Connect with us

ជីវិតកម្សាន្ដ

បញ្ចេញរូបប៉ុន្មានសន្លឹក Baifern ត្រូវមិត្តប្រុសចូល​ចំអន់​នៅនឹងមុខហ្វេន

បានផុស

នៅ

បន្ទាប់ពីចាប់ផ្តើមទំនាក់ទំនងគ្នាបានមួយរយៈមក គូស្នេហ៍ Naphat និង Baifern Pimchanok បានធ្វើឲ្យអ្នកគាំទ្រតែងតែលួចតាមដានអ្នកទាំងពីរ ជាមួយនឹងភាព​ផ្អែមល្ហែម​គ្រប់​ពេល​វេលា​លើ​បណ្ដាញ​សង្គម​ជា​សាធារណៈមកជាញឹកញាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈ Instagram របស់ Baifern បាន​បង្ហោះ​រូបភាព​នៃ​ម៉ូដ​សំលៀក​បំពាក់​ដ៏​គួរ​ឲ្យស្រលាញ់ ខណៈ​នាង​ផាត់មុខ Cute Cute ក្នុងការតុបតែងមុខ​ពណ៌​ផ្កាឈូកបែបកូរ៉េ និងបបូរមាត់ពណ៌​ផ្កា​ឈូក ព្រមទាំងធ្វើ​ម៉ូដ​សក់​ដ៏ទាក់ទាញ​ ដើម្បី​ត្រៀម​ខ្លួន​សម្រាប់​បុណ្យ​នៃ​សេចក្ដី​ស្រឡាញ់​ឆ្នាំ​នេះ​ដោយសរសេរខេបសិន​ថា “ត្រៀម​ខ្លួន​សម្រាប់​យប់​នេះ”។

ភា្លមៗនោះ​ដែរ​ មិត្ត​ប្រុស​របស់​នាង​គឺ​​តារា​សម្ដែង​​ Naphat បាន​ចូល​មក​បញ្ចេញ​មតិ និង​ចំអន់ ក្រោម​ការ​បង្ហោះ​នោះ​រូបរបស់មិត្តស្រីខ្លួន ​រហូតធ្វើឲ្យនាងត្រូវតែ​ប្រញាប់​ឆ្លើយ​តប​ថា “លោកជំទាវ!”​ ថ្វីត្បិតតែជាមតិខ្លីៗ ប៉ុន្តែភាពគួរឲ្យស្រលាញ់និងបង្ហាញថា គូស្នេហ៍​បង្ហាញ​ក្ដីស្រលាញ់​ចំពោះ​គ្នា​មិនធម្មតាឡើយ។

ចាប់តាំងពីអ្នកទាំងពីរប្រកាសពីក្ដីស្នេហ៍ដែលមានចំពោះគ្នាកាលពីកន្លងមក គ្មានរូបភាពមួយណាដែល​ Baifern និង Naphat បង្ហោះម្ដងៗមិនមានការគាំទ្រពីសំណាក់ហ្វេនឡើយ។ ជាពិសេសក្រោយដឹងពីទំនាក់ទំនងរបស់គូស្នេហ៍នេះមហាជនជាច្រើនរួមទាំងក្នុងនិងក្រៅប្រទេសបានចូលរួមអបអរ និងសប្បាយចិត្តជាមួយពួកគេជាខ្លាំង៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖តួឯកស្រីរឿង “ផ្កាយលាក់ស្នេហ៍” លាតត្រដាងស្នេហាដ៏ឈឺចាប់ រហូតក្លាយជាមនុស្សបាក់ទឹកចិត្ត

ចុចអាន៖ក្រោយរងការរិះគន់ថា Mario ធាត់ខ្លាំង ពេលនេះធ្លាយឃ្លិបមួយបង្ហាញពីរូបពិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម