ជីវិតកម្សាន្ដ
បុរសម្នាក់សាក់រូប ខេមរៈ ស្រីពៅ លើកំភួនដៃ ខណៈឧកញ៉ា សិរីមន្ត ពោលពាក្យកម្សត់បែបនេះ
ថ្មីៗនេះ អ្នកលេងបណ្ដាញសង្គម និងអ្នកគាំទ្រ បានផ្ទុះការចាប់អារម្មណ៍គ្រប់គ្នា បន្ទាប់ពីមានការចែករំលែករូបភាព និងវីដេអូTik Tok បង្ហាញពីបុរសអាថ៌កំបាំងម្នាក់ ដែលសាក់រូបរបស់អតីតតារាចម្រៀងកញ្ញា ខេមរៈ ស្រីពៅ នៅលើកំភួនដៃរបស់ខ្លួន។

តាមរយៈវីដេអូខ្លីត្រូវបានចែករំលែកនៅលើបណ្ដាញសង្គម គេឃើញបុរសម្នាក់នោះសាក់រូបរបស់តារាចម្រៀង ខេមរៈ ស្រីពៅ លើកំភួនដៃ ហើយបង្ហោះTik Tok ភ្ជាប់នឹងការបញ្ចូលបទចម្រៀងរបស់ ខេមរៈ ស្រីពៅ មានចំណងជើងថា “មិនយកទោសព្រោះស្នេហ៍” ធ្វើឲ្យអ្នកគាំទ្រជាច្រើនសម្ដែងក្ដីនឹករលឹកខ្លាំងដល់អតីតតារាស្រីរូបនេះដែលបានចែកឋានទៅហើយនោះ។

ទោះបីជាយ៉ាងណា បុរសអាថ៌កំបាំងដែលសាក់រូបកញ្ញា ខេមរៈ ស្រីពៅ នៅលើកំភួនដៃខាងលើនេះ មិនត្រូវបានប្រភពណាមួយបញ្ជាក់ពីអត្តសញ្ញាណទេ។ ខណៈមានអ្នកគាំទ្រមួយចំនួនធំបានសរសើរ និងអរគុណចំពោះទឹកចិត្តគោរពស្រលាញ់ពីសំណាក់បុរសម្នាក់នោះទៅកាន់កញ្ញា ខេមរៈ ស្រីពៅ ផងដែរ។ ដោយឡែកសម្រាប់តារាចម្រៀង ខេមរៈ សិរីមន្ត ដែលជាបងប្រុសបង្កើត ស្រីពៅ ក៏បានថ្លែងពីអារម្មណ៍បែបនេះផងដែរ។
កំពូលតារាចម្រៀងមានងារជាឧកញ៉ា ខេមរៈ សិរីមន្ត បានលើកឡើងដូច្នេះថា «ខ្ញុំបាទសូមគោរពអរគុណបុរសម្នាក់នេះ នៅទឹកចិត្តដែលបានគោរពស្រលាញ់ប្អូនស្រី ខេមរៈ ស្រីពៅ និងសាក់រូបស្រីពៅ ដែលជាប្អូនស្រីសំណព្វចិត្តរបស់ខ្ញុំនៅលើដៃ»។

ក្នុងនោះដែរ ក៏មានអ្នកគាំទ្របញ្ចេញមតិដោយក្តីនឹករលឹក ខេមរៈ ស្រីពៅ ថា ខ្ញុំចូលចិត្តស្ដាប់បទគាត់ណាស់ ទោះបីជាគាត់ស្លាប់កាយ តែសំឡេងគាត់ដក់ជាប់ក្នុងចិត្តរបស់បងប្អូនខ្មែរគ្រប់គ្នាបង ស្រីពៅ។

ចំណែកខ្លះទៀតក៏លើកឡើងដែរថា ស្រលាញ់ពេញចិត្តចម្រៀងប្អូនគ្រប់បទ សំឡេង អត្តចរិត រូបរាង ពិបាកនិងរកដៃគូដូចសំឡេងបងប្អូនគាត់ទាំង ២ នាក់ ពិបាកនិងរកអ្នកជំនួស បើសិនជាអាច សុំសំណូមពរឲ្យបង ខេមរៈ ចេញបទចម្រៀងឲ្យច្រើន ស្ដាយសំឡេងណាស់បង រក្សាបទចម្រៀងឲ្យក្មេងជំនាន់ក្រោយបានស្ដាប់ផង។ ស្លូត ស្អាត បទចម្រៀងគាត់សែនពីរោះ នឹកគាត់ណាស់។

គួររម្លឹកថា តារាចម្រៀងកញ្ញា ខេមរៈ ស្រីពៅ ដែលត្រូវជាប្អូនស្រីបង្កើតលោក ខេមរៈ សិរីមន្ត បានទទួលមរណភាពកាលពីថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០១៩ ដោយសារបញ្ហាជំងឺក្រលៀន និងសួតធ្ងន់ធ្ងរ បន្ទាប់ពីបានបញ្ជូនទៅព្យាបាលនៅក្នុងប្រទេសឥណ្ឌាមួយរយៈពេល។ ខណៈដែលការស្លាប់នេះ ក៏នៅតែបន្សល់ទុកភាពសោកស្ដាយជាពន់ពេកសម្រាប់ក្រុមគ្រួសាររបស់នាងទាំងមូល៕
អត្ថបទ ៖ ចាន់រ៉ា




-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
កីឡា១៣ ម៉ោង agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


