Connect with us

ព័ត៌មានជាតិ

ចិនផ្តល់អាហារូបករណ៍ MOFCOM ឆ្នាំ២០២៦ សម្រាប់ថ្នាក់អនុបណ្ឌិត និងបណ្ឌិត

បានផុស

នៅ

រដ្ឋាភិបាលចិន បានផ្តល់អាហារូបករណ៍ MOFCOM ឆ្នាំ២០២៦ សម្រាប់ថ្នាក់អនុបណ្ឌិត និងបណ្ឌិត ទៅសិក្សានៅសាកលវិទ្យាល័យធំៗល្បីៗ នៅសាធារណរដ្ឋប្រជាមានិតចិន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អាហារូបករណ៍ MOFCOM ឆ្នាំ២០២៦ នេះ រ៉ាប់រងលើ កន្លែងស្នាក់នៅ សំបុត្រយន្តហោះទៅ-មក (១ពេល)។ ចំពោះលក្ខខណ្ឌសម្រាប់បេក្ខជន ត្រូវតែជាពលរដ្ឋកម្ពុជា ដែលមានកម្រិតសិក្សាថ្នាក់អនុបណ្ឌិត(១-២ឆ្នាំ)  ឬបណ្ឌិត (៣ឆ្នាំ)។ ត្រូវជ្រើសរើសជំនាញ និងសាកលវិទ្យាល័យ ពីតារាងបញ្ជី MOFCOM 2026 ។

ជាមន្ត្រី ឬយុវជនដែលមានលិខិតទទួលស្គាល់( recommendations letter) ពីក្រសួង ឬស្ថាប័នពាក់ព័ន្ធ និងត្រូវមានលិខិតចាត់តាំង (Nomination Letter) ពីក្រសួងពាក់ព័ន្ធ។ ត្រូវបំពេញឯកសារពាក់ព័ន្ធផ្សេងតាមលក្ខខណ្ឌរបស់សាកលវិទ្យាល័យ និងត្រូវឆ្លងកាត់សម្ភាសន៍នៅស្ថានទូតចិនប្រចាំនៅកម្ពុជា។

បេក្ខជនត្រូវស្វែងរកព័ត៌មាន និងបំពេញបែបបទដោយខ្លួនឯងតាមរយៈគេហទំព័រ៖ https://www.china-aibo.cn/en/info/1005/1497.htm ។ (https://www.china-aibo.cn/en/info/1005/1497.htm) ផុតកំណត់នៅថ្ងៃទី១៥ ឧសភា ២០២៦៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម