ជីវិតកម្សាន្ដ
រំលឹកស្នាដៃរឿងផ្កាស្រពោន សម្តែងពីរថ្ងៃជាប់គ្នានៅសាលសន្និសីទចតុម្មុខ
រឿងផ្កាស្រពោនដែលជាស្នាដៃរបស់អ្នកកវីនិពន្ធ នូ ហាច នឹងចូលរួមសម្តែងជាថ្មីម្តងទៀតចំនួន ២ ថ្ងៃជាប់គ្នាចាប់ពីថ្ងៃទី១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង៦:០០ នាទីល្ងាច នៅសាលសន្និសទីចតុម្មុខ។

នាយកដ្ឋានសិល្បៈទស្សនីយភាព បានសម្រេចរៀបចំដំឡើងនូវរឿងផ្កាស្រពោនឡើងវិញ ជាទស្សនីយភាពទម្រង់ល្ខោននិយាយ នៅក្នុងគោលបំណងដើម្បីរំលឹកដល់ស្នាដៃដ៏ល្អឯក ដែលជាទីមោទនភាពរបស់កូនខ្មែរជំនាន់ក្រោយ ពិសេសធ្វើឱ្យទម្រង់សិល្បៈមួយនេះមានសកម្មភាពផុលផុសឡើងវិញ។ រឿងនេះផងដែរ ជារឿងបែបមនោសញ្ចេតនា ស្នេហា ជីវិតកំសត់ អាចទាញអារម្មណ៍ធ្វើឱ្យអ្នកអានមានភាពអណ្តែតអណ្តូង និងក្ដុកក្ដួលទៅតាមដំណើរនៃសាច់រឿង ពិសេសក្នុងស្រទាប់យុវវ័យ។

គួររំលឹកផងថា រឿងផ្កាស្រពោន ជាប្រភេទអក្សរសិល្ប៍បែបប្រលោមលោក មនោសញ្ចេតនា និពន្ធឡើងដោយស្នាដៃរបស់អ្នកកវី នូ ហាច តាក់តែងនៅក្នុងឆ្នាំ១៩៤៧ នឹងបានបោះពុម្ពផ្សាយនៅក្នុងឆ្នាំ ១៩៤៩ ដែលតថៈភាពនៃរឿងនេះ ស្ថិតនៅក្នុងសម័យអាណានិគមនិយមបារាំង៕


-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


