ជីវិតកម្សាន្ដ
YaYa ញ៉ាំអាហារជាមួយគូស្នេហ៍ អ្នកគាំទ្រផ្ដោតលើឈុតរបស់នាង
Yaya Urassaya បានណាត់ជាមួយគូស្នេហ៍គឺ Nadech Kugimiya ទៅទទួលទានអាហារនៅភោជនីយដ្ឋានមួយ ក៏ប៉ុន្តែមហាជនជាច្រើន បែរជានាំគ្នាផ្ទុះការចាប់អារម្មណ៍លើឈុតដែលនាងស្លៀកមកអង្គុយ ជាមួយគូស្នេហ៍ទៅវិញ។

ជាពិសេស ជាមួយនឹងរូបថតចុងក្រោយដែលត្រូវបានចែករំលែកនៅលើបណ្ដាញសង្គម Instagram របស់តារាសម្ដែងស្រីរូបនេះផ្ទាល់ ដែលបង្ហាញពីពេលវេលាដ៏ផ្អែមល្ហែមមួយ នៅពេលដែលនាង និងគូស្នេហ៍ Nadech បានចេញមកទទួលទានអាហារពេលល្ងាចជាមួយគ្នា។

យ៉ាងណាមិញ នៅក្នុងរូបនោះ អ្វីដែលអ្នកគាំទ្រផ្ដោតអារម្មណ៍ មិនត្រឹមតែលើរូបថតផ្អែមល្ហែមប៉ុណ្ណោះទេ។ ប៉ុន្តែហ្វេនៗរបស់នាង បានចូលមក Comment ដូចៗគ្នាថា រ៉ូបដែល Yaya Urassaya ជ្រើសរើសស្លៀកនោះ ទាំង Cute និងស៊ិចស៊ីលាយឡំគ្នាបង្កើតជាឈុតមួយដែលស្រើបស្រាលមិនធម្មតាឡើយ។ នេះក៏សបញ្ជាក់ថា ក្រោយសម្ដែងឈុតឆាកក្នុងរឿង “Bad Romeo” រួចមក នាងកាន់តែហ៊ានស្លៀកឈុតបែបនេះ និងតែងតែបង្ហាញនូវភាពស្រើបស្រាលដល់មហាជនជានិច្ច។

គួរបញ្ចាក់ដែរថា ថ្មីៗនេះគេសង្កេតឃើញថា តារាសម្ដែង YaYa ហាក់មានភាពផ្អែមល្ហែមលើបណ្ដាញសារព័ត៌មានឲ្យគេឃើញច្រើនឡើងៗ ខណៈនាងនិងគូស្នេហ៍ តែងតែណាត់គ្នាទៅក្រៅញឹកញាប់ ព្រមជាមួយនឹងឈុតលេចលើលេចក្រោមខុសពីមុនឆ្ងាយ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖Taew Natapohn ថត Selfie ឈុតហែលទឹកស្រើបស្រាលនៅពីមុខកញ្ចក់
ចុចអាន៖Mai Davika បញ្ចេញរូបគូស្នេហ៍ អបអរថ្ងៃកំណើតមិត្តប្រុសឈានចូលវ័យ ៣៩ ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


