Connect with us

ព័ត៌មានជាតិ

យុទ្ធនាការ «​បុគ្គល​ល្អ​ឯក​» របស់ ABC ទទួលស្គាល់​កំពូល​ចុងភៅ លូ ម៉េង ​ចំពោះ​ការ​រួមចំណែក​ដ៏​លេចធ្លោ​របស់លោក

បានផុស

នៅ

​យុទ្ធនាការ «​បុគ្គល​ល្អ​ឯក​» របស់​ស្រា​បៀរ ABC ដែល​ទន្ទឹងរង់ចាំ​យូរ​មកហើយ​នោះ បាន​កៀក​មក ដល់ទី​បញ្ចប់​ហើយ បន្ទាប់ពី​ការអបអរ​ស្នាដៃ​ល្អ​ឯក​នានា​របស់​បុគ្គល​ល្អ​ឯក​នៅ​កម្ពុជា​ចំនួន​១០​រូប មកពី​វិស័យ​៥ ផ្សេងៗ​គ្នា​។ បន្ទាប់ពី​ការពិភាក្សា​ជាច្រើន​ដោយ​គណៈមេប្រយោគ​ទាំង ៥​រូប រួចមក យុទ្ធនាការ ដែល​ដំណើរការ​ដោយ ក្រុមហ៊ុនស្រា​បៀរ​ដ៏​ល្បី​របស់​កម្ពុជា បាន​រកឃើញ​បេក្ខភាព “​បុគ្គល​ល្អ​ឯក​” ជា​ចុងភៅ​ដ៏​ល្បីល្បាញ​ទទួលស្គាល់​ជា​អន្ដរជាតិ​គឺ កំពូល​ចុងភៅ លោក លូ ម៉េង​។ គាត់​នឹង​ទទួលបាន​ថវិកា​ចំនួន ២​ម៉ឺន​ដុល្លារ ជា​និមិត្តសញ្ញា សម្រាប់​ការរួមចំណែក​ដ៏​ល្អ​ឯក​របស់គាត់ ចំពោះ​សង្គម​កម្ពុជា​។

ABC ពិតជាមានកិត្តិយសណាស់ដែលមាន លោក លូ ម៉េង ជាបុគ្គលដ៏ល្អឯកសម្រាប់ឆ្នាំ 2022
ABC is proud to present Mr. Luu Meng as this year’s “The Exceptional”
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក លូ ម៉េង ដែលជា​ចុងភៅ​ល្បីឈ្មោះ​បាន​មានប្រសាសន៍ថា​៖ «​រូបខ្ញុំ​មាន​ក្តី​សោមនស្ស​ជាខ្លាំង ដែលមាន​ឱកាស ចូលរួម​ក្នុង​យុទ្ធនាការ «​បុគ្គល​ល្អ​ឯក​» របស់​ស្រា​បៀរ ABC អម​ជាមួយនឹង​បុគ្គល​ឆ្នើម ៩​រូប​ផ្សេងទៀត​។ ដោយ​បានឮ​នូវ​រឿងរ៉ាវ​របស់​បុគ្គល​ល្អ​ឯក​ឯទៀតៗ​របស់​កម្ពុជា​រួចហើយ ធ្វើឱ្យ​ខ្ញុំ​ក្តុកក្តួល ដោយសារ​ពួកគាត់​សុទ្ធតែ​បាន​តស៊ូ​នឹង​ភាពលំបាក និង​ជម្នះ​បញ្ហា​ប្រឈម​នានា ដោយ​ការតាំង​ចិត្ត​ឈាន​មកដល់​ជំហរ​ដូច​សព្វថ្ងៃ​។ ពួកគាត់​ពិតជា​បំផុសទឹកចិត្ត​ដល់​រូបខ្ញុំ​ខ្លាំង​មែន ហើយ​ខ្ញុំ​ប្រាកដថា​ពួកគេ​នឹង​ជំរុញ​ទឹកចិត្ត​ដល់​យុវជន​កម្ពុជា​ជាច្រើន ឲ្យ​បន្ត​ក្តី​សុ​បិ​ន្ដ​របស់ខ្លួន និង​ជំនះ​នូវ​រាល់​ឧបសគ្គ ដើម្បី​សហការគ្នា​បង្កើត​ប្រទេស​កម្ពុ​ជាមួយ​ឱ្យ​កាន់តែ​ប្រសើរ​ជាមួយគ្នា​។​»

សូមអបអរទៅកាន់ លោក លូ ម៉េង ដែលបានក្លាយជាបុគ្គលដ៏ល្អឯកសម្រាប់ឆ្នាំ 2022
Congratulations Mr. Luu Meng on becoming 2022’s “The Exceptional”.

​លោក Loic de Laubriere នាយក​ផ្នែក​ទីផ្សារ​នៃ​ក្រុមហ៊ុន​ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា បាន​មានប្រសាសន៍ថា​៖ «​ក្រុមហ៊ុនស្រា​បៀរ ABC តែងតែ​ឈរ​សម្រាប់​ការ​នាំមុខគេ និង​សម្រាប់​ការអបអរសាទរ​ដល់​បុគ្គល ដែលមាន​ភាពក្លាហាន និង​រឹងមាំ ដូចជា​និមិត្តសញ្ញា ABC Lion របស់​យើង​។ ក្នុងនាម​ជា​ម៉ាក​យីហោ​ដែល​ចាក់ឫស​យ៉ាងជ្រៅ​នៅក្នុង​ប្រទេស​កម្ពុជា ក្រុមហ៊ុនស្រា​បៀរ ABC មានការ​ពេញចិត្ត​ជាខ្លាំង​ក្នុងការ​ផ្តល់​ការលើកទឹកចិត្ត ដល់​យុវជន​កម្ពុជា​ជំនាន់​ថ្មី ដើម្បី​កំណត់​ភាពជោគជ័យ​របស់ខ្លួន តាម​លក្ខខណ្ឌ ក៏ដូចជា​អ្វីដែល​ពួកគេ​ចង់​ធ្វើ និង​មាន​ភាពល្អ​ឯក​នៅក្នុង​អ្វី​គ្រប់យ៉ាង​ដែល​ពួកគេ​ធ្វើ​។ វា​ពិតជា​មិនគួរ​ឱ្យ​ជឿ​ក្នុងការ​ស្វែងយល់ អំពី​រឿងរ៉ាវ​របស់​បុគ្គល​ល្អ​ឯក​កម្ពុជា និង​ការធ្វើដំណើរ​របស់​ពួកគេ ដើម្បី​ឈាន​មកដល់​ទីកន្លែង ដែល​ពួកគេ​កំពុង​ស្ថិតនៅ​ដូច​សព្វថ្ងៃនេះ ហើយ​វា​ជា​កិត្តិយស​របស់​យើង ក្នុងការ​អបអរសាទ​រ​ពួកគេ​ក្នុង​រដូវ​កាល​នេះ​។​»

ទិដ្ឋភាពរបស់ភ្ញៀងកិត្តិយសទាំងអស់ចូលរួមកម្មវិធីដ៏អស្ចារ្យរបស់យើង
Our guests experiencing a magical night from ABC.

​ដើម្បី​អបអរ​ឱកាស​ដ៏​សំខាន់​នេះ លោក លូ ម៉េង បានបង្ហាញ​ជំនាញ​ចម្អិន​អាហារ​ដ៏​ល្អ​ឯក​របស់លោក នៅក្នុង​កម្មវិធី​រាត្រី​ដ៏​ល្អ​ឯក របស់​ក្រុមហ៊ុនស្រា​បៀរ ABC តាមរយៈ​ការច្នៃ ឈុត​ម្ហូប​ជាច្រើន​មុខ​លាយ​ជាមួយ​ស្រា​បៀរ ABC គួរឱ្យ​ចង់​ពិសា សម្រាប់​ពិធី​លាង​សាយភោជន៍​ល្ងាច បែប​សមោសរ​។

ពិតជាការប្រគុំតន្ត្រីដ៏អស្ចារ្យពី កញ្ញា កេសរ
What an exceptional performance from Kesorrr

​លោក លូ ម៉េង មានជោគ​ជតា​ជា​ចុងភៅ​ស្រាប់​។ ជីដូន​របស់លោក​បាន​ដុសខាត់​ជំនាញ​របស់គាត់​ខាង​ចម្អិន​អាហារ ថ្វាយ​រាជវង្ស នៅ​ដំណាក់​ក្រយា​របស់​ព្រះបរមរាជវាំង រីឯ​ម្តាយ​របស់លោក​ក៏មាន​ចំណង់​ចំណូលចិត្ត ចំពោះ​ការធ្វើ​ម្ហូប​ផងដែរ​។ លោក​បានចាប់ផ្តើម​ការ​ងារ​ដំបូង​នៅ​សណ្ឋាគារ Cambodiana ដ៏​ល្បីល្បាញ មុនពេល​ពង្រីក​បទពិសោធ​ន៍​ធ្វើ​ម្ហូប​លំដាប់​ផ្កាយ​ប្រាំ​របស់លោក​ទៅកាន់​សណ្ឋាគារ Sofitel និង សម្ព័ន្ធ​ក្រុមហ៊ុន Sunway Group​។ នៅ​ឆ្នាំ​២០០៥ លោក​ក៏បាន​សហ​ស្ថាបនា​ភោជនីយដ្ឋាន «​ម្លិះ​» ដោយមាន​គោលបំណង​បញ្ចូល​ទម្រង់​សហ​សម័យ ដល់​រូបមន្ត​ម្ហូប​ខ្មែរ​ដែលមាន​អាយុកាល​យូរ​មកហើយ​។ ភោជនីយដ្ឋាន​នេះ​បាន​វិ​វត្ត​ខ្លួន ក្លាយជា​កន្លែង​ផ្តល់​បរិយាកាស​ទទួលទាន​អាហារ​បែប​ថ្លៃថ្នូរ​បំផុត​មួយ នៅ​កម្ពុជា​ដូច​សព្វថ្ងៃនេះ​។ មិនតែប៉ុណ្ណោះ លោក លូ ម៉េង ក៏បាន​ឆ្លា​ប់​ភ្ជាប់​រសជាតិ​អាហារ​ប្លែក​មាត់​របស់​កម្ពុជា លើ​ផែនទី​អន្តរជាតិ​ដែរ តាមរយៈ​ការងារ​ជាមួយ ចុងភៅ​ល្បី​ថ្នាក់​អន្តរជាតិ​គឺ​លោក Anthony Bourdain និង​បង្ហាញខ្លួន​ជាមួយ Gordon Ramsay ក្នុង​កម្មវិធី​ទូរទស្សន៍ “Great Escape” របស់គាត់​ផងដែរ​។

បុគ្គលល្អឯករបស់យើងដែលមកពីវិស័យ រចនាម៉ូដ តន្ត្រី និង ម្ហូមអាហារ
The Exceptional from Fashion, Music, and Culinary industry.

​អម​ជាមួយ​លោក លូ ម៉េង ក្រុមហ៊ុនស្រា​បៀរ ABC ក៏បាន​អបអរសាទរ​ដល់​បុគ្គល​ល្អ​ឯក​កម្ពុជា​ចំនួន ៩​រូប​ផ្សេងទៀត​ដូចជា​៖

១. លោក នាង កា​វិច​៖ ជា​ផលិតករ និង​សមិទ្ធ​ករ ល្បីល្បាញ​តាមរយៈ​ភាពយន្ត​ខ្នាត​វែង​រឿង «​ប៊ូ​ឌី​ញ​ស​»

២. លោក ជុំ សុធា​៖ ជា​អ្នកដឹកនាំ​ភាពយន្ត​ឯកសារ ភាពយន្ត​ខ្លី កម្មវិធី​ល្បែង​តាម​ទូរទស្សន៍ និង​ស្ព​ត​ពាណិជ្ជកម្ម​

៣. អ្នកនាង ប៉ុល គឹម​សាន​៖​ជា​ចុងភៅ​ត្រួសត្រាយ​ផ្លូវ នៅ​ពីក្រោយ​ភោជនីយដ្ឋាន Embassy គួរឱ្យ​ស្ញប់ស្ញែង នៅ​សៀមរាប​

៤. លោក ស៊ឹម ចាន់គិរី​រ័ត្ន​៖ ជា​សហគ្រិន អគ្គនាយក​ប្រតិបត្តិ និង​ស្ថាបនិក​ជ័យលាភី នៃ​ធុរកិច្ច​បង្កើត​ថ្មី​បែប​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ គឺ BanhJi (​បញ្ជី​)

៥. លោក ជា ឡង់​ដា​៖ ជា​ស្ថាបនិក ត្រួសត្រាយ​ផ្លូវ​ខាង​បច្ចេកវិទ្យា របស់​ប្រព័ន្ធ​កក់​ការធ្វើដំណើរ​អន​ឡាញ​គឺ BookMeBus

៦. កញ្ញា ឃុន វ​ឌ្ឍា​និ​ត (DJ ម៉ៃ​លី​)៖ ជា DJ បែប​តន្ដ្រី​អេ​ឡិច​ត្រូ​និ​ច (EDM) រហ័ស​នាម​ថា «Cambodia’s Queen of Clubbing»

៧. កញ្ញា រិទ្ធី លំអរ​កេសរ​៖ ជា​សកម្មជន​ក្នុង​វិស័យ​តន្ត្រី​សហ​សម័យ និង​ជា​សហ​ស្ថាបនិក​នៃ​ក្រុម​ច្នៃប្រឌិត «​ភ្លើង គប់​» និង​មហោស្រព​វប្បធម៌​ប្រចាំឆ្នាំ ឈ្មោះថា «​បុណ្យ​ភូមិ​»

៨. លោក ណាត សុខ​ណាន​៖ ជា​អ្នក​រចនា​ម៉ូដ និង​ជា​ស្ថាបនិក​ហាង​សម្លៀកបំពាក់ Soknan’s Boutique

៩. អ្នកនាង វ៉ាន់ ណា​តា​សា​៖ អ្នក​រចនា​ម៉ូដ និង​ជា​ស្ថាបនិក​ហាង​ម៉ូដ Natacha Van ។

មុខម្ហូបដ៏ពិសេសលាយបញ្ចូលនូវស្រាបៀរ ABC ដែលបានចម្អិនឡើងដោយចុងភៅដ៏ល្អឯករបស់យើងទាំង 2 រូប
A very special menu, infused with the magic of ABC Extra Stout, made by our 2 exceptional chefs.

​ចាប់តាំងពី​យុទ្ធនាការ​នេះ​បានចាប់ផ្តើម​នៅ​ថ្ងៃទី ១៦ ខែវិច្ឆិកា កន្លងទៅ គណៈមេប្រយោគ​ដ៏​គួរឱ្យ​គោរព​របស់​យើង​រួមមាន ជ័យលាភី​បុគ្គល​ល្អ​ឯក កាលពី​ឆ្នាំមុន លោក សាយ​; ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ តេស​សូ​; ជើង​ខ្លាំង​វិស័យ​កម្សាន្ត​បែប​ឌីជីថល លោក ជី សិលា​; ស្ថាបត្យករ​ឈានមុខ​របស់​កម្ពុជា លោក ហ៊ុន ចាន់​សាន​; និង​សហគ្រិន​ស្ដ្រី និង​ជា​ស្ថាបនិក Lyly Foods គឺ​លោកជំទាវ​ឧកញ៉ា កែវ មុំ ពិតជា​មានការ​ងារ​ដ៏​លំបាក និង​សម្រេចចិត្ត​ក្នុងការ​ជ្រើសរើស​បុគ្គល​ល្អ​ឯក ១​រូប ក្នុងចំណោម បុគ្គល​ល្អ​ឯក​ទាំង ១០​រូប ដែល​នឹង​ទទួលបាន​នូវ​ថវិកា​រង្វាន់​ចំនួន ២​ម៉ឺន​ដុល្លារ​។ ថ្វីបើ​បេក្ខភាព​នៅ​ឆ្នាំនេះ​សុទ្ធ​តែមាន​ភាពល្អ​ឯក នៅក្នុង​វិស័យ​របស់​ពួគគេ​រៀងៗ​ខ្លួន ប៉ុន្ដែ​មានតែ​បុគ្គល​ល្អ​ឯក ១​រូប​ប៉ុណ្ណោះ​ដែល​ក្លាយជា​បុគ្គល​ល្អ​ឯក​របស់ ស្រា​បៀរ ABC ប្រចាំឆ្នាំ ២០២២ ហើយ​នោះ​គឺ លោក លូ ម៉េង​។​

​ដើម្បី​ទទួលបាន​ព័ត៌មាន​បន្ថែម​អំពី​យុទ្ធនាការ «​បុគ្គល​ល្អ​ឯក​» របស់​ក្រុមហ៊ុនស្រា​បៀរ ABC ឬ​ដើម្បី​ទស្សនា​ភាពយន្ត​ខ្លី​របស់​បុគ្គល​ល្អ​ឯក សូម​ចូលទៅ​កាន់​៖

●​ ​ABC’s Website: https://abcbeerkh.com

●​ ​ABC’s Facebook Page: https://www.facebook.com/abcbeer.cambodia

●​ ​ABC’s Instagram Page: https://www.instagram.com/abcbeer.cambodia/

●​ ​ABC’s YouTube Channel: https://www.youtube.com/c/ABCBeerCambodia

ការលើកកែវអបអរពីបុគ្គលល្អឯកទាំង 10 រូប
A toast of celebration from the 10 Exceptional Cambodians

​អំពី​ក្រុមហ៊ុន​ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា​

​ក្រុមហ៊ុន​ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា ចាប់ផ្តើម​បើក ប្រតិបត្តិការ អាជីវកម្ម​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ឆ្នាំ​១៩៩៤​។ យោងទៅតាម​បំណង​ក្នុងការ​បង្កើត​នូវ​ក្តី​រីករាយ​ក្នុងការ​ជួបជុំគ្នា​ពិតប្រាកដ ដើម្បី​បំផុស ឱ្យ​ពិភពលោក​កាន់តែ​ប្រសើរ ក្រុមហ៊ុន បង្កើត​នូវ​បទពិសោធន៍​អស្ចារ្យ​នានា សម្រាប់​អ្នក​ពិសា និង​អតិថិជន ជាមួយនឹង​ផលប​ត្រ​ស្រា​បៀរ​អន្ដរជាតិ ព្រមទាំង ស្រា​បៀរ​ក្នុងស្រុក ដូចជា ស្រា​បៀរ Heineken®, Tiger, ABC, Anchor, និង Gold Crown ជាដើម​។ តាមរយៈ​ការបោះ​ទីតាំង និង​រោងចក្រ ទំនើប​សម្បូរបែប​រប​ស់​ខ្លួន ក្រុមហ៊ុន ផ្តល់​ការងារ​ឱ្យ​បុគ្គលិក​សរុប​ប្រមាណ ៧០០​នាក់ ហើយ​ទ្រទ្រង់​ដល់​ការងារ​ដោយ​ប្រយោល ឱ្យ​មនុស្ស​ជាង ១២០ ០០០​នាក់ តាមរយៈ​សង្វាក់​ផលិតកម្ម​របស់ខ្លួន​។ ដោយ​ប្រកាន់​គោលការណ៍​អភិវឌ្ឍ ប្រទេស​កម្ពុជា​ប្រកបដោយ​និរន្តរភាព ក្រុមហ៊ុន​ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា មាន​គោលបំណង «​កសាង​កម្ពុជា​ឱ្យ​ប្រសើរ​» ដោយ​ផ្តោតលើ​ផ្នែក​បរិស្ថាន និរន្តរភាព​សង្គម និង​ការ​ពិសា​ដោយ​ទំនួល​ខុសត្រូវ ឆ្ពោះទៅរក​ពិភពលោក ដែល​គ្មាន​ការបំពុល មាន​តុល្យភាព និង​សុខភាព​ល្អ​ជាង​មុន​។ ក្រុមហ៊ុន​ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា ជា​ក្រុមហ៊ុន​ចំណុះឱ្យ HEINEKEN Company ដែលជា​សម្ព័ន្ធ​ក្រុមហ៊ុនផលិតស្រាបៀរ កម្រិត​អន្តរជាតិ​ជាងគេ​លើ​ពិភពលោក៕

ការប្រគុំតន្ត្រីពិសេសពី កញ្ញា កេសរ ជាមួយបទចម្រៀងថ្មី 2 បទ
A very special performance from KESORRR with her 2 new tracks.
ការប្រគុំតន្ត្រីសម្រាប់អបអរពី លោក សាយ
A special celebration performance from SAI.
បុគ្គលល្អឯកឆ្នាំ 2021 លោក សាយ រួមទាំងភ្ញៀវកិត្តិយសរបស់យើង
2021 The Exceptional Sai enjoying the night with our guests.
ការមកដល់ដ៏ល្អឯករបស់ភ្ញៀវកិត្តិយសរបស់យើង
Arriving in style at the exceptional night.
រាត្រីនេះកាន់តែល្អឯកជាមួយពិធីការនីដ៏ល្អឯកគឺ កញ្ញា សារីតា
Our night could not be so exceptional without our MC, Sarita Reth.
ក្នុងនោះផងដែរ លោក Summer ក៏ជាដៃគូរពិធីករដ៏ពិសេសសម្រាប់រាត្រីដ៏ល្អឯកនេះ
Partnering with Sarita, it is the exceptional MC, Summer (Dara Ousakphea)!
បុគ្គលល្អឯករបស់យើងដែលមកពីវិស័យ ភាពយន្ត និង សហគ្រិន
The Exceptional from Film & Business industry.
កញ្ញា កេសរ បានធ្វើការថតវិដេអូជាមួយកាមេរ៉ា Glambot របស់យើង
KESORRR posing for our exceptional glambot.
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម