ជីវិតកម្សាន្ដ
ក្រោយរកឃើញម្ចាស់មកុដ គណនីផ្លូវការទាំងពីររបស់ Miss Grand International បាត់អ្នក Follow ត្រឹមមួយយប់
នារាត្រីថ្ងៃ ២៥ តុលា ម្សិលមិញនេះ គឺជាថ្ងៃផ្ដាច់ព្រ័ត្តក្នុងកម្មវិធី Miss Grand International 2022 ដែលធ្វើឡើងនៅឥណ្ឌូណេស៊ី និងរកឃើញម្ចាស់តំណែងថ្មី បានទៅលើបវរកញ្ញាមកពីប្រទេសប្រេស៊ីល នាង Isabella Menin។

ជាមួយគ្នានេះដែរ អ្នកគាំទ្រទូទាំងពិភពលោកជាច្រើនបានចូលរួមអបអរសាទរយ៉ាងច្រើន ចំពោះចំពោះម្ចាស់ជយលាភី និងពេញចិត្តនៅលទ្ធផលកាលពីយប់មិញថា នាង Isabella Menin ពិតជាសក្ដិសមនឹងម្ចាស់មកុដ MGI 2022 នេះជាខ្លាំង ទាំងសម្រស់និងសមត្ថភាព ខណៈលំដាប់រងទី ១ បានទៅលើបវរកញ្ញាមកពីប្រទេសថៃ លំដាប់រងទី ២ បានទៅលើប្រទេសឥណ្ឌូណេស៊ី លំដាប់រងទី ៣ បានទៅលើប្រទេស វ៉េណេស៊ុយអេឡា និង លំដាប់រងទី ៤ បានទៅលើប្រទេស ឆែក។


ដោយឡែកក្នុងឆ្នាំ ២០២២ នេះ ចំពោះដំណែងលំដាប់រងទី ៥ គឺបានទៅលើបវរកញ្ញាដ៏ស្រស់ស្អាតចំនួន ៥ ប្រទេសរួមមាន បវរកញ្ញាប្រទេសកម្ពុជា ប្រទេស កូឡុំប៊ី ប្រទេស ព័រតូរីកូ ប្រទេស ម៉ូរីស និង ប្រទេសអេស្ប៉ាញ។


ទោះជាយ៉ាងណា ងាកទៅអ្នកគាំទ្រវៀតណាម និង ហ្វីលីពីនឯណោះវិញ ហាក់បង្ហាញការមិនពេញចិត្តខ្លាំងចំពោះលទ្ធផលដែលបវរកញ្ញាដំណាងឲ្យប្រទេសខ្លួន ពុំទទួលបានលិទ្ធផល រហូតមានការបញ្ចេញមតិរិះគន់វាយប្រហារកម្មវិធី ក៏ដូចជានាំគ្នាចុច unfollow ផេកផ្លូវការរបស់កម្មវិធី Miss Grand International លើ Instagram និងឈានទៅគណនីហ្វេសបុកផងដែរ ធ្វើឲ្យផេកកម្មវិធីមួយMGI ធ្លាក់ចំនួនអ្នកចុចតាមដានស្រឺតៗត្រឹមពេលមួយយប់ប៉ុណ្ណោះ។


គួរបញ្ចាក់ដែរថា កម្មវិធី Miss Grand International កាលពីសប្ដាហ៍កន្លងទៅ បានក្លាយជាកម្មវិធីប្រកួតបវរកញ្ញាមួយមានចំនួនអ្នកតាមដានច្រើនជាងគេបំផុតរហូតដល់ ៦.៥ លាននាក់ ប៉ុន្តែត្រូវបានធ្លាក់ចំនួនអ្នកតាមដានយ៉ាងគំហុក បន្ទាប់រកឃើញម្ចាស់មកុដ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ក្រោយបញ្ចប់ការប្រកួត ពេជ្រ វត្តីសារ៉ាវឌ្ឍី ថ្លែងសារអរគុណដល់ប្រជាជនកម្ពុជាទូទាំងប្រទេស
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


