Connect with us

ជីវិតកម្សាន្ដ

យុទ្ធនាការ «បុគ្គលល្អឯក» របស់ ABC ត្រឡប់មកវិញ ដើម្បីអបអរដល់បុគ្គលល្អឯកកម្ពុជា ដែលកំណត់ភាពជោគជ័យដោយខ្លួនឯង

បានផុស

នៅ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ភ្នំពេញ ៖ កម្មវិធី​ដ៏​អស្ចារ្យ​របស់​ក្រុមហ៊ុន​ស្រាបៀរ ABC គឺ​កម្មវិធី «​បុគ្គល​ល្អ​ឯក​» បាន​ត្រឡប់​មក​វិញ​ហើយ ជាមួយ​បុគ្គល​ល្អ​ឯក​ចំនួន ១០ រូប នៅ​កម្ពុជា​មកពី​វិស័យ ៥ ផ្សេងៗ​គ្នា។ ដោយសារ​ប្រទេស​កម្ពុជា​ចេះតែ​វិវឌ្ឍន៍​ទៅមុខ យុវជន​ជំនាន់​ក្រោយ កាន់តែ​ឃ្មាតខ្មី​ក្នុង​ការ​សម្រេច​ជោគជ័យ ហើយ​ស្វែងរក​ឱកាស​ថ្មី​ជាច្រើន។

កម្មវិធី​នេះ​បាន​បង្កើត​ឡើង​ក្នុង​គោលបំណង ដើម្បី​ចែករំលែក​រឿងរ៉ាវ​របស់​បុគ្គល​ដែល​ហ៊ាន​សុបិន ហើយ​សម្រេច​ជោគជ័យ​ដែល​ខ្លួន​ប្រាថ្នា ដើម្បី​បំផុស​ទឹកចិត្ត​ដល់​យុវជន​កម្ពុជា​ជំនាន់​ក្រោយ។

ក្នុង​រដូវ​កាល​ទី ១ តារា​ចម្រៀង​ពេញ​និយម​របស់​កម្ពុជា​មួយ​រូប គឺ លោក អ៊ួន បឋម ដែល​គេឯង ស្គាល់​ថា «​សាយ​» បាន​ទទួល​រង្វាន់​ជា​ទឹកប្រាក់​ចំនួន ២ម៉ឺន​ដុល្លារ ដោយ​សារភាព​អង់អាច​ដ៏​អស្ចារ្យ និង​វិភាគទាន​ដ៏​លេចធ្លោ​របស់​លោក ចំពោះ​សង្គម។ ដោយ​ប្រកាន់​វប្បធម៌​ទ្រទ្រង់​សង្គម ពេល​ខ្លួន​បាន​រីកចម្រើន សាយ បាន​វិភាគទាន​ទឹកប្រាក់ ១ម៉ឺនដុល្លារ ទៅ​ក្នុង​កម្មវិធី «Run with Sai – Virtual Run 2021»។ ហើយ​កម្មវិធី​នេះ​រៃអង្គាស​បាន​ថវិកា​ច្រើន​គួរសម សម្រាប់​ការងារ​សប្បុរសធម៌ និង​អង្គការ​នានា។ នៅ​ឆ្នាំនេះ គាត់​បាន​បន្ត​យុទ្ធនាការ “​រត់​ជាមួយ​សាយ​” ហើយ​រត់​ក្នុង​ចម្ងាយ​ដ៏​ពិសេស ៣០៣ គីឡូម៉ែត្រ ពី​ភ្នំពេញ​ទៅ​សៀមរាប ដោយ​បាន​រៃអង្គាស​ថវិកា​បាន​ជាង ១៣ម៉ឺន​ដុល្លារ គិត​ត្រឹម​ខែ​វិច្ឆិកា ឆ្នាំនេះ សម្រាប់​អង្គការ​សប្បុរសធម៌​ក្នុងស្រុក​មួយ។

ក្នុង​ឆ្នាំនេះ កម្មវិធី «​បុគ្គល​ល្អ​ឯក​» នឹង​បង្ហាញ​ជូន​បុគ្គល​ល្អ​ឯក​ថ្មី ១០ រូប តាមរយៈ​ភាពយន្ត​ខ្លី ១ នាទី​របស់​ពួកគេ។ ក្នុង​ភាពយន្ត​ទាំងនេះ ពួកគាត់​នឹង​រៀបរាប់​ប្រាប់​យើង​ពី​គំនិត​បំផុស កម្លាំងចិត្ត និង​បញ្ហា​ប្រឈម ដែល​ពួកគាត់​បាន​ឆ្លងកាត់ ហើយ​ថា តើ​ពួកគាត់​ជម្នះ​ឧបសគ្គ​ទាំងអស់​នោះ បាន​ដោយ​របៀប​ណា ដើម្បី​ក្លាយ​ជា​បុគ្គល​លេចធ្លោ​ក្នុង​វិស័យ​របស់​ខ្លួន។ វិស័យ​ទាំង ៥ នោះ​រួមមាន ផ្នែក​សហគ្រិន ម្ហូបអាហារ រចនា​ម៉ូដ ភាពយន្ត និង​តន្ត្រី។ ផលិតករ​ដ៏​ចំណាន​នៅ​ពីក្រោយ​ស្នាដៃ​ដ៏​ល្អ​ឯក​ទាំងអស់​នេះ គឺ កញ្ញា រិទ្ធី លំអរ​ពេជ្រ ដែល​គេ​ស្គាល់​ថា «​យ៉ូ​គី​» ជា​ផលិតករ ដែល​ទទួល​បាន​រង្វាន់​ជាច្រើន និង​ជា​បុគ្គល​ល្អ​ឯក​មួយរូប​ផងដែរ។ ឆ្នាំនេះ ចក្ខុវិស័យ​របស់​កញ្ញា ជាមួយ​ក្រុមហ៊ុន​ស្រា​បៀរ ABC គឺ​បង្ហាញ​រឿងរ៉ាវ​របស់​បុគ្គល​ល្អ​ឯក​ទាំង ១០ រូប ឲ្យ​មាន​លក្ខណៈ​កាន់តែ​ផ្ទាល់ខ្លួន ពេលនោះ ហើយ​ទស្សនិកជន​ពិតជា​អាច​ទទួលបាន​បទពិសោធន៍​ជីវិត​របស់​បុគ្គល​ល្អ​ឯក​ទាំងនោះ បាន​ស៊ីជម្រៅ ប្រកបដោយ​ភាព​រីករាយ​ជាង​មុន។

លោក Loic de Laubriere នាយក​ផ្នែក​ទីផ្សារ នៃ​ក្រុមហ៊ុន​ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា បាន​មានប្រសាសន៍ថា ៖ «ជា​ការ​ពិត​ចំពោះ​ក្នុងនាម​ជា​ម៉ាក​យីហោ​ដ៏​ល្អ​ឯក យើង​មាន​ការ​គោរព និង​កោតសរសើរ​ជា​ខ្លាំង​ចំពោះ​បុគ្គល​ត្រួសត្រាយ​ផ្លូវ​នៅ​កម្ពុជា​ទាំងនេះ​ណាស់ ដោយ​ពួកគាត់​បង្ហាញ​នូវ​ភាព​ខ្លាំង និង​ភាពជា​អ្នកដឹកនាំ​ដូចជា តោ អីចឹង។ យើងខ្ញុំ​មាន​មោទនភាព ដែល​អាច​ចាប់​ដៃគូ​ជាមួយ​ពួកគាត់ ក្នុង​ការ​រៀបរាប់​រឿងរ៉ាវ​របស់​ពួកគាត់ ដោយ​សង្ឃឹមថា កម្មវិធី​នេះ នឹង​បំផុស​ទឹកចិត្ត​ដល់​អ្នកដឹកនាំ​នា​អនាគត​បន្ថែម​ទៀត។ ច្បាប់​ជោគជ័យ​មាន​ការវិវត្តន៍ ហើយ​តាមរយៈ​កម្មវិធី​នេះ យើង​សង្ឃឹម​បង្ហាញ​ថា ជោគជ័យ​អាច​កើតមាន​ជាច្រើន​ទម្រង់ ហើយ​ក្រុមហ៊ុន​ស្រាបៀរ ABC បន្ត​ស្ថិតនៅ​ដើម្បី​អបអរ​ដល់​ពួកគាត់​ទាំងអស់​គ្នា!»

នៅ​ខែ​ធ្នូ​នេះ ក្រុមហ៊ុន​ស្រាបៀរ ABC នឹង​បើក​ព្រឹត្តិការណ៍​ដំណើរការ កម្មវិធី​ដ៏​ល្អ​ឯក​មួយ ដើម្បី​អបអរ​ដល់​បេក្ខជន​ដែលមាន​រឿងរ៉ាវ​រំជើបរំជួល​ជាច្រើន ដើម្បី​ធ្វើ​ឲ្យ​រដូវ​កាល​នេះ កាន់តែ​មិន​អាច​បំភ្លេច​បាន។ ព័ត៌មាន​បន្ថែម​នឹង​ផ្សាយ​ជូន​ឆាប់ៗ​នេះ ដូច្នេះ​សូម​តាមដាន​បណ្ដាញ​សង្គម​របស់​ក្រុមហ៊ុន​ស្រាបៀរ ABC ដើម្បី​ទទួល​បាន​ព័ត៌មាន​មុនគេ​ថា តើ​លោកអ្នក​អាច​យក​បាន​លិខិត​អញ្ជើញ ចូលរួម​រាត្រី​ផ្ដាច់មុខ​ដ៏​ពិសេស​នេះ បាន​ដោយ​របៀប​ណា។

ជួប​ជាមួយ​បេក្ខភាព​បុគ្គល​ល្អ​ឯក​ប្រចាំ​ឆ្នាំ ២០២២

សហគ្រិន​

លោក ជា ឡង់ដា

លោក ជា ឡង់​ដា ជា​អតីត​អ្នកគ្រប់គ្រង​ខាង​ព័ត៌មានវិទ្យា​មួយ​រូប ហើយ​មាន​ភាព​ល្បីល្បាញ​ដោយសារ​បដិវត្ត​កម្ម​របស់​លោក​លើ​វិស័យ​ដឹកជញ្ជូន ហើយ​លោក ជា ឡង់​ដា ក៏​ជា​ម្ចាស់​គំនិត​ពីក្រោយ BookMeBus ផងដែរ។ កម្មវិធី​កក់​សំបុត្រ​ធ្វើដំណើរ​មួយ​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ ២០១៥ សម្រាប់​ការ​កក់​មធ្យោបាយ​ធ្វើដំណើរ​ជាច្រើន​ប្រភេទ​រួមមាន ៖ រថយន្តក្រុង រថភ្លើង សាឡាង និង​រថយន្តឈ្នួល ពេញ​ផ្ទៃ​ប្រទេស​កម្ពុជា ហើយ​ថែមទាំង​ហួស​ព្រំដែន​កម្ពុជា​ទៀត​ផង។

ប្រព័ន្ធ​គ្រប់គ្រង​ការ​លក់​សំបុត្រ​របស់​ក្រុមហ៊ុន​របស់​លោក​ធ្លាប់​ទទួល​បាន​រង្វាន់​កន្លង​មក ហើយ​កំពុង​ត្រូវ​បាន​ប្រើប្រាស់​ដោយ​ប្រតិបត្តិ​ករ​ដឹកជញ្ជូន​នានា នៅ​ក្នុង​តំបន់ ដោយ​សម្រួល​ដល់​អ្នកធ្វើ​ដំណើរ​ជាង ២ លាន ក្នុង​មួយ​ឆ្នាំ។

ស៊ឹម ចាន់គិរីរ័ត្ន

លោក គិរី​រ័ត្ន មាន​បទពិសោធន៍ ជាង ១៧ ឆ្នាំ ខាង​ផ្នែក​យុទ្ធសាស្ត្រ និង​ហិរញ្ញវត្ថុ ហើយក៏​ជា​ពន្លក​សហគ្រិន​មួយ​រូប​ផង​ដែរ។ បច្ចុប្បន្ន​លោក​ជា​អគ្គនាយក​ប្រតិបត្តិ និង​ស្ថាបនិក​ធុរកិច្ច​បង្កើត​ថ្មី បែប​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ (FinTech startup) ដែល​ធ្លាប់​ទទួល​បាន​រង្វាន់​កន្លង​មក គឺ BanhJi (បញ្ជី)។ ជា​អ្នក​គាំទ្រ​ប្ដូរផ្ដាច់​មួយ​រូប​ដល់​សហគ្រិន​ភាព លោក​បម្រើ​ការងារ​ជា​អនុប្រធាន នៃ​សមាគម​សហគ្រិន​វ័យ​ក្មេង​កម្ពុជា និង​ជា​ក្រុម​ប្រឹក្សា​ឧស្សាហកម្ម​ផ្សេងទៀត​ផង​ដែរ។

ម្ហូបអាហារ

លោក លូ ម៉េង

លោក លូ ម៉េង ចាប់កំណើត​មក​ដោយ​មាន​ជំនាញ និង​ឈាមជ័រ​ខាង​ធ្វើ​ម្ហូបអាហារ ដោយសារតែ​ជីដូន​របស់​លោក​ត្រូវបាន​ដុសខាត់​ជំនាញ​របស់​ខ្លួន នៅ​ឯ​ព្រះបរមរាជវាំង។ បន្ទាប់ពី​អភិវឌ្ឍ​ជំនាញ​ផ្ទាល់​របស់​លោក​ក្នុង​ផ្ទះបាយ នៅ​ប្រទេស​សិង្ហបុរី និង​ម៉ាឡេស៊ី លោក លូ ម៉េង បាន​ត្រឡប់​មក​កម្ពុជា ដើម្បី​បម្រើការ​តាម​សណ្ឋាគារ​ផ្កាយ​ប្រាំ​មួយ​ចំនួន មុននឹង​ចាប់ផ្ដើម​បើក​ភោជនីយដ្ឋាន «​ម្លិះ​» ដែល​គេឯង​ឲ្យ​តម្លៃ​គ្រប់គ្នា និង​ប្រតិបត្តិការ​ផ្នែក​បដិសណ្ឋារកិច្ច​ជាច្រើន​ផ្សេងទៀត។

អ្នកនាង ប៉ុល គឹមសាន

អ្នកនាង ប៉ុល គឹមសាន បាន​វិវឌ្ឍន៍​ខ្លួន​ក្លាយជា​និមិត្តរូប​ក្នុងស្រុក ក្នុង​វិស័យ​ធ្វើ​ម្ហូប ដែល​គេឯង​ស្គាល់​ថា «​កូនភ្លោះ គីម​សាន​»។ អ្នកនាង​ជា​បុគ្គល​ពីក្រោយ​ការ​ច្នៃប្រឌិត​របស់​ភោជនីយដ្ឋាន Embassy ដែល​គួរ​ឲ្យ​កោតសរសើរ​នៅ​ខេត្ត​សៀមរាប។ គាត់​ក៏​ជា​មេ​ចុងភៅ​ម្នាក់​ដែល​ត្រួសត្រាយ​ផ្លូវ ដោយ​បង្កើត​នូវ​ម្ហូប​ប្រភេទ​ថ្មី សម្រាប់​ម្ហូប​ខ្មែរ​ដ៏​ពិសេស ដែល​អ្នកនាង​បាន​បង្ហាញ​ទូទាំង​ពិភពលោក​។ អ្នកនាង​ក៏បាន​ចប់​ការសិក្សា​ពី​សាលា​បដិសណ្ឋារកិច្ច «​ប៉ូល ឌូ​ប្រ៊ុល​» ដ៏​ល្បីល្បាញ​ផង​ដែរ។

រចនាម៉ូដ

អ្នកនាង វ៉ាន់ ណាតាសា

អ្នកនាង វ៉ាន់ ណា​តា​សា ជា​អ្នក​ច្នៃ​ម៉ូត​ខ្មែរ​ហុងកុង​វ័យក្មេង​មួយរូប ដែល​បាន​សាង​កេរ្តិ៍ឈ្មោះ​ដោយ​ខ្លួនឯង​លើ​ឆាក​អន្តរជាតិ តាំងពី​អ្នកនាង​ចាប់ផ្ដើម​បើក​យីហោ​សម្លៀកបំពាក់​ដេរ​ដោយ​ដៃ​របស់ខ្លួន​នៅ​កម្ពុជា។ អ្នកនាង​បានកើត​នៅ​ទីក្រុង​ហុងកុង សិក្សា​នៅ ទីក្រុង​ឡុងដ៍ ហើយ​ឥឡូវនេះ កំពុង​រស់នៅ​ប្រទេស​កម្ពុជា។ អ្នកនាង​បាន​វិវឌ្ឍន៍​ខ្លួន​ក្លាយជា​តារា​ដ៏​ល្អ​ឯក ដោយ​មិន​ត្រឹមតែ​ជា អ្នក​ច្នៃ​ម៉ូត ដ៏​ចំណាន​មួយរូប​នោះទេ តែ​ក៏​ជា​អ្នក​ថតរូប អ្នកដឹកនាំ​ការតុបតែង ធុរជន និង​តារា​ទូរទស្សន៍ មួយរូប​ផងដែរ។

លោក ណាត សុខណាន

លោក ណាត សុខណាន បាន​បញ្ចប់​ការសិក្សា​ជាមួយ​នឹង​មុខជំនាញ​ខាង​កសិកម្ម តែ​បែរជា​ធ្វើ​ឲ្យ​ពិភព​ម៉ូត​កក្រើក​ដោយសារ​ការ​រចនា​ម៉ូដ ដ៏​ល្អ​ឯក​របស់​លោក។ នៅ​ហាង Soknan’s Boutique លោក​បាន​បង្វឹក​សិស្ស​ហាត់​ការ និង​នារី​ជាង​ដេរ ដោយ​ផ្ទាល់ ក្នុង​គោលបំណង​ជួយ​ឲ្យ​អ្នក​ជំនាន់​ក្រោយ​បាន​រីកចម្រើន​ដូចគ្នា។ ដើម្បី​ធានា​ថា លោក​ច្នៃ​បាន​សម្លៀកបំពាក់​រាត្រី ស្បែ​សូត និង​អាវ​កូនក្រមុំ​ប្រណីត​បំផុត​នោះ លោក ណាត សុខ​ណាន ធ្វើដំណើរ​ទូទាំង​ពិភពលោក ដើម្បី​ស្វែងរក​ឲ្យបាន​វត្ថុ​ធាតុ​ដ៏​ល្អ​ឯក។ ម៉ូត​សម្លៀកបំពាក់​របស់​គាត់​បាន​ចូលរួម​ជា​កិត្តិយស​ក្នុង​កម្មវិធី​ដើរ​ម៉ូត​ជាច្រើន ដែល​រួមមាន ៖ «KL Fashion Week» និង​«Malaysia Fashion Week»។

ភាពយន្ត

លោក ជុំ សុធា

លោក ជុំ សុធា បាន​បញ្ចប់​ការ​សិក្សា​ជាមួយ​បរិញ្ញាបត្រ​ផ្នែក​ផលិត​ភាពយន្ត ពី​ប្រទេស​កូរ៉េ នៅ​ឆ្នាំ ២០១៦ ហើយ​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ ដើម្បី​ចាប់​អាជីព​របស់​លោក​ជា​ផលិតករ​ភាពយន្ត។

លោក​បាន​ផលិត​មាតិកា​យ៉ាង​ច្រើន​អនេក រួមមាន ភាពយន្ត​ឯកសារ ភាពយន្ត​ខ្នាត​ខ្លី កម្មវិធី​កម្សាន្ត​តាម​ទូរទស្សន៍ និង​វីដេអូ​ពាណិជ្ជកម្ម​ផ្សេងៗ​ជាច្រើន​ទៀត។ លោក​ក៏​ជា​អតីត​សិស្ស​ពី​វគ្គ​សិក្សា​ភាពយន្ត​ល្បីល្បាញ​ដូចជា AFA (ឆ្នាំ ២០១៧) និង​FAJR (ឆ្នាំ ២០១៩) ផងដែរ។

លោក នាង កាវិច

លោក នាង កាវិច បាន​កសាង​កេរ្តិ៍ឈ្មោះ​របស់ខ្លួន​ក្នុងនាម​ជា​ផលិតករ​ភាពយន្ត​លេចធ្លោ​មួយរូប​។ លោក​ធ្លាប់​សិក្សា តន្ត្រី និង​របាំ​នៅ​អង្គការ «​សិល្បៈ​ខ្មែរ​អមតៈ​» មុននឹង​បញ្ចប់​ការសិក្សា​ផ្នែក​រចនា​បែប​អាជីព ពី​សាកលវិទ្យាល័យ លីម​កុក​វី​ង យ៉ូ​នី​វឺ​ស៊ី​ធី គ្រេ​អេ​ទីវ តិច​ណូ​ឡូ​ជី ក្នុង​ឆ្នាំ​២០១៣​។ នៅ​ឆ្នាំ ២០១០ លោក​បាន​ចាប់ផ្ដើម​ដឹកនាំ​រឿង តាមរយៈ​ភាពយន្ត​ខ្នាត​ខ្លី រឿង «A Scale Boy» ដែល​ជា​ផ្នែក​មួយ នៃ​សិក្ខាសាលា​ភាពយន្ត​ឯកសារ ដឹកនាំ​ដោយ​ផលិតករ​ភាពយន្ត​កម្ពុជា​លោក ប៉ាន់ រិទ្ធី។

ចាប់ពី​នោះ​មក លោក​បាន​ដឹកនាំ​រឿង និង​ផលិត​ភាពយន្ត​ជាច្រើន។ ភាពយន្ត​ចុងក្រោយ​របស់​លោក គឺ​រឿង «ប៊ូ​ឌី​ញ​ស» ត្រូវ​បាន​ចាក់​បញ្ចាំង ក្នុង​ឆ្នាំ ២០២១ ដោយមាន​ការ​កោតសរសើរ​មិន​ដាច់​ពី​ឆាក​អន្តរជាតិ។

តន្ត្រី

កញ្ញា រិទ្ធី លំអរកេសរ

គេឯង​ស្គាល់​កញ្ញា​ថា «​កេសរ​» ដែលជា​អ្នកនិពន្ធ​ចម្រៀង​ដ៏​ប៉ិនប្រសប់ ហើយ​ដើរតួនាទី​ដ៏​ធំ​ក្នុងការ​ជំរុញ​វិស័យ​តន្ត្រីសម័យ​ដើម​របស់​កម្ពុជា។ កញ្ញា​ធ្លាប់ជា​អ្នកចម្រៀង​គោល ប្រចាំ​ក្រុម​ចម្រៀង «​ក្រុម​តូច​» (SmallWorld SmallBand) ជា​ក្រុម​ដែល​កែទម្រង់​វិស័យ​តន្ត្រី​នៅ​កម្ពុជា តាមរយៈ​បទ​ចម្រៀង ដែល​និពន្ធ​ដោយ​ខ្លួនឯង។ ដោយសារ​សន្ទុះ​ចិត្ត​ដ៏​ពិសេស កញ្ញា​ក៏បាន​រួមចំណែក​ជា​សហ​ស្ថាបនិក «​ភ្លើង​គប់​» ដែលជា​ក្រុម​ច្នៃប្រឌិត​ដែល​ចង់​ផ្សារភ្ជាប់​សិល្បករ​រវាង​គ្នា និង​អភិវឌ្ឍ​តន្ត្រី​ទំនើប​របស់​កម្ពុជា និង «​បុណ្យ​ភូមិ​» ជា​មហោស្រព​ប្រចាំ​ឆ្នាំ​បែប​សិល្បៈ និង​វប្បធម៌។

កញ្ញា ឃុន វឌ្ឍានិត (DJ ម៉ៃលី)

DJ ម៉ៃ​លី បាន​បង្ក​ភាព​កក្រើក​ដ៏​ធំ ក្នុង​វិស័យ​តន្ត្រី​អេឡិចត្រូនិក (EDM) តាំងពី​អ្នកនាង​ឈ្នះ​ការប្រកួត First Pioneer Digital Battle ក្នុង​ឆ្នាំ ២០១៤ មក។ ដោយសារ​ចំណូលចិត្ត​លើ​តន្ត្រី និង​ការ​បង្កើត​ភាព​កក្រើក​លើ​ឆាក​រាំ​របស់ DJ នារី​កំពូល​មួយរូប​នេះ អ្នកនាង​បាន​សាង​កេរ្តិ៍ឈ្មោះ​ឲ្យ​ខ្លួនឯង នៅ​លើ​រង្វង់​តន្ត្រី​ប្រចាំ​តំបន់ ហើយ​វិវត្ត​ខ្លួន​ជា DJ ស្រី​ដ៏​ល្អ​លើស​គេ​នៅ​ប្រទេស​កម្ពុជា។

សម្រាប់​ព័ត៌មាន​លម្អិត​អំពី​យុទ្ធនាការ «​បុគ្គល​ល្អ​ឯក​» លោក​អ្នក​អាច​តាមដាន​តាមរយៈ ៖

ABC’s website​ ​: https://abcbeerkh.com

Facebook ​: www.facebook.com/ABC.ExtraStoutCambodia

Instagram​ ​: @abcbeer.cambodia

អំពី​ក្រុមហ៊ុន​ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា

ក្រុមហ៊ុន​ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា ចាប់ផ្ដើម​បើក​ប្រតិបត្តិការ​អាជីវកម្ម​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ឆ្នាំ ១៩៩៤។ យោងទៅតាម​បំណង​ក្នុង​ការ​បង្កើត​នូវ​ក្តី​រីករាយ​ក្នុង​ការ​ជួបជុំគ្នា​ពិតប្រាកដ ដើម្បី​បំផុស​ឲ្យ​ពិភពលោក​កាន់តែ​ប្រសើរ ក្រុមហ៊ុន បង្កើត​នូវ​បទពិសោធន៍​អស្ចារ្យ​នានា សម្រាប់​អ្នក​ពិសា និង​អតិថិជន ជាមួយ​នឹង​ផលបត្រ​ស្រា​បៀរ​អន្តរជាតិ ព្រមទាំង​ស្រា​បៀរ​ក្នុងស្រុក ដូចជា ស្រា​បៀរ Heineken®, Tiger, ABC, Anchor, និង Gold Crown ជាដើម។ តាមរយៈ​ការ​បោះ​ទីតាំង និង​រោងចក្រ ទំនើប​សម្បូរ​បែប​របស់​ខ្លួន ក្រុមហ៊ុន ផ្តល់​ការងារ​ឲ្យ​បុគ្គលិក​សរុប​ប្រមាណ ៧០០ នាក់ ហើយ​ទ្រទ្រង់​ដល់​ការងារ​ដោយ​ប្រយោល​ឲ្យ​មនុស្ស​ជាង ១២០ ០០០ នាក់ តាមរយៈ​សង្វាក់​ផលិតកម្ម​របស់​ខ្លួន។ ដោយ​ប្រកាន់​គោលការណ៍​អភិវឌ្ឍ​ប្រទេស​កម្ពុជា​ប្រកបដោយ​និរន្តរភាព ក្រុមហ៊ុន​ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា មាន​គោលបំណង «​កសាង​កម្ពុជា​ឲ្យ​ប្រសើរ​» ដោយ​ផ្តោត​លើ​ផ្នែក​បរិស្ថាន និរន្តរភាព​សង្គម និង​ការ​ពិសា​ដោយ​ទំនួល​ខុសត្រូវ ឆ្ពោះ​ទៅ​រក​ពិភពលោក ដែល​គ្មាន​ការ​បំពុល មាន​តុល្យភាព និង​សុខភាព​ល្អ​ជាង​មុន។ ក្រុមហ៊ុន​ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា ជា​ក្រុមហ៊ុន​ចំណុះ​ឲ្យ HEINEKEN Company ដែល​ជា​សម្ព័ន្ធ​ក្រុមហ៊ុន​ផលិត​ស្រាបៀរ កម្រិត​អន្តរជាតិ​ជាងគេ​លើ​ពិភព​លោក៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២០ នាទី មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​ស្តីពី​សុវត្ថិភាព​អគ្គិភ័យ​នៅតាម​សហគ្រាស គ្រឹះស្ថាន

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋមន្ត្រីពាណិជ្ជកម្មកូរ៉េ សរសើរថាកម្ពុជារីកចម្រើនឆាប់រហ័ស និងបង្ហាញបំណងពង្រីក បណ្តាក់ទុនវិនិយោគបន្ថែម

បច្ចេកវិទ្យា៣ ម៉ោង មុន

អ្នកជំនាញនិយាយថា “យុគមាសរបស់ Apple នៅក្នុងប្រទេសចិនបានបញ្ចប់ហើយ”

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

ការលក់សំបុត្រថ្ងៃសុក្ររបស់ក្រុមហ៊ុន Vietjet មានតម្លៃកាន់តែទាបសម្រាប់ការធ្វើដំណើរទៅប្រទេសវៀតណាម និងគោលដៅធ្វើដំណើរផ្សេងៗទៀតពេញមួយឆ្នាំ

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

ការសិក្សារបស់ក្រុមហ៊ុន Visa បានបង្ហាញថា ការប្រើប្រាស់សាច់ប្រាក់សុទ្ធ នៅតែបន្តរីកសុះសាយនៅក្នុងប្រទេសកម្ពុជា ដែលផ្ទុយពីនិន្នាការក្នុងតំបន់អាស៊ីអាគ្នេយ៍

Sokha Hotels

ព័ត៌មានពេញនិយម