Connect with us

ជីវិតកម្សាន្ដ

អ្នកគ្រូហុងស៊ុយ ណាលី ថាបវរកញ្ញាថៃសមបាន ពានរង្វាន់ មាយាដកខ្ញី

បានផុស

នៅ

អ្នកគ្រូ ឡុង ណាលី ជាគ្រូហុងស៊ុយបែបវិទ្យាសាស្រ្ដ ចេញមុខស៊ែរវីដេអូថាឲ្យចំៗទៅបវរកញ្ញាថៃ ក្រោយឃើញទង្វើមិនគប្បីក្រោយចាកចេញពីប្រទេសកម្ពុជាបន្ទាប់ពីការដកសិទ្ធិធ្វើជាម្ចាស់ផ្ទះរបស់ Miss Grand International 2024។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកគ្រូហុងស៊ុយបែបវិទ្យាសាស្រ្ដតែម្នាក់ដែលបានក្លាយជាសមាជិកពេញសិទ្ធិរបស់ស្ថាប័នហុងស៊ុយពិភពលោក ណាលី បានស៊ែរវីដេអូ Miss Grand Thailand នាង Malin Chara-anan ស្រែកយំយែកនៅក្នុងព្រលានយន្តហោះ ក្រោយចាកចេញពីប្រទេសកម្ពុជា បន្ទាប់ពីមានរឿងចម្រូងចម្រាសរវាងខ្មែរនិងថៃ។ អ្នកគ្រូ ណាលី បានដាក់ចំៗថា “ពានរង្វាន់ មាយាដកខ្ញី” មួយមាត់យ៉ាងខ្លីនេះដូចបាននឹងបង្ហាញអំពីអត្តចរឹករបស់បវរកញ្ញាថៃរូបនេះ។

គួររំលឹកថា កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤ ខាងស្ថាប័ន Miss Grand International បានដកសិទ្ធិធ្វើជាម្ចាស់ផ្ទះពីកម្ពុជាភ្លាម ក្រោមហេតុផលធ្វើការគ្មានស្ដង់ដាតាមកម្មវិធីដែលបង្កជារឿងចម្រូងចម្រាស៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម