ជីវិតកម្សាន្ដ
ទស្សនីយភាពល្ខោនចម្រុះរឿង “មហាភារតៈ” ត្រៀមសម្ដែងក្នុងកម្មវិធី មហោស្រពវប្បធម៌អាស៊ាន
នាយកដ្ឋានសិល្ប:ទស្សនីយភាព បានរៀបចំពិធីសំពះគ្រូល្ខោន ដើម្បីសុំសេចក្តីសុខចម្រើនក្នុងការហាត់សមទស្សនីយភាពល្ខោនចម្រុះរឿង “មហាភារតៈ” សម្រាប់សម្ដែងក្នុងកម្មវិធីមហោស្រពវប្បធម៌អាស៊ានក្នុងស្មារតីសាមគ្គី ដើម្បីសន្តិភាព (ASEAN Unity for Peace Cultural Festival) ។

ពិធីនេះ ត្រូវបាន លោកស្រីបណ្ឌិត្យសភាចារ្យ ភឿង សកុណា អញ្ជើញចូលរួមពិធីសំពះគ្រូ និងជួបសំណេះសំណាល ជាមួយសិល្បករ សិល្បការិនី ព្រមទាំងទស្សនាការសម្ដែងសាកល្បង នៃទស្សនីយភាពល្ខោនចម្រុះ នៅរោងមហោស្រពនាយកដ្ឋានសិល្បៈទស្សនីយភាព នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។

ក្នុងឱកាសនោះ មានវត្តមានចូលរួមរបស់លោកស្រី ម៉ិញ កុសនី រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានអនុគណៈកម្មការទស្សនីយភាពមហោស្រពវប្បធម៌អាស៊ានក្នុងស្មារតីសាមគ្គី ដើម្បីសន្តិភាព (ASEAN Unity for Peace Cultural Festival ), លោក ស៊ីយ៉ុន សុភារិទ្ធ អគ្គនាយកបច្ចេកទេសវប្បធម៌, ថ្នាក់ដឹកនាំនាយកដ្ឋាន លោកព្រឹទ្ធាចារ្យ លោកគ្រូ អ្នកគ្រូ និងសិល្បករ សិល្បការិនី នាយកដ្ឋានសិល្បៈទស្សនីយភាព ព្រមទាំងតន្ត្រីករមហាវិទ្យាល័យតូរ្យតន្ត្រី នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈជាច្រើនរូប។

លោកស្រីបណ្ឌិត្យសភាចារ្យ បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលោកគ្រូ អ្នកគ្រូ សិល្បករ និងសិល្បការិនីទាំងអស់ដែលមានស្មារតីយកចិត្តទុកដាក់ខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តក្នុងការហាត់សមល្ខោនចម្រុះនេះ ដើម្បីសម្តែងជូនទស្សនិកជន ក្នុងគោលបំណងផ្សព្វផ្សាយនូវទម្រង់វប្បធម៌ដ៏ល្អផូរផង់ជូនដល់ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ នៅសាលសន្និសីទចតុម្មុខ នាពេលឆាប់ៗខាងមុខ៕


-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១៩ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


