ជីវិតកម្សាន្ដ
រូបកាល ១៦ ឆ្នាំមុនរបស់ Dilraba ទស្សនិកជនលាន់មាត់មិនចង់ជឿថាជានាង
រូបភាពប៉ុន្មានសន្លឹកកាលពី១៦ឆ្នាំមុនរបស់តារាសម្ដែងចិន Dilraba Dilmurat ត្រូវគេទម្លាយខ្ទេចគ្មានសល់ពីសម្រស់របស់នាងកាលនៅវ័យក្មេង ខណៈអ្នកលេងបណ្ដាញសង្គមចិនហាក់មិនចង់ជឿថាជានាងនោះទេ។

នៅថ្ងៃទី ៣០ ខែមីនានេះ ទំព័រហ្វេសបុកព័ត៌មានកម្សាន្តចិនបានចែករំលែករូបភាពរបស់ Dilraba Dilmurat កាលពី១៦ ឆ្នាំមុន ដែលពេលនោះនាងមានអាយុត្រឹមតែ ១៥ ឆ្នាំប៉ុណ្ណោះ ហើយមិនទាន់បានចូលប្រឡូកក្នុងវិស័យសិល្បៈនៅឡើយ។ ប៉ុន្តែសម្រស់របស់នាងបានទាក់ទាញអ្នកថតរូបរហូតដល់នាងត្រូវថតរូបនាងទុកថែមទៀតផង។ រហូតមកដល់នាងចូលប្រឡូកក្នុងវិស័យសិល្បៈ ហើយក្លាយជាតារាស្រីដែលមានស្នាដៃជាច្រើនបង្ហាញដល់ទស្សនិកជន ទើបជាងថតទម្លាយចេញមកតែម្ដង។
រូបថតកុមារភាពរបស់នាង ត្រូវបានចែករំលែកពាសពេញបណ្ដាញសង្គម ដោយបង្ហាញពីភាពស្រស់ស្អាតក្នុងសម្រស់មិនផាត់មុខនិងមានវ័យក្មេងខ្លាំង។ យ៉ាងណាមិញនេះមិនមែនជាលើកទីមួយទេ ដែលមានសារព័ត៌មានឬអ្នកលេងអ៊ីនធឺណិតទម្លាយរូបភាពចាស់ៗពីមុនរបស់ Dilraba។ នេះដោយសារតែមានមហាជនខ្លះបាននិយាយថានាងកែសម្ឆស្សមិនមិនមែនមានមុខធម្មជាតិឡើយ។ ក្រោយមកមានអ្នកគាំទ្រជាច្រើនបញ្ចេញរូបភាពនាងក្នុងវ័យកុមារភាព ទើបពួកគេជឿជាក់ថាសម្រស់ Dilraba ពិតជាស្អាតពិតប្រាកដមែន៕


ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ធ្លាយរូបថតដ៏កម្ររបស់ Dilraba ស្អាតតាំងពីនៅវិទ្យាល័យ មិនមែនកែសម្ផស្សឡើយ
ចុចអាន៖អ្នកគាំទ្រសង្ស័យថា ទំនាក់ទំនង Dilraba -Yang Yang អាចលើសពីដៃគូសម្ដែង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


