ជីវិតកម្សាន្ដ
តួឯកប្រុសរឿង “ពូម៉ូតូឌុបប៉ះសក់” ទម្លាយភាពលំបាកខ្លាំង ក្នុងនាមជាកូនសេដ្ឋីប្រាក់លាន
តារាសម្ដែង Peach Phachara Chirathivat ត្រូវមហាជនដឹងឮថា លោកជាអ្នកស្នងមរតកពាន់លាន របស់ផ្សារទំនើប Central ក្នុងប្រទេសថៃ ដែលមានហាងទំនិញធំៗនិងល្បីៗតែមួយប្រមូលផ្ដុំគ្នា។

ជាក់ស្ដែង តារាប្រុសវ័យក្មេងរូបនេះ បានអង្គុយជាភ្ញៀវកិត្តិយសក្នុងកម្មវិធី YouTube Channel ដែលមានពិធីករ Ping Pong សួរនាំនៅក្នុងផ្នែកខ្លះនៃជីវិតស្នេហាលោក ក្រោយបែកបាក់ជាមួយតារាសម្ដែង Patricia Good ខណៈឈានដល់ការសួរពីទុក្ខលំបាកអ្វីខ្លះ ដែលលោកជួបប្រទះក្នុងនាមជាកូនអ្នកមានទ្រព្យសម្បត្តិច្រើនប្រចាំប្រទេស?

ឆ្លើយដោយមិនគិតយូរ តួឯកប្រុសក្នុងរឿង “ពូម៉ូតូឌុបប៉ះសក់” បាននិយាយទាំងអស់សំណើចថា “ភាពលំបាកខ្លាំងសម្រាប់ជីវិតខ្ញុំក្នុងនាមជាកូនអ្នកមាន គឺនៅក្នុងជណ្ដើរយន្តយូរហើយ ចំពេលឈឺចុកពោះ ជាពិសេសក្នុងជណ្តើរយន្តមានមនុស្សច្រើន។ ខ្ញុំមិនចូលចិត្តបន្ទោបង់នៅបន្ទប់ទឹកខាងក្រៅទេ! ខ្ញុំមិនបានចេញក្រៅ តាំងពីខ្ញុំនៅក្មេង ទើបខ្ញុំមានទម្លាប់នៅតែផ្ទះ។ ខ្ញុំចាំបានថា ខ្ញុំធ្លាប់ទៅថតរឿងនៅខេត្តផ្សេង ហើយខ្ញុំមានអារម្មណ៍ថាខ្ញុំរាគ។ ប៉ុន្តែខ្ញុំបានស៊ូទ្រាំមិនបន្ទោបង់ រហូតដល់ថតរឿងចប់ ហើយវិលមកផ្ទះវិញឡើងទៅបន្ទប់ទឹកក្នុងផ្ទះដែលមានកម្ពស់ ៥០ ជាន់។ ខ្ញុំត្រូវត្រលប់ទៅបន្ទោសបង់នៅផ្ទះវិញជារៀងរាល់ថ្ងៃ រហូតក្លាយជាទម្លាប់។ ស្ដាប់មើលទៅចម្លែក តែភាពពិបាកក្នុងនាមជាកូនអ្នកមានទ្រព្យ មិនមែនស្រួលដូចការគិត ព្រោះខ្ញុំមានទម្លាប់បែបនេះតាំងពីតូចមកហើយ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖មិនទាន់ដល់ថ្ងៃរៀបការផង Patricia ទម្លាយភ្ញៀវចូលរួម និងត្រៀមយកកូនភ្លោះដូច chompoo
ចុចអាន៖ទាំងអតីតមិត្តប្រុស និងអនាគតស្វាមី Patricia Good សុទ្ធតែជាសេដ្ឋីប្រាក់លាន ប្រចាំប្រទេស
-
ព័ត៌មានជាតិ១ សប្តាហ៍ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
កីឡា២ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម១ សប្តាហ៍ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


