Connect with us

ជីវិតកម្សាន្ដ

អតីតសង្សារនាយ ចឺម ទម្លាយអារម្មណ៍ពិត ក្រោយប្រកាសចែកផ្លូវគ្នា

បានផុស

នៅ

អ្នក​មេម៉ាយ​រូប​ស្រស់អ្នកនាង សេង សុឃីម ថ្មីៗនេះបានទម្លាយជុំវិញការបែកបាក់ស្នេហាជាមួយតារាចម្រៀងវ័យក្មេងនាយ ចឺម បង្កការភ្ញាក់ផ្អើលដល់អ្នកគាំទ្រ និងប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​អ្នកនាង សេង សុខ​ឃីម ដែលជា​គូស្នេហ៍​របស់​នាយ ចឺម បាន​លើកឡើងថា​ ការបែកបាក់​ដោយសារ តែ​នាយ ចឺម មាន​មនុស្ស​ថ្មី​ចាំ​លួងលោម​។ ​ជាក់​ស្តែង​អ្នកនាង សេង សុខ​ឃីម បាន​ចេញមក​ទម្លាយ​ថា ​នាង​ខ្ញុំ​សុំ​ប្រកាស​ជា​សាធារណៈ​ថា​ នាង​ខ្ញុំ សេង សុខ​ឃីម ជាមួយ​លោក ចឺម បាន​បែក​គ្នា​ហើយ​ អ៊ីចឹង​សុំ​បងប្អូន​ដែល​ជួប​នាង​ខ្ញុំ​នៅ​ខាងក្រៅ​ ឬ​ក្នុង​ហ្វេសប៊ុក​ទាំង​អស់ ​សូមកុំ​សួរ​អំពី​លោក ចឺម ពី​នាង​ខ្ញុំ​ទៀត​ខ្ញុំ​ពិតជា​មិនដឹង។​

​អ្នកនាង​បន្តថា ​សុំ​ចិត្ត​ពុក​ម៉ែ​បងប្អូន​ទាំងអស់គ្នា ​កុំ​ថា​អី​ឲ្យ​នាង​ខ្ញុំ បែក​គ្នា​ក៏​ប្រកាស​ដែរ​ ព្រោះ​ពេល​ស្រលាញ់គ្នា​ក៏​ផុស​ជា​សាធារណៈ​ឲ្យ​ពុក​ម៉ែ​បងប្អូន​ដឹង​ ហើយអ៊ីចឹង​បែក​គ្នា​ក៏​ផុស​ជា​សាធារណៈឲ្យ​ប្អូន​ដឹង​។​ ជាង ​ ១​ឆ្នាំ ​ត្រូវ​បានបញ្ចប់​មិន​ឈ្លោះ​គ្នា ដែល​តែ​គេ​សុខៗ​ចង់​បែក​តែម្ដង​រួច​លើក​ហេតុផល​ចាស់ៗ​មក​និយាយ​ដដែលៗ​ឃាត់​ក៏​គេ​មិន​ស្តាប់​មានតែ​បណ្តោយ​ឲ្យ​ទៅ​។​

​អ្នកនាង សេង សុខ​ឃីម ​និយាយទៀតថា ​រយៈពេល ៤ ​ខែក្រោយ​នេះ​ ថ្ងៃ​ណា​ក៏​ខ្ញុំ​យំ​ដែរ​បាន​ហើយ ។ សុខ មេសា​ បើ​ចង់ ​Live ​បកស្រាយ​និយាយ​ឲ្យ​អស់​រឿងណា នៅ​អា​ចុងក្រោយ​ផង​។ ​អ្នកនាង​បន្ថែម​ដែរ​ថា ​ឈ្លោះ​ត្រូវៗ​ពេលនេះ​ឈ្លោះ​លែង​ត្រូវ​ទើប​ដឹងថា​ គេ​មាន​អ្នកថ្មី​លួង​។​

​ជាមួយគ្នានេះ​ស្រាប់តែ​នៅ​ថ្ងៃទី​ ០៨ ​ខែកញ្ញា​ ឆ្នាំ​ ២០២២ ​អ្នកនាង សេង សុ​ឃីម បាន​ទម្លាយ​អារ​ម្មណ៍​ខួច​ចិត្តជា​ថ្មី​ ដោយ​លើកឡើងថា ​ក្បត់​មធ្យម​ងំ​ទម្លាក់​កំហុស​លើ​ខ្ញុំ​មិនល្អ លើ​ព្រហ្ម​លិខិត​កំណត់​ទៀត ហាមាត់​យាយ​បាន មិន​ចេះ​ខ្មាស​ពិភពលោក​នេះ​សោះ​៕

អត្ថបទ៖ ចាន់​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា២ នាទីutes មុន

នេះចំណុច​ពិសេសកម្រមាន ធ្វើឱ្យ​ចាត់ទុក Yuji Nishida ជា​ស្តេច​នាគ​​បាល់ទះជប៉ុន

ព័ត៌មានជាតិ២៥ នាទីutes មុន

កងកម្លាំងឆ្មាំព្រំដែនរដ្ឋ Karen មីយ៉ាន់ម៉ាប្រគល់​ ជនជាតិចិន​​៣៦៥​នាក់​ឱ្យ​​ថៃ

ព័ត៌មានអន្ដរជាតិ៤០ នាទីutes មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

គណៈរដ្ឋមន្ត្រីថៃអនុម័ត​ បុណ្យបណ្តែត​​កន្ទោង​​ ក្នុងបញ្ជីភណ្ឌវប្បធម៌អរូបីរបស់យូណេស្កូ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

មីយ៉ាន់ម៉ា​​សុខចិត្ត​ដោះលែង​អ្នក​ទោស​នេសាទ​ថៃ​៤នាក់​ ក្រោយសម្របសម្រួល​ជិតកន្លះឆ្នាំ​​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៦ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម