ជីវិតកម្សាន្ដ
ម៉ាលីនដែលយំយែកពេញព្រលានយន្តហោះ កាលគ្រងតំណែង Miss Grand ថៃ ត្រូវគេចោទថា សូកលុយទិញមកុដ
ទស្សនិកជនជាច្រើនប្រាកដជានៅចាំយ៉ាងច្បាស់ថា ជ័យលាភីនៃសម្រស់តំណាងឲ្យខេត្ត Phuket គឺជាបវរកញ្ញា ម៉ាលីន ឆារ៉ា អាណាន់ (Malin Chara Anan) កាលពីថ្ងៃប្រកួតវគ្គផ្តាច់ព្រ័ត្រក្នុងកម្មវិធី Miss Grand ថៃ ឆ្នាំ២០២៤ បានបង្កនូវភាពចម្រូងចម្រាសជាច្រើនលើវេទិកាសម្រស់ ទាក់ទិននឹងពាក្យគេចោទនាងថាអាងខ្លួនជាអ្នកមានជះលុយទិញមកុដ។
ជ័យជម្នះរបស់បវរកញ្ញាថៃវ័យ ២៨ឆ្នាំរូបនេះថ្វីដ្បិតតែបានបញ្ចប់ជាយូរហើយក្ដី ក៏ប៉ុន្តែមកដល់ពេលនេះនាងនៅតែជាប់មន្ទិលថាមិនសក្តិសមក្នុងតំណែងជា Miss Grand ថៃ តំណាងឲ្យប្រទេសទៅប្រកួតលើឆាកអន្តរជាតិឡើយ។ ជាមួយគ្នានោះថែមទៀត កាលណោះមហាជនក្នុងប្រទេសថៃបានចោទលើនាងថា ម៉ាលីនឈ្នះការប្រកួតមិនមែនបានដោយសមត្ថភាពនិងសម្រស់គួបផ្សំឡើយ ប៉ុន្តែគឺនាងជះលុយច្រើនសន្ធឹកដើម្បីបានគ្រងមកុដ។

មិនត្រឹមប៉ុណ្ណឹងទេ នៅពេលដែលនាងម៉ាលីនឡើងទទួលមកុដ មានការចោទប្រកាន់ជាហូរហែរថា នាងទទួលបានការពេញចិត្តពីលោកណាវ៉ាត់ដែលជាប្រធាន MGI ដោយសារតែនាងមានប្រវត្តិសេដ្ឋកិច្ចគួរឲ្យចាប់អារម្មណ៍និងជា Influencer ដ៏ល្បីប្រចាំប្រទេសតែប៉ុណ្ណោះ។ ជាពិសេសនៅពេលជាប់ជ័យលាភី ម៉ាលីនបានឈ្នះពានរង្វាន់បន្ទាប់បន្សំដ៏សំខាន់មួយគឺពានរង្វាន់ Boss Choice Awards ដែលជ្រើសរើសដោយថៅកែ MGI ថែមទៀត។
អ្វីដែលកាន់តែចាប់អារម្មណ៍ខ្លាំងបំផុតនោះគឺ រាជិនីសម្រស់រូបនេះត្រូវហ្វេនជនជាតិថៃឯងបានបញ្ចេញមតិរិះគន់ឥតសំចៃមាត់ថា នាងមានកម្ពស់ត្រឹមតែ ១.៦៥ ម៉ែត្រ ដែលគេចាត់ទុកថាជាកម្ពស់ទាបបំផុតក្នុងចំណោមម្ចាស់មកុដ Miss Grand Thailand ពីមុន។ លើសពីនេះ សម្រស់ម៉ាលីនក៏មិនសូវជាលេចធ្លោខ្លាំងដែរ។ នាងមានមុខមាត់ដូចមនុស្សស្រីទូទៅ គ្មានភាពលេចធ្លោចេញពីដងខ្លួននៃរាងរៅស្ដងដារសម្រស់ ហើយនាងក៏មានគុណវិបត្តិនៃការមានភ្នែកមិនស្មើគ្នាផងដែរ។
ទោះបីជាប្រឈមមុខនឹងការចោទប្រកាន់សូកលុយទិញមកុដយ៉ាងណាក្ដី ម្ចាស់ជ័យលាភ MGT បានចេញមុខឆ្លើយតបទៅកាន់អ្នកអ្នករិះគន់យ៉ាងខ្លីថា «ព្រោះខ្ញុំសក្ដិសមបំផុត»។ ក្រោយមកទៀត ទើបទស្សនិកជនយល់បានថា ថ្វីត្បិតតែរូបសម្រស់ធម្មតារបស់នាងសាមញ្ញក៏ពិតមែន ប៉ុន្តែនាងត្រូវបានមេធំៗប្រចាំ MGI ពេញចិត្ត ដោយសារតែនាងមានប្រវត្តិការងារជាអ្នករកស៊ីដ៏ជោគជ័យម្នាក់ដែរ។
ដោយឡែក ពាក់ព័ន្ធនឹងការផ្ទុះរឿងចម្រូងចម្រាសរវាងម្ចាស់ស្ថាប័ន MGC និងមេ MGI ដែលដកសិទ្ធកម្មវិធី រហូតបវរកញ្ញាគ្រប់ប្រទេសត្រូវហោះឡើងទៅថៃភ្លាមៗនោះ នាង ម៉ាលីន ឆារ៉ា អាណាន់ បានបញ្ឍេះកំហឹងប្រជាជនកម្ពុជាយ៉ាងខ្លាំង។ ក្នុងពេលដែលរូបនាងទៅដល់ប្រទេសកំណើតភ្លាម ស្រាប់តែសម្រកទឹកភ្នែកទួញសោក ហាក់បង្ហាញចេតនាថាប្រទេសកម្ពុជាមិនបានស្វាគមន៍និងមើលថែរនាងល្អឡើយ។ ទង្វើរបស់បវរកញ្ញារូបនេះបានបង្កឲ្យមហាជនខឹងសម្បារនិងឲ្យរហស្សនាមនាងថា រាជិនីពូកែដ្រាម៉ាលេខ១ថែមទៀតផង។
គួររម្លឹកដែរថា ម៉ាលីន ឆារ៉ា អាណាន់ ជា CEO នៃម៉ាកគ្រឿងសំអាងដ៏ល្បី KOL ក្នុងប្រទេសថៃ។ នាងក៏មានហាងកាហ្វេ, ស្ប៉ា ហាងកែសម្ផស្សព្រមទាំងមានទំព័រផ្ទាល់ខ្លួនដែលមានអ្នកតាមដានជាង ៤០ម៉ឺននាក់ថែមទៀតផង។ ជាមួយនឹងលក្ខណៈវិនិច្ឆ័យអាជីវកម្មរបស់ការប្រកួតប្រជែងកាន់តែខ្លាំង អ្នកគាំទ្រជឿថា ការឡើងគ្រងមកុដបស់ម៉ាលីន មិនគួរឲ្យភ្ញាក់ផ្អើលពេកនោះទេ. ក្នុងពេលដែលទស្សនិកជនអន្តរជាតិបានបញ្ចេញមតិចំៗថា លោកណាវ៉ាត់ជ្រើសរើសនាងជារាជនីសម្រស់ព្រោះនាងជាអ្នកមាន៕



អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ផេកដ៏ល្បីមួយទស្សន៍ទាយថា បេក្ខភាពតំណាងទាំង១២រូបនឹងមានឱកាសឈ្នះមកុដ ខណៈគ្មានវៀតណាមនិងថៃទេ
-
កីឡា១៦ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
កីឡា១ សប្តាហ៍ agoWorld Cup 2026 រកឃើញវគ្គ ៨ ក្រុម ខណៈ អាហ្សង់ទីន ហាក់ដូចសំណាងជាងគេ


