ជីវិតកម្សាន្ដ
ធ្លាយចចាមអារ៉ាមថាបវរកញ្ញា Engfa និង Charlotte ឈ្លោះគ្នាបែកផ្សែង
បន្ទាប់ពីពិភពអនឡាញបានកត់សម្គាល់ឃើញថា Engfa Waraha ម្ចាស់ជ័យលាភីលេខ១ Miss Grand International 2022 និង Charlotte Austin ចំណាត់ថ្នាក់លេខ៥ Miss Grand Thailand 2022 ហាក់មិនស្និទ្ធស្នាលដូចមុនឡើយ រហូតមានមនុស្សជាច្រើនសង្ស័យថា អ្នកទាំងពីរអាចមានជម្លោះឈ្លោះគ្នាបែកផ្សែងដូចពាក្យចាចាមអារ៉ាម។

ក្រោយមក Engfa ស្រាប់តែចេញមុខបកស្រាយជុំវិញបញ្ហានូវសំណួរសួរថា ឈ្លោះគ្នាទេ? នាងបានតបតវិញថា “វាមិនមែនជាការឈ្លោះប្រកែកគ្នាទេ! យើងគ្រាន់តែមិនបាននិយាយដោយចំហអំពីអ្វីដែលបានកើតឡើង។ បើនាងមិននិយាយ ខ្ញុំក៏មិននិយាយដែរ! យើងមិនដឹងថាអ្វីជាបញ្ហាចម្បងនោះទេ។ មុនមកធ្វើការថ្ងៃនេះ យើងបាននិយាយរួចហើយ ហើយទីបំផុតរកឃើញចំណុចកណ្តាល តើយើងគួរធ្វើការ ឬរស់នៅជាមួយគ្នាដោយរបៀបណា”?
ទោះបីជាយ៉ាងណា មហាជននៅតែមានចំងល់ជាខ្លាំងពាក់ព័ន្ធនឹងចំណងមិត្តភាពរបស់អ្នកទាំងពីរកន្លងមកធ្លាប់តែស្និតស្នាលនឹងគ្នាលើសពីបងប្អូន។ ប៉ុន្តែមួយរយៈក្រោយមកនេះ នាងស្រាប់តែស្ងប់ស្ងាត់មិនសូវបង្ហាញមុខជាមួយគ្នាដែលអាចជាការឈ្លោះប្រកែកគ្នាពិតមែន ខណៈដែលលោក Nawat ស្ថាបនិក Miss Grand Thailand ក៏បង្ហោះសារប្លែកទម្លាយតារាស្រីដែលលោកខំជួយតែបែរមានអំនួតពេលបានល្បីល្បាញ។

យ៉ាងណាក៏ដោយ ម្ចាស់ជយលាភីលេខ១ Miss Grand Thailand 2022 នៅតែឆ្លើយតបដដែលៗពាក់ព័ន្ធនឹងសំណួរសួរថា នាងនិងមិត្តរួមអាជីព Charlotte Austin ពិតជាមានជម្លោះនឹងគ្នាពិត? បវរកញ្ញារូបនេះបានឆ្លើយបវិញថា រឿងជម្លោះនាងសុំមិននិយាយអ្វីទាំងអស់។ តែបើរឿងការងារ នាងនៅតែធ្វើនិងរវល់ដូចពីមុនដដែលទេ។
គួរបញ្ចាក់ដែរថា Engfa Waraha បានសម្រេចចាប់ដៃគូទាំងអាជីពនិងជំនួញជាមួយ Charlotte Austin ហើយក្លាយជាអ្នកកាន់កាប់ភាគហ៊ុនក្នុងកម្មវិធី Miss Grand ស្របពេលដែលអ្នកទាំងពីរក៏ជារាជិនីសម្រស់ដំបូងគេរបស់ប្រទេសថៃស្ថិតនៅក្នុង TOP10 ផងដែរ។ ចំណែកឯរឿងរ៉ាវនៃការឈ្លោះទាស់ទែងគ្នារវាងគូនេះ ទស្សនិកជនមានតែរង់ចាំទៅថ្ងៃខាងមុខថា តើជាការពិតដូចពាក្យចាចាមអារ៉ាមដែរឬទេ?

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ផលិតកម្ម SM បន្តប្តឹងសមាជិក EXO ៣ រូប ទាមទារឲ្យបង់ប្រាក់តាមកាលកំណត់
-
កីឡា៧ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២០ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានជាតិ១៤ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
កីឡា៦ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក


