ព័ត៌មានអន្ដរជាតិ
តុលាការចិនលុបចោលទោសប្រហារជីវិត លើបុរសកាណាដាម្នាក់ បន្ទាប់ពីរឿងក្តីនេះតានតឹងច្រើនឆ្នាំ
តុលាការកំពូលរបស់ប្រទេសចិនបានលុបចោល ការកាត់ទោសប្រហារជីវិតលើបុរសជនជាតិកាណាដាម្នាក់ ពីបទរត់ពន្ធគ្រឿងញៀន កាលពីថ្ងៃចន្ទ។ រឿងក្តីនេះ បានធ្វើឱ្យទំនាក់ទំនងការទូតរវាងទីក្រុង អ៊តាវ៉ា(Ottawa) និងទីក្រុងប៉េកាំងមានភាពតានតឹងអស់ជាច្រើនឆ្នាំ។

យោងតាមរ៉យទ័រ នៅថ្ងៃទី៩ ខែកុម្ភៈ លោក Robert Schellenberg ត្រូវបានចាប់ខ្លួន ក្នុងប្រទេសចិនក្នុងឆ្នាំ ២០១៤ពីបទសង្ស័យរត់ពន្ធគ្រឿងញៀន ហើយកាត់ទោសក្នុងឆ្នាំ ២០១៨ ជាលើកដំបូងឱ្យជាប់គុក ១៥ ឆ្នាំ។ ជាពិសេសត្រូវកាត់ទោសប្រហារជីវិតជាបន្តបន្ទាប់ នៅខែមករា ឆ្នាំ ២០១៩ ពោលគឺមួយខែបន្ទាប់ពីនាយកប្រតិបត្តិក្រុមហ៊ុន Huawei លោក Meng Wanzhou ត្រូវបានចាប់ខ្លួននៅទីក្រុង Vancouver តាមដីការបស់សហរដ្ឋអាមេរិក។
មេធាវីមូលដ្ឋាននៅទីក្រុងប៉េកាំង លោក Zhang Dongshuo បានប្រាប់រ៉យទ័រថា តុលាការប្រជាជនកំពូលរបស់ប្រទេសចិន កាលពីថ្ងៃសុក្រ បានកាត់ក្តីប្រឆាំងនឹងការកាត់ទោសប្រហារជីវិត និងអនុម័តដោយតុលាការជាន់ទាប។
លោកបានបន្តថា សំណុំរឿងនេះនឹងត្រូវបញ្ជូនទៅតុលាការប្រជាជននៅខេត្ត Liaoning ដើម្បីធ្វើជំនុំជម្រះឡើងវិញ។
ការធ្វើឡើងនេះ កើតឡើងតិចជាងមួយខែបន្ទាប់ពីនាយករដ្ឋមន្រ្តីកាណាដា លោក Mark Carney បានធ្វើទស្សនកិច្ចរយៈពេលបួនថ្ងៃ មកកាន់ប្រទេសចិន។ ជាកន្លែងដែលខ្លួនអបអរ ចំពោះភាពប្រសើរឡើងវិញនៃទំនាក់ទំនងរបស់ប្រទេសទាំងពីរ បន្ទាប់ពីមានភាពជូរចត់នៅក្រោមការដឹកនាំមុនរបស់កាណាដា លោក Justin Trudeau។
ចំណែកអ្នកនាំពាក្យក្រសួងការបរទេសកាណាដា បានប្រាប់រ៉យទ័រថា ពួកគេដឹងពីសេចក្តីសម្រេចរបស់តុលាការកំពូលរួចហើយ។ លើសពីនេះ នឹងបន្តផ្តល់សេវាផ្លូវច្បាប់ដល់ លោក Schellenberg និងគ្រួសាររបស់គេ។ តែលោកមិនបានបញ្ជាក់លម្អិតពីការសម្រេចចិត្តនេះនៅឡើយទេ។
លោកបានបន្តថា៖ « តាមការវិនិច្ឆ័យពីសុន្ទរកថាផ្លូវការរបស់ប្រទេសទាំងពីរ មានលទ្ធភាពល្អច្រើននៃការសម្រេចចិត្តរបស់តុលាការកំពូល។ បន្ទាប់ពីនាយករដ្ឋមន្ត្រីកាណាដាបានធ្វើទស្សនកិច្ចមកកាន់ប្រទេសចិន នេះបើយោងតាមបទពិសោធន៍របស់ខ្ញុំ»។
ចំណែកអ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian បានថ្លែងអំឡុងសន្និសីទខ្លីមួយកាលពីថ្ងៃចន្ទ ពីករណីរបស់ លោក Schellenberg ថា៖ «ស្ថាប័នតុលាការរបស់ចិនបានស្តាប់ដោយឯករាជ្យ នូវករណីពាក់ព័ន្ធ និងបានចេញសាលក្រមស្របតាមផ្លូវច្បាប់»៕
ប្រែសម្រួល៖ ណឺ មិនា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


