុជា និង​ជា​ម៉ាក​យីហោ ស្រា​បៀរ​ឈានមុខ​គេ​នៅ​អាស៊ី​។ ផលិតឡើង​ដោយ​គ្រឿងផ្សំ​ដែលមាន​គុណភាព​ខ្ពស់ និង​ស្តង់ដារ​ផលិត ស្របតាម​ស្ដង់ដារ​គុណភាព​អន្តរជាតិ ស្រា​បៀរ ABC Extra Stout មាន​ភាពល្បីល្បាញ ដោយសារ រសជាតិ ស្រូវ​សាលី និង​ក្លិន​ឈ្ងុយ​ឈ្ងប់​ប្លែក​ពី​គេ ពិសេស​ត្រង់​ជាតិ​ល្វីង​ផង​ផ្អែម​ផង​ចុងមាត់​។ ប៉ុន្មាន​ឆ្នាំ​មកនេះ ស្រា​បៀរ ABC Extra Stout បានទទួល​ពានរង្វាន់​អន្តរជាតិ​ជាច្រើន និង​ការសរសើរ​ដែល​ទទួល​ស្គាល់ គុណភាព​របស់​ផលិតផល​នេះ រួមទាំង​ពានរង្វាន់ Monde Selection Awards, ពានរង្វាន់ Australian Beer Awards និង​ពានរង្វាន់ The Brewers’ Exhibition Awards​។ ជាមួយនឹង​ឃ្លា​ខ្លី​ប្រចាំ​ផលិតផល «​បុគ្គល​ល្អ​ឯក​» ក្រុមហ៊ុនស្រា​បៀរ ABC ចង់ឱ្យ​អតិថិជន​របស់ខ្លួនរ​ស់​នៅ​ប្រកបដោយ​ទំនុកចិត្ត និង​បន្ត​ភាពជោគជ័យ ទៅមុខទៀត​។ នៅ​ឆ្នាំ ២០២២​ នេះ ក្រុមហ៊ុនស្រា​បៀរ ABC សូម​ណែនាំ​នូវ​ផលិតផល​ថ្មី​របស់ខ្លួន​ គឺ​ស្រា​បៀរ ABC Reserve ដែលជា​ស្រា​បៀរ​លាយ​វី​ស្គី​រសជាតិ​ស្រទន់ ដែល​ផ្តល់នូវ​បទពិសោធន៍​រសជាតិ​ដិត​ថ្មី ដើម្បី​ដាស់អារម្មណ៍ និង​ប្រែក្លាយ​រាត្រី​ធម្មតាៗ​ទៅជា​រាត្រី​ដ៏​អស្ចារ្យ​។

​សូម​តាមដាន​បណ្ដាញ​សង្គម​របស់​ស្រា​បៀរ ABC ដូចខាងក្រោម ដើម្បី​ទទួលបាន​បច្ចុប្បន្នភាព​ថ្មីៗ​៖

ABC’s Website: https://abcbeerkh.com

ABC’s Facebook: https://www.facebook.com/abcbeer.cambodia

ABC’s Instagram: https://www.instagram.com/abcbeer.cambodia/

ABC’s Youtube: https://www.youtube.com/c/ABCBeerCambodia

​ព័ត៌មាន​អំពី​ក្រុមហ៊ុន​ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា​

​ក្រុមហ៊ុន​ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា ចាប់ផ្តើម​បើក ប្រតិបត្តិការ អាជីវកម្ម​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ឆ្នាំ​ ១៩៩៤​។ យោងទៅតាម​បំណង​ក្នុងការ​បង្កើត​នូវ​ក្តី​រីករាយ​ក្នុងការ​ជួបជុំគ្នា​ពិតប្រាកដ ដើម្បី​បំផុស ឱ្យ​ពិភពលោក​កាន់តែ​ប្រសើរ ក្រុមហ៊ុន បង្កើត​នូវ​បទពិសោធន៍​អស្ចារ្យ​នានា សម្រាប់​អ្នក​ពិសា និង​អតិថិជន ជាមួយនឹង​ផលប​ត្រ​ស្រា​បៀរ​អន្ដរជាតិ ព្រមទាំង ស្រា​បៀរ​ក្នុងស្រុក ដូចជា ស្រា​បៀរ Heineken®, Tiger, ABC, Anchor, និង Gold Crown ជាដើម​។ តាមរយៈ​ការបោះ​ទីតាំង និង​រោងចក្រ ទំនើប​សម្បូរបែប​រប​ស់​ខ្លួន ក្រុមហ៊ុន ផ្តល់​ការងារ​ឱ្យ​បុគ្គលិក​សរុប​ប្រមាណ ៧០០​ នាក់ ហើយ​ទ្រទ្រង់​ដល់​ការងារ​ដោយ​ប្រយោល ឱ្យ​មនុស្ស​ជាង ១២០ ០០០​ នាក់ តាមរយៈ​សង្វាក់​ផលិតកម្ម​របស់ខ្លួន​។ ដោយ​ប្រកាន់​គោលការណ៍​អភិវឌ្ឍ ប្រទេស​កម្ពុជា​ប្រកបដោយ​និរន្តរភាព ក្រុមហ៊ុន​ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា មាន​គោលបំណង «​កសាង​កម្ពុជា​ឱ្យ​ប្រសើរ​» ដោយ​ផ្តោតលើ​ផ្នែក​បរិស្ថាន និរន្តរភាព​សង្គម និង​ការ​ពិសា​ដោយ​ទំនួល​ខុសត្រូវ ឆ្ពោះទៅរក​ពិភពលោក ដែល​គ្មាន​ការបំពុល មាន​តុល្យភាព និង​សុខភាព​ល្អ​ជាង​មុន​។ ក្រុមហ៊ុន​ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា ជា​ក្រុមហ៊ុន​ចំណុះឱ្យ HEINEKEN Company ដែលជា​សម្ព័ន្ធ​ក្រុមហ៊ុនផលិតស្រាបៀរ កម្រិត​អន្តរជាតិ​ជាងគេ​លើ​ពិភពលោក​។

​សម្រាប់​ព័ត៌មាន​បន្ថែម សូម​តាមដាន​បណ្ដាញ​សង្គម​ខាងក្រោម​៖

HEINEKEN Cambodia’s Website: https://www.heinekencambodia.com/

HEINEKEN Cambodia’s Facebook: https://www.facebook.com/HEINEKENCambodia/

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៧ នាទី មុន

ខេត្តរតនគិរីមានផ្ទៃដីក្រហមប្រមាណ៧០% អំណោយផលដល់ដំណាំកសិ-ឧស្សហកម្មគ្រប់ប្រភេទ

ព័ត៌មានជាតិ១ ម៉ោង មុន

ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ រដ្ឋបាល​រាជធានី​ហាម​ដាច់ខាត​ការ​លេង​ល្បែងស៊ីសង ការ​ជះ​ទឹក គប់​ស្បោង​ទឹក លាប​ធ្យូង ឬ​ប៉ាត​ម្សៅ​ទៅលើ​អ្នកដំណើរ

ព័ត៌មានជាតិ២ ម៉ោង មុន

កម្មករ និងសហជីព ពេញចិត្ត គាំទ្រដំណោះស្រាយទាំងបីចំណុចចំពោះករណីរោងចក្រ R.G

ជីវិតកម្សាន្ដ៥ ម៉ោង មុន

សុខ ស្រីម៉ុច អំពាវនាវពលរដ្ឋខ្មែរបន្តជួយថែរក្សាមរតកដូនតាខ្មែរ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

វេទិកាបូអាវ ៖ សេដ្ឋកិច្ច អាស៊ី នឹងលូតលាស់ដល់ ៤.៥ ភាគរយក្នុងឆ្នាំនេះ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម