ព័ត៌មានជាតិ
មន្ទីរសុខាភិបាលខេត្តរតនគិរី បំភ្លឺករណីរថយន្តគិលានសង្គ្រោះពេទ្យដាក់សពនៅពាក់កណ្ដាលផ្លូវ
មន្ទីរសុខាភិបាលខេត្តរតនគិរី ចេញសេចក្ដីបំភ្លឺព័ត៌មានថា យោងតាមការចុះផ្សាយរបស់អ្នកសារព័ត៌មាន និងបណ្តាញសង្គមនានាដែលបានចុះផ្សាយនាពេលកន្លងមកពាក់ព័ន្ធករណីរថយន្តគិលានសង្គ្រោះរបស់មន្ទីរពេទ្យបង្អែកខេត្តរតនគិរី បានដឹកបញ្ជូនសពស្ត្រីម្នាក់ដាក់ចោលកណ្ដាលផ្លូវទុកឲ្យគ្រួសារដឹកសពដោយខ្លួនឯង។

ពាក់ព័ន្ធការចុះផ្សាយខាងលើ មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តរតនគិរី សូមធ្វើការបំភ្លឺ ព័ត៌មានជូនសារធារណជន អ្នកសារព័ត៌មាន និងបណ្តាញសង្គមនានា ឲ្យបានជ្រាបថា នៅថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ២០២១ មន្ទីរពេទ្យបង្អែកខេត្ត បានអនុញ្ញាតឲ្យរថយន្តគិលានសង្គ្រោះ ម៉ាកឡង់គ្រីស័រ ពាក់ស្លាកលេខរដ្ឋ ១២-២-០១២៩ បើកបរ ដោយឈ្មោះ អ៊ិន ប៊ុនឡេង បានដឹកបញ្ជូនសពស្ត្រីម្នាក់ឈ្មោះ គឹ្វម ម៉ក់ អាយុ៣១ឆ្នាំ ទៅលំនៅដ្ឋាន នៃសព ដែលស្ថិតនៅភូមិផាក់ណាម ឃុំកោះពាក្យ ស្រុកវើនសៃ ខេត្តរតនគិរី។ លុះដល់ចំណុចត្រង់ស្ពានអូរលីង ស្ថិតនៅក្បែរភូមិឈួន ឃុំកោះពាក្យ ស្រុកវើនសៃ ខេត្តរតនគិរី អ្នកបើកបររថយន្ត ឈ្មោះ អ៊ិន ប៊ុនឡេង បានសម្រេចចិត្តដាក់សពស្ត្រីឈ្មោះ គឹ្វម ម៉ក់ អាយុ៣១ឆ្នាំ ចុះដោយឯកឯង។ ហើយសពរបស់ស្ត្រីនោះ ត្រូវបានក្រុមគ្រួសារដឹកបញ្ជូនបន្តដោយម៉ូតូទៅលំនៅដ្ឋានរបស់ខ្លួន។


មន្ទីរសុខាភិបាលខេត្តរតនគិរី បញ្ជាក់ថា «ក្នុងករណីនេះ វាជាទង្វើផ្ទាល់របស់សាមីខ្លួនអ្នកបើកបរដែលបានប្រព្រឹត្តខុសឆ្គងទៅនឹងវិជ្ជាជីវៈសុខាភិបាល និងមិនបានអនុវត្តតាមការណែនាំរបស់អង្គភាព។ មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តរតនគិរី ពិតជាមានការសោកស្តាយ ចំពោះហេតុការណ៍ដែលបានកើតឡើង»។
ជាមួយនេះ មន្ទីរសុខាភិបាលខេត្ត អះអាងថា «មន្ទីរ បាននិងកំពុងរៀបចំដាក់ទណ្ឌកម្មវិន័យតាមនីតិវិធីរដ្ឋបាល ស្របតាមកម្រិតទម្ងន់កំហុសឆ្គងដល់អ្នកបើកបររូបនោះ»៕
អត្ថបទ៖ វុទ្ធឦសាន
-
កីឡា៥ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


