ជីវិតកម្សាន្ដ
អ្នកនាង កាឆយ ស្រណោះរឿងមួយជាមួយ ខាត់ ចំរើន ខណ:ពិធីបុណ្យសពក៏មិនបានចូលរួម
តារាកំប្លែងរួមអាជីពដែលជារៀមច្បងសិល្ប:អ្នកនាង កាឆយ បានសម្តែងការសោកស្តាយ និងរន្ធត់ចិត្តជាខ្លាំងក្រោយពីទទួលដំណឹងមរណ:ភាពរបស់តារាកំប្លែងលោក ខាត់ ចំរើន ទាំងវ័យក្មេងបន្សល់ទុកកូនកំព្រាឪពុក។

អ្នកនាង កាឆយ គឺជាតារាសិល្ប:ជើងចាស់ដែលចូលប្រឡូកក្នុងវិថីសិល្ប:មានរយ:ពេលយូឆ្នាំ និងក្រាសក្រែលមកហើយដែលធ្វើឲ្យប្រជាប្រិយភាព និងការគាំទ្រនៅតែរក្សាបានពីសំណាក់ទស្សនិកជនគ្រប់ស្រទាប់វណ្ណ:ទាំងក្នុង និងក្រៅប្រទេស។ មិនតែប៉ុណ្ណោះកាលពីថ្មីៗនេះអ្នកនាង កាឆយ ក៏ត្រូវបានអញ្ជើញចេញទៅច្រៀងនៅក្រៅប្រទេសទៀតផង។
ងាកមកចាប់អារម្មណ៍រឿងមួយដែលតារាកំប្លែងអ្នកនាង កាឆយ បង្ហាញការសោកស្តាយដោយមិនបានចូលរួមពិធីបុណ្យសពតារាកំប្លែងលោក ខាត់ ចំរើន នោះក៏ព្រោះតែអ្នកនាងកំពុងមានជំងឺ។ អ្វីដែលស្រណោះទៀត គឺអ្នកនាង កាឆយ ធ្លាប់មានអនុស្សាវរីយ៍ជាច្រើនធ្លាប់ចាប់ដៃគូកំប្លែងជាមួយលោក ខាត់ ចំរើន ជាបន្តបន្ទាប់ទៀតផង។

តារាកំប្លែងអ្នកនាង កាឆយ បានសរសេរសំណេរយ៉ាងក្តុកក្តួលដូច្នេះថា «បងសោកស្តាយណាស់បងមិនបានចូលរួមពិធីបុណ្យប្អូន ចំរើន មើលហើយស្រណោះណាស់ធ្លាប់កាត់សក់ជាមួយគ្នា បងសុំទោសពេលនេះបងឈឺ តែបុណ្យគម្រប់៧ថ្ងៃបងនឹងចូលរួម។ ខ្លឹមសារនេះបានធ្វើឲ្យអ្នកគាំទ្រកាន់តែស្រណោះ និងក្តុកក្តួលថែមទៀតចំពោះមរណភាព ខាត់ ចំរើន ។

តារាកំប្លែង និងចម្រៀងលោក ខាត់ ចំរើន ដែលជាប្អូនប្រុសបង្កើតអ្នកនាង ខាត់ សុឃីម បានទទួលមរណភាពកាលពីព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២ ក្នុងវ័យ៤០ឆ្នាំដោយសារជំងឺក្រិនថ្លើម បេះដូង និងក្រលៀន។ តាមរយ:ដំណឹងមរណភាពតារាកំប្លែងលោក ខាត់ ចំរើន នេះគេឃើញមានអ្នកគាំទ្រព្រមទាំងសិល្បករ-សិល្បការិនីជាច្រើនបានសម្តែងការសោកស្តាយចំពោះការបាត់បង់ធន់ធានសិល្បករដ៏មានប្រជាប្រិយភាពនិងទេពកោសល្យផ្នែកសិល្ប: ស្ទើរគ្រប់ជំនាញ៕
អត្ថបទ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?