ជីវិតកម្សាន្ដ
Engfa វាយបកទៅមហាជន វៀតណាម វិញ ក្រោយថានាងមិនចេះ អង់គ្លេស បែរជាប់លំដាប់រងទី ១
Engfa វាយបកទៅវិញ បន្ទាប់ពីអ្នកគាំទ្រវៀតណាមជាច្រើន បានបញ្ចេញមតិវាយប្រហារនាងថា ភាសាអង់គ្លេសខ្សោយ មិនសមនឹងឈានដល់វគ្គផ្ដាច់ព្រ័ត្រកំពូលទាំង ៥ និងបានចំណាត់ថ្នាក់លំដាប់រងទី១ ក្នុងការប្រកួត Miss Grand International 2022 ឡើយ។



ក្រោយត្រូវអ្នកលេងអ៊ីនធឺណិតវៀតណាម វាយប្រហារផ្ទួនៗ Miss Grand ថៃរូបនេះ បានចេញមុខបង្ហោះខេបសិនមួយក្នុងស្ទូរីបណ្ដាញសង្គម IG ជាមួយនឹងរូបភាពមួយសន្លឹក ជាភាសាអង់គ្លេសថា “NEVER MAKE FUN OF SOMEONE WHO SPEAKS BROKEN ENGLISH. IT MEANS THEY KNOW ANOTHER LANGUAGE.” ដែលមានន័យជាភាសាខ្មែរថា “កុំលេងសើចនឹងអ្នកដែលនិយាយភាសាអង់គ្លេសខុស។ ព្រោះពួកគេក៏ចេះភាសាផ្សេងដែរ។”


បន្ថែមពីនេះបវរកញ្ញា Engfah ក៏បានសរសេរខេបសិនជាភាសាអង់គ្លេស លើរូបភាពដែរថា “I’M JUST SOMEONE WHO’S NOT GOOD AT ENGLISH. BUT I PRACTICED MY DREAMS AND TRIED AND WASN’T AFRAID TO SPEAK. AND I NEVER THOUGHT THAT WE HAD TO STOP IMPROVING OURSELVES OR BEING INSECURE. COMMUNICATION MISTAKES TAUGHT ME TO LEARN AND BECOME BETTER. LANGUAGE IS NOT A SHAME. AND I’M VERY PROUD OF MYSELF.” ដែលមានន័យជាភាសាខ្មែរថា “ខ្ញុំគ្រាន់តែជាមនុស្សម្នាក់ដែលមិនពូកែភាសាអង់គ្លេស។ ប៉ុន្តែខ្ញុំបានអនុវត្តដោយដើរតាមក្ដីសុបិនរបស់ខ្ញុំ និងព្យាយាមមិនខ្លាចក្នុងការនិយាយ ហើយខ្ញុំមិនដែលគិតថាត្រូវបញ្ឈប់ការកែលំអជីវិតខ្លួនឯងឡើយ។ កំហុសក្នុងការទំនាក់ទំនង បានបង្រៀនខ្ញុំឲ្យរៀន និងកែលំអ។ មិនចេះភាសាមិនមែនជារឿងអាម៉ាស់ទេ! ហើយខ្ញុំមានមោទនភាពចំពោះខ្លួនឯងណាស់។”

ទន្ទឹមនឹងនេះ Engfa ក៏និយាយពីអ្នកគាំទ្រវៀតណាមដែលជេរប្រមាថនាង។ ជាពិសេសអំពីភាសាអង់គ្លេសថា “ខ្ញុំមិនខឹងទេ ព្រោះជនជាតិវៀតណាមនិយាយអាក្រក់ពីខ្ញុំ ចំអកភាសាអង់គ្លេសរបស់ខ្ញុំ។ មានតែជេរខ្ញុំថាមិនពេញចិត្តលទ្ធផលការវិនិច្ឆ័យរបស់ Miss Grand International ហើយខ្ញុំមិនមែនជាអ្នកដែលនឹងសន្មត់ថានោះទេ។ ជនជាតិវៀតណាមមិនអាក្រក់ទាំងអស់ទេ ព្រោះនៅមានមនុស្សជាច្រើនដែលស្រលាញ់ខ្ញុំនៅវៀតណាម។ ខ្ញុំមិនអាចទប់អារម្មណ៍ និងគំនិតរបស់អ្នកដទៃបានទេ។ ប៉ុន្តែខ្ញុំអាចគ្រប់គ្រងគំនិត និងអារម្មណ៍របស់ខ្ញុំបាន។ ខ្ញុំមិនស្អប់អ្នករាល់គ្នាទេ ហើយក៏មិនធ្វើអ្វីដែលអ្នកធ្វើមកលើខ្ញុំដែរ។ ខ្ញុំធ្លាប់បានទៅប្រទេសវៀតណាមម្តងហើយ អ្នកទាំងអស់គ្នាស្វាគមន៍ និងស្រលាញ់ខ្ញុំខ្លាំងណាស់ ខ្ញុំស្រលាញ់ពួកគេ ហើយខ្ញុំស្រលាញ់វៀតណាម អរគុណអ្នកគាំទ្រមកពីវៀតណាមដែលតែងតែគាំទ្រខ្ញុំ ស្រលាញ់អ្នក។”

គួរបញ្ជាក់ដែរថា ក្រោយកម្មវិធីប្រកួតសម្រស់ Miss Grand International 2022 ដែលធ្វើឡើងនៅប្រទេសឥណ្ឌូណេស៊ី និងរកឃើញម្ចាស់តំណែងថ្មី បានទៅលើបវរកញ្ញាមកពីប្រទេសប្រេស៊ីល នាង Isabella Menin ខណៈ Miss Grand ថៃ Engfa Waraha ទទួលបានចំណាត់ថ្នាក់លំដាប់រងទី១៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ស្ថាបនិក Miss Grand International លោក Nawat ដាក់ចំៗលែងទុកមុខឲ្យ វៀតណាម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


