ជីវិតកម្សាន្ដ
ហ្វីយ៉ាតា មោទនភាពខ្លាំងបានរួមចំណែកក្នុងព្រឹត្តិការណ៍បើក អាស៊ាន ប៉ារ៉ាហ្គេម
តារាសម្តែង និងជាអតីត Freshie Girls កញ្ញា ថៃ នារីសុជាតា ហៅ ហ្វីយ៉ាតា ទោះបីជាពេលនេះតារាស្រីរូបនេះហាក់ឃ្លាតឆ្ងាយពីសិល្បៈក៏ពិតមែន ប៉ុន្តែនាងនៅតែជាតារាស្រីដែលមានមហាជនជាច្រើនចាប់អារម្មណ៍តាមរយៈការលេងស្ទាយ៍តែងខ្លួនប្លែកៗ មិនដែលឱ្យច្រឡំគេឡើយ។

យ៉ាងណាមិញមុននេះបន្តិច ហ្វីយ៉ាតា បានបង្ហាញពីមោទនភាព និងក្តីរំភើបខ្លាំងដែលបានរួមចំណែកក្នុងកម្មវិធីមហាព្រឹត្តិការណ៍បើក ASEAN PARAGAMES 2023 ដ៏អស្ចារ្យនៅប្រទេសកម្ពុជា នារាត្រីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៣នេះ។

ស្រីស្អាត ហ្វីយ៉ាតា បានបង្ហោះរូបភាពជាច្រើនសន្លឹក អមខ្លឹមសារដូច្នេះថា ទោះមិនបានកាន់ទង់ជាតិតំណាងព្រះរាជាណាចក្រកម្ពុជា ដែលជាប្រទេសទឹកដីដើមកំណើតរបស់ខ្ញុំ ព្រោះនេះជាភារកិច្ចដែលយើងជាម្ចាស់ផ្ទះត្រូវមានភារកិច្ចចែកគ្នាក្នុងការដើរតំណាងឱ្យប្រទេសបងប្អូនជិតខាងនីមួយៗ ដោយក្ដីគោរព និងស្រឡាញ់។

ហ្វីយ៉ាតា បញ្ជាក់ទៀតបន្តថា៖ “ខ្ញុំពិតជាមានមោទនភាព និងរំភើបណាស់ដែលបានរួមចំណែកក្នុងកម្មវិធីមហាព្រឹត្តិការណ៍បើក ASEAN PARAGAMES 2023 ដ៏អស្ចារ្យនៅប្រទេសខ្មែរយើងមួយនេះ។ សូមអរគុណដល់ប្រជាពលរដ្ឋខ្មែរ និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់របស់ប្រទេសយើងដែលបានធ្វើជាម្ចាស់ផ្ទះដ៏ល្អ ទទួលស្វាគមន៍បងប្អូនប្រទេសជិតខាងបានយ៉ាងកក់ក្ដៅ ព្រោះក្នុងនាមពាក្យថា អាស៊ានគឺ បេះដូងរួមគ្នាតែមួយ”។

តារាស្រី ហ្វីយ៉ាតា បានលើកឡើងបន្ថែមថា នាងពិតជារំភើបគោរពស្ញប់ស្ញែងដល់អត្តពលិកជាជនពិការអាស៊ាននិងបងៗកងកម្លាំងស្ម័គ្រចិត្តទាំងអស់ ក៏សូមអរគុណដល់បងៗក្រុមការងារសម្រាប់ឱកាសដ៏វិសេសវិសាលមួយនេះ ពិតជាមានន័យខ្លាំងណាស់សម្រាប់នាងជាកូនខ្មែរមួយរូប៕
អត្ថបទ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៧ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


