ព័ត៌មានជាតិ
នារីម្នាក់ចេញមុខបកស្រាយ ក្រោយរងការិះគន់រឿង ប្រកាសចេញ៥០ភាគរយម្នាក់ ចំពោះបុរសដែលខ្លួនស្រលាញ់
នៅលើបណ្ដាញសង្គមហ្វេសប៊ុក អំឡុងពេលប្រមាណ២ថ្ងៃនេះ បានធ្វើឲ្យមហាជនជាច្រើនបង្ហាញការចាប់អារម្មណ៍គ្រប់គ្នា រហូតបន្តការស៊ែរចែករំលែកជាបន្តបន្ទាប់ក្រោយពេលនារីស្រស់ស្អាតម្នាក់ បានប្រកាសយកប្តីភ្ជាប់ជាមួយការកំណត់ថ្លៃបណ្តាការផងនោះ។

ដំណឹងនេះមិនត្រឹមតែបង្កការភ្ញាក់ផ្អើលសម្រាប់មហាជននោះ គឺកាន់តែពិសេសក្រុមប្រុសៗដែលកំពុងដាក់ទន់ចង់បានស្នេហាជាដើម ខណៈដែលនារីរូបនេះ ប្រកាសដោយគ្មានការលាក់លៀមឬរអាចិត្តន ណាសោះឡើយ។ ជាក់ស្តែងនៅគណនីហ្វេសប៊ុកឈ្មោះថា Soy Sreymey បានរៀបរាប់ខ្លឹមសារបែបនេះថា ខ្ញុំបាននិយាយថាថ្លៃបណ្ដាការខ្ញុំនឹងជួយចេញខាងប្រុសពាក់កណ្ដាល មានន័យថា៥០ 0/៥០ស្រាប់តែមានសំណួរជាច្រើនសួរមកកាន់ខ្ញុំថា “ហែងខ្លាចអត់ប្ដីមែន?ហែងខ្លាចអត់អ្នកយក ? ហែងអត់ខ្មាសគេទេអីដែលធ្វើចឹង ? បើខាងប្រុសគ្មានសមត្ថភាពចឹងហែងព្រមយកដែស ?។

ប្រភពបានបន្តថា ជាចម្លើយរបស់ខ្ញុំ គឺថាខ្លួនខ្ញុំមិនមែនជាទំនិញ ដែលគេដាក់តម្លៃនៅលើទីផ្សារថា បានតម្លៃប៉ុណ្ណេះប៉ុណ្ណោះ ហើយដើរអួតប្រាប់គេទេ ហើយខ្ញុំខ្លាចមនុស្សល្អដូចគាត់ត្រូវចេញឆ្ងាយពីខ្ញុំទៅ។ ទាន់មានឱកាសខ្ញុំចង់ឱបក្រសោបគាត់ទុកកុំឲ្យត្រូវមកអង្គុយស្ដាយក្រោយនៅពេលដែលបាត់បង់ ថ្ងៃនេះគាត់គ្មានអ្វីសោះតែមិនប្រាកដថា ថ្ងៃមុខទៅគាត់នៅតែឈរកន្លែងដដែល។



នារីរូបស្រស់ដដែលនេះបន្តទៀតថា បើស្រលាញ់ហើយចង់សាងអនាគតជាមួយនរណាម្នាក់ពិតប្រាកដមិនមែនអង្គុយចាំតែសម្លឹងមើលចំនួនទឹកប្រាក់ ដែលគេយកមកស្ដីដណ្ដឹងនោះទេ។ គូខ្លះស្រលាញ់គ្នារាប់ឆ្នាំតែត្រូវមកបែកគ្នា ដោយសារខាងប្រុសគ្មានលុយចូលស្ដីដណ្ដឹង វាមិនមែនជារឿងដែលអាម៉ាស់អីណាស់ណាទេ គ្រាន់តែខាងស្រីជួយចេញថ្លៃបណ្ដាការខាងប្រុសខ្លះនោះ ព្រោះការ ការជាមួយគ្នា នៅជាមួយគ្នា សាងអនាគតជាមួយគ្នាចាយលុយជាមួយគ្នា។ បើជួយសម្រាលបានក៏ជួយទៅកុំពឹងលើតែម្ខាងពេកអី ការហើយចាប់ដៃគ្នាខំរកស៊ីគ្មាននរណាហ៊ានមកសើចចំអកទេ។


បន្ថែមពីនេះ នារីខាងលើបញ្ជាក់ថា ថ្ងៃនេះពួកខ្ញុំជិះត្រឹមម៉ូតូកញ្ចាស់ថា មិនត្រូវ៥ឆ្នាំទៅមុខទៀតខ្ញុំអាចជិះអាប្រុសខ្មៅនៅខាងមុខហ្នឹងក៏ថាបាន ហើយសារមួយនេះដែរ ផ្ញើជូនដល់មិត្តប្រុសសំណព្វបងកុំខ្វល់សម្ដីអ្នកដទៃ បងប្រឹង អូនខំ មិនយូរទេសន្យា៣ឆ្នាំទៀតយើងនឹងសម្រេចគោលដៅជាមួយគ្នា។ តាមរយៈការបកស្រាយនេះ ក៏មានអ្នកគាំទ្រនិងលើកទឹកចិតឲ្យនាងសម្រេចតាមបំណង ផងដែរ៕
អត្ថបទ៖ ចាន់រ៉ា
សូមចុចអាន៖ បែកធ្លាយរូបថតពាក់ផ្កាយ១របស់ នាយ គ្រឿន បង្កការភ្ញាក់ផ្អើលពេញហ្វេសប៊ុក
-
ព័ត៌មានជាតិ១ សប្តាហ៍ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
កីឡា១ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ


